- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មិនយូរទេ កម្ពុជានឹងឈានដល់ការមានព្រះរាជ្យក្រិត្យស្តីពីគោរមងារឧកញ៉ា ។ ក្រសួងមហាផ្ទៃដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានប្រជុំពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពី គោរមងារឧកញ៉ានេះ…
រាជធានីភ្នំពេញ ៖ មិនយូរទេ កម្ពុជានឹងឈានដល់ការមានព្រះរាជ្យក្រិត្យស្តីពីគោរមងារឧកញ៉ា ។ ក្រសួងមហាផ្ទៃដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានប្រជុំពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពី គោរមងារឧកញ៉ានេះ…
រាជធានីភ្នំពេញ ៖ មិនយូរទេ កម្ពុជានឹងឈានដល់ការមានព្រះរាជ្យក្រិត្យស្តីពីគោរមងារឧកញ៉ា ។ ក្រសួងមហាផ្ទៃដឹកនាំដោយសម្តេចក្រឡាហោម ស ខេង បានប្រជុំពិនិត្យសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពី គោរមងារឧកញ៉ានេះ កាលពីថ្ងៃទី១៧ ឧសភា ឆ្នាំ២០២៣ ។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ព្រះរាជក្រឹត្យនេះបានកំណត់អំពីគោលការណ៍លក្ខខណ្ឌបែបបទ និងនីតិវិធីក្នុងការផ្ដល់គោរមងារឧកញ៉ា ដើម្បីផ្ដល់ការលើកទឹកចិត្តដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ មានគុណបំណាច់ផ្ទាល់ខ្លួនចូលរួមអភិវឌ្ឍន៍ និងកសាង ជាតិមាតុភូមិ ។
ព្រះរាជក្រឹត្យនេះក៏បានកំណត់អំពីការគ្រប់គ្រង និងការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរទំនៀមទំលាប់ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយព្រះក្រឹត្យនេះក៏បានកំណត់គោរមងារ ឧកញ៉ាជា៣លំដាប់ដែរ គឺលំដាប់ទី១-លោកអ្នកឧកញ៉ា លំដាប់ទី២-អ្នកឧកញ៉ា និងលំដាប់ទី៣-ឧកញ៉ា។
ព្រះរាជក្រឹត្យស្ដីពីគោរមងារឧកញ៉ា ត្រូវមើលឃើញថា បានកសាងឡើងក្រោយពីកម្ពុជាមានចំនួនឧកញ៉ាច្រើនឡើង ។ លើសពីនេះកន្លងមកមានការសង្កេតឃើញថា មានឧកញ៉ាមួយចំនួនបានធ្វើសកម្មភាព ឬប្រកបមុខរបរនៅក្នុងសង្គមមិនគប្បីធ្វើឱ្យប៉ះពាល់ដល់គោរមងារ និងតួនាទីឧកញ៉ានៅក្នុងសង្គម ។
កន្លងមកមានឧកញ៉ាមួយចំនួនបានប្រព្រឹត្តអំពើមិនត្រឹមត្រូវដូចជា ប្រើអាវុធបា.ញ់បោះ ប្រើអំពើហិ.ង្សា គំរាមកំហែ.ងអ្នកដទៃ លួចកាប់ឈើ ជួញដូរគ្រឿងញៀ.ន ឆ.ក់យកដីប្រជាពលរដ្ឋជាដើម ។ អំពើទាំងនេះ មិនត្រឹមតែធ្វើឲ្យឧកញ៉ាដែលជាអ្នកប្រព្រឹត្តខូចកេរ្តិ៍ឈ្មោះនោះទេ តែនៅជះឥទ្ធិពលអាក្រក់ទៅលើឧកញ៉ាទូទៅថែមទៀត ពោល គឺអំពើទាំងនេះធ្វើឲ្យប្រជាពលរដ្ឋខ្មែរបាត់សុទិដ្ឋិនិយមចំពោះគោរមងារឧកញ៉ាតែម្តង ។
គិតត្រឹមឆ្នាំ២០២០ នៅកម្ពុជាមានឧកញ៉ាយ៉ាងតិចចំនួន១០៧០នាក់។ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) បានបង្កើតឡើងជាផ្លូវការ កាលចុងខែតុលា ឆ្នាំ២០២២ ។
សមាគមឧកញ៉ាកម្ពុជាមានទស្សនៈវិស័យរក្សា និងលើកកម្ពស់ឧត្តមភាពនៃគោរមងារឧកញ៉ា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ។ ចំណែកបេសកកម្មសមាគមឧកញ៉ាកម្ពុជា គឺតំណាងឱ្យសំឡេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា ។ រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀតលើកកម្ពស់ការគោរពច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា និងបង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់ភាពជាដៃគូរនៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគនៅក្នុងកម្ពុជាជាដើម ។
សូមជម្រាបថា ដើម្បីទទួលបានគោរមងារជាឧកញ៉ាផ្អែកលើអនុក្រិត្យរបស់រាជរដ្ឋាភិបាលចុះ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ តម្រូវឲ្យបុគ្គលម្នាក់បរិច្ចាគថវិកាយ៉ាងតិច៥សែនដុល្លារចូលរដ្ឋ ដើម្បីបានឡើងជាឧកញ៉ា ។ ចំណែកអនុក្រិត្យដែលចេញ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៤ បុគ្គលម្នាក់គ្រាន់តែបរិច្ចាគថវិកា១សែនដុល្លារចូលទៅរដ្ឋ បុគ្គលនោះនឹងទទួលបានគោរមងារឧកញ៉ា។ សង្ឃឹមថា ព្រះរាជក្រិត្យនេះនឹងមិនធ្វើអោយមានឧកញ៉ាខិលខូចទៀតនៅក្នុងប្រទេសកម្ពុជាយើង ៕
ចែករំលែកព័តមាននេះ