ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​អត្តពលិក​វៀតណាម​ប្រើសារធាតុ​ញៀ.ន​នៅស៊ីហ្គេមឆ្នាំ​​២០២២

1 ឆ្នាំ មុន

វៀតណាម ៖ ​គេហទំព័រវៀតណាម VN Express International ​បានចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ថា អត្ត​ពលិក​វៀតណា​ម​៥​រូប​ដែល​​បាន​ចូល​រួម​ប្រកួត​​ស៊ីហ្គេម​លើកទី​៣១​​​នៅ​វៀតណាម​កាល​ពី​ឆ្នាំ​២០២១​ ​ត្រូវ​បាន​ដក​ហូត​មេដាយ​ដែល​ពួកគេ​ឈ្នះ​ត្រឡប់​មក​វិញ​ទាំង​អស់​ បន្ទាប់​ពី​គណៈ​កម្ម​ការ​អូឡាពិក​វៀតណាម​ដែល​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​គ្រា​នោះ​បាន​រក​ឃើញ​ថា​ពួកគេ​​​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​​​។…

វៀតណាម ៖ ​គេហទំព័រវៀតណាម VN Express International ​បានចុះផ្សាយ​កាលពីពេលថ្មីៗនេះ​ថា អត្ត​ពលិក​វៀតណា​ម​៥​រូប​ដែល​​បាន​ចូល​រួម​ប្រកួត​​ស៊ីហ្គេម​លើកទី​៣១​​​នៅ​វៀតណាម​កាល​ពី​ឆ្នាំ​២០២១​ ​ត្រូវ​បាន​ដក​ហូត​មេដាយ​ដែល​ពួកគេ​ឈ្នះ​ត្រឡប់​មក​វិញ​ទាំង​អស់​ បន្ទាប់​ពី​គណៈ​កម្ម​ការ​អូឡាពិក​វៀតណាម​ដែល​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​គ្រា​នោះ​បាន​រក​ឃើញ​ថា​ពួកគេ​​​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​​​។ នេះបើ​យោង​តាម​លទ្ធផល​ស៊ើប​អង្កេត​របស់​សហព័ន្ធ​កីឡា​វៀតណាម​ដែល​ប្រកាស​ជា​សាធារណៈ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​


អត្ត​ពលិក​ទាំង​៥​រូប​នោះ​មាន​ឈ្មោះ​ដូច​តទៅ​៖
ទី១- នាង​កួច​ធីឡាន​ (Quach Thi Lan) វ័យ​២៧​ឆ្នាំ​ ​​ឈ្នះ​មេដាយ​មាស​, ​ប្រាក់​ និង​​សំរឹទ្ធិ​​​នៅ​ក្នុង​វិញ្ញាសា​រត់​ចម្ងាយ​​​។
ទី​២- នាង​ឃុត​ភួង​អាញ់ (Khuat Phuong Anh) វ័យ​២៦​ឆ្នាំ​​ ឈ្នះ​មេដាយ​មាស​ និង​មេដាយ​ប្រាក់​​នៅ​ក្នុង​វិញ្ញា​សា​រត់​ចម្ងាយ​​​។
ទី៣- នាង​​វូធីង៉ុកហា (Vu Thi Ngoc Ha) វ័យ​២៣​ឆ្នាំ​ ឈ្នះ​មេដាយ​មាស​​ និង​ប្រាក់​នៅ​ក្នុង​វិញ្ញា​សា​លោត​ចម្ងាយ​ និង​លោត​កម្ពស់​​​​​។
ទី៤- នាង​​ហុង​ធីង៉ុក​​ (Hoang Thi Ngoc) ឈ្នះ​មេដាយ​មាស​នៅ​ក្នុង​វិញ្ញា​សា​រត់​បណ្ដាក់​ផ្នែក​នារី។
ទី៥- លោក​​ឡេ​ង៉ុក​ហ៊្វូក (Le Ngoc Phuc) ​ឈ្នះ​មេដាយ​ប្រាក់​នៅ​ក្នុង​វិញ្ញា​សា​រត់​ចម្ងាយ​បុរស​ និង​រត់​​បណ្ដាក់​បុរស​។​​​

