ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡា​​ការិនី​​ឆ្នើម​​របស់កម្ពុជា ស្រួ​ង ភា​វី ​​ត្រៀម​ថវិកា​​រួចរាល់ជួយក្មេងៗ​​នៅ​ថ្ងៃទី១៨ ឧសភា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​កីឡាការិនី​ឆ្នើម ស្រួ​ង ភា​វី ជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ​និង​ប៊ី​យ៉ា ​បាន​បង្ហាញ​ពី​​ស្នាម​ញញឹម អារម្មណ៍​ស្រស់ស្រាយ​ រួម​ជាមួយ​ឆន្ទៈ​របស់​នាង​ក្នុង​ការ​ត្រៀម​​ធ្វើ​កម្មវិធី​មនុស្ស​ធម៌ ដើម្បី​ចង់​ជួយ​ទៅ​ដល់​មនុស្ស​…

រាជធានី​ភ្នំពេញ ៖ ​កីឡាការិនី​ឆ្នើម ស្រួ​ង ភា​វី ជើង​ខ្លាំង​ផ្នែក​កីឡា​ស្នូកឃ័រ​និង​ប៊ី​យ៉ា ​បាន​បង្ហាញ​ពី​​ស្នាម​ញញឹម អារម្មណ៍​ស្រស់ស្រាយ​ រួម​ជាមួយ​ឆន្ទៈ​របស់​នាង​ក្នុង​ការ​ត្រៀម​​ធ្វើ​កម្មវិធី​មនុស្ស​ធម៌ ដើម្បី​ចង់​ជួយ​ទៅ​ដល់​មនុស្ស​ ជាពិសេស​ក្មេងៗ ​ព្រោះនាងចង់ឃើញពួកគេ​​ទទួល​បាន​សេចក្តីសុខ ។

យោង​តាម​គណនី​ផ្ទាល់ខ្លួន​ស្រួ​ង ភា​វី បាន​បង្ហោះ​រូបភាព​កាន់ស្រោមសំបុត្រ​​​និង​ភ្ជាប់​​ដោយ​ការ​សរសរ នា​​រសៀល​ថ្ងៃ​ទី​១៦ ឧសភា នេះ​ថា «​ត្រៀម​ថា​វិកា​ជួយ​ក្មេង​ៗ ខ្ញុំ​ថ្ងៃ​ទី​១៨ ខាង​មុខ នេះ ខ្ញុំ​នឹង​ធ្វើការ​មនុស្សធម៌ បើសិន​បងប្អូន​ចង់​ចូលរួម​ជាមួយ​បាន​ណា​នៅ​ភ្នំពេញ សកម្មភាព​មនុស្ស​ធម៌​កើត​ចេញពី​ទឹកចិត្ត ក្តី​ស្រឡាញ់ ការ​អាណិតអាសូរ ការ​ចែករំលែក ចង់​ឃើញ​មនុស្ស​នៅ​ជុំវិញ​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​សាន ។ មិន​រើសអើង វណ្ណៈ ផ្តល់​តម្លៃ ផ្តល់​ស្នាមញញឹម ផ្តល់​ការ​គោរព ផ្តល់​ភាព​ស្មោះត្រង់ សាមគ្គីភាព​» ក្នុងនោះគាត់បន្ត «ចាំខ្ញុំប្រាប់ទីតាំងកន្លែងឱ្យ🙏 »

សូម​បញ្ជាក់​ថា កីឡាការិនី​ឆ្នើម​លំដាប់​ពិភពលោក ស្រួ​ង ភា​វី និង​ជា​ម្ចាស់​មេដាយមាស​ ក្នុង​ព្រឹត្តិ​ការណ៍ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើ​វិញ្ញាសា​ប៉ី​យ៉ា ដែលនាង​មាន​ដើម​កំណើត​​​​នៅ​ខេត្ត​ត្បូងឃ្មុំ​រូប​នេះ ​បាន​​ពោល​ពាក្យពេចន៍​ដ៏​មាន​ខ្លឹមសារ និង​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​បំផុត​បង្ហាញ​អំពី​ឆន្ទៈ ស្នេហា​ជាតិយ៉ាង​ខ្លាំង ក្រោយភា​រីសម្រេច​បំណងប្រាថ្នា​រយៈពេល​១០​ឆ្នាំ​របស់​ខ្លួន ។

កីឡាការិនី ស្រួ​ង ភា​វី បាន​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើនមាន​សេចក្ដី​រំភើប​យ៉ាង​ក្រៃ​លែង​រហូត​ខ្លះ​លើក​ឡើង​ថា ស្រឡាញ់​ពេញចិត្ត​ចំពោះ​អត្ត​ចរិត ឥរិយាបថ ពាក្យពេចន៍ និង​ឆន្ទៈ​ស្នេហា​ជាតិ​របស់​ភា​វី​ខ្លាំង​បំផុត ។

កីឡាការិនី ស្រួ​ង ភា​រី ធ្លាប់​បានឱ្យ​ដឹង​ទៀត​ថា រាល់​ថវិកា​ដែល​ខ្ញុំ​ប្រកួត​បាន​ជ័យជម្នះ​បាន​ទាំង​ប៉ុន្មាន​ក្នុង​ការប្រកួត​​ឈ្នះ ឬ​ចាញ់ ទោះ​តិច​ក្ដី​ច្រើន​ក្ដី គឺ​ខ្ញុំ​ប្រមូល​ដាក់​ទៅ​ក្នុង​មូលនិធិ​សប្បុរសធម៌​ទាំងអស់​។ ហើយ​តាម​ពិត​ទៅ ខ្ញុំ​មិនមែន​ជា​មាន​ទ្រព្យធន​ច្រើន​អី​ទេ តែ​ខ្ញុំ​ធ្វើ​នេះ​គឺ​ព្រោះ​ចង់​បង្ហាញ​ឱ្យ​ឃើញ​ថា រាល់​សកម្មភាព​ពី​មុន និង​ឥឡូវ ហើយ​ទៅ​អនាគត​គឺ​នៅ​ដដែល ក្នុង​ការ​ជួយ​ដល់​ប្អូន​ៗ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ដែល​ត្រូវការ​ជំនួយ​ជា​ចាំបាច់​ក្នុង​ការ​ស្វែងរក​ការ​រៀនសូត្រ​ក្រេប​យកចំណេះ​ដឹង​ទៅ​អនាគត  ខ្ញុំ​ផ្ទាល់​ទាំង​បេះដូង​និង​អាយុជីវិត​គឺ​ខ្ញុំ​លះបង់ ដើម្បី​​កម្ពុជាអរគុណ​​ពុក​ម៉ែ​បងប្អូន
ណាស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