ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅកា.ប់​អុស​ត្រូវពស់ពព្លាក់​ចឹក​រលួយ​ជើង​ (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​បុរស​ប្រកប​មុខ​របរ​កា.ប់​អុស​ធ្វើ​ឡ​​ធ្យូង​​ម្នាក់​បាន​ត្រូវ​ពស់ចឹក បណ្តាល​ឱ្យ​​របួស​រលួយ​ជើង​យ៉ាងធ្ងន់​ធ្ងរ ​ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​របស់​គ្រូពេទ្យ​ ។ ហេតុការណ៍​នេះបាន​កើតឡើងកាលពីវេលាម៉ោង​​៩​ព្រឹក​​ថ្ងៃទី​២៤ មេសា ២០១៣ ​នៅចំណុច​ទឹក​ចែក ស្ថិតក្នុង​ភូមិ​ក្រាំង​ស្គា​ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹក​​ផុស ។

ខេត្ត​កំពង់ឆ្នាំង ៖ ​បុរស​ប្រកប​មុខ​របរ​កាប់​អុស​ធ្វើ​ឡ​​ធ្យូង​​ម្នាក់​បាន​ត្រូវ​ពស់ចឹក បណ្តាល​ឱ្យ​​របួស​រលួយ​ជើង​យ៉ាងធ្ងន់​ធ្ងរ ​ដែល​ពេល​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​របស់​គ្រូពេទ្យ​ ។ ហេតុការណ៍​នេះបាន​កើតឡើងកាលពីវេលាម៉ោង​​៩​ព្រឹក​​ថ្ងៃទី​២៤ មេសា ២០១៣ ​នៅចំណុច​ទឹក​ចែក ស្ថិតក្នុង​ភូមិ​ក្រាំង​ស្គា​ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹក​​ផុស ។

បុរស​រងគ្រោះ​ខាងលើ​មាន​ឈ្មោះ​​ថៃ​ ពុធ ​អាយុ​៤៩​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​កើតហេតុ​ ។ តាម​ការ​រៀបរាប់​របស់​​​បុរស​​រង​គ្រោះ​បាន​ប្រាប់​​ឱ្យ​ដឹងថា នៅ​ព្រឹកថ្ងៃ​កើតហេតុ​គាត់​បាន​ដើរ​​ទៅ​កាប់​អុស​ដាក់​ឡ​​ធ្យូង​ដូចរាល់​ដង ​ពេល​នោះ​គាត់​បាន​ដើរជាន់​ពស់​ពព្លាក់ ភ្លាម​នោះ​ត្រូវ​ពស់​​នោះ​​ច្រឡោត​ចឹក​ចំ​លើ​កំភួន​ជើង​ឆ្វេង បណ្តាល​ឱ្យ​ចុក​ចាប់​ជា​ខ្លាំង​ ហើយ​ត្រូវបាន​​អ្នក​កាប់​អុស​ដូចគ្នា​ដឹក​មក​សង្គ្រោះ​​នៅ​ឯ​មន្ទីរ​​ពេទ្យ​ជា​បន្ទាន់​​ ប៉ុន្តែ​ដោយ​សារ​ផ្លូវឆ្ងាយ​ទើប​មាន​ការ​យឺត​យ៉ាវ ៕