អត្ត​ពលិក កួចធីឡាន (Quach Thi Lan)

​​​ក្រៅពី​អ្នក​ទាំង​៥, សហព័ន្ធ​កីឡា​​​​​រក​ឃើញ​​ថា​អត្ត​ពលិក​ថៃ​២​រូប​, អត្ត​ពលិក​មីយ៉ាន់​ម៉ា​២​រូប​ និង​អត្ត​ពលិក​ឥណ្ឌូណេស៊ី​១​រូប​ ​​ក៏​បាន​​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់​ផង​ដែរ​​។ ​​​ក្រោយ​ពេល​ប្រកួត​ស៊ីហ្គេម​លើក​​៣១​​ចប់​​រយៈ​ពេល​ពីរ​បី​ខែ​, ​គេ​បាន​យក​ទឹក​នោម​របស់​អត្ត​ពលិក​ទាំង​នេះ​ទៅ​ពិនិត្យ​​។ នៅ​​​​ខែ​កញ្ញា និង​ខែ​តុលា​ ឆ្នាំ​២០២២​, ​លទ្ធផល​តេស្ត​លើក​ទី១​​បង្ហាញ​ថា​អត្ត​ពលិក​ទាំង​៥​រូប​មាន​សារធាតុ​ហាម​ឃាត់​​។ នៅ​ខែ​​វិច្ឆិកា ឆ្នាំ​២០២២ ​លទ្ធផល​តេស្ត​លើក​ទី​២​ក៏​បង្ហាញ​ដូច​គ្នា​​ថា​ពួក​គេ​មាន​​​សារធាតុ​ហាម​ឃាត់​។​

អត្ត​ពលិក ​​ឡេ​ង៉ុក​ហ៊្វូក (Le Ngoc Phuc)

​​អត្ត​ពលិក​​វៀតណាម​ទាំង​៥​រូប​ប្រាប់​ថា​ពួក​គេ​គ្មាន​ចេតនា​​​ប្រើ​ប្រាស់​សារធាតុ​ហាម​ឃាត់​​​ទេ​។ ពួក​គេ​គិត​ថា​​​សារធាតុ​ទាំង​នេះ​​ប្រហែល​​​ជា​ចូល​ទៅ​ក្នុង​ខ្លួន​​តាម​រយៈ​ចំណី​អាហារ​, ភេសជ្ជៈ​ ឬ​ឱសថ​​។ ​នាង​កួចធីឡាន (Quach Thi Lan)ប្រាប់ថា​​ខ្លួន​​​​ពុំ​ដែល​​ប្រើ​ប្រាស់​​សារធាតុ​ញៀន​ទាល់​តែ​សោះ​មុន​​ការ​​​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១​។ ប៉ុន្តែ​នាង​ទទួល​ស្គាល់​ថា​ធ្លាប់​ប្រើ​​​ឱសថ​ម្សៅ​​១​​ប្រភេទ​ដើម្បី​សម្រួល​​​​អារម្មណ៍​​​​។ ​អត្ត​ពលិក​វៀតណាម​​ដែល​មាន​បញ្ហា​៤​រូប​ទៀត​ក៏​បាន​​ប្រើ​ប្រាស់​ឱសថ​​នេះ​ផង​ដែរ​​​។​

អត្តពលិកវូធីង៉ុកហា (Vu Thi Ngoc Ha)

​មុន​ពេល​ប្រើប្រាស់​ថ្នាំ​នេះ, នាង​បាន​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​​​​​, ​​គ្រូ​ពេទ្យ​ប្រាប់​ថា​អាច​ប្រើ​​​បាន​។ ​​ក្រោយ​មក​​នាង​ដឹង​ថា​នេះ​ជា​​ថ្នាំ​​​​រម្ងាប់​អារម្មណ៍​ដែល​ទើប​តែ​​ដាក់​លក់​នៅ​លើ​​ទី​ផ្សារ​។ ថ្នាំ​នេះ​មិន​​ធ្លាប់​បាន​ធ្វើ​តេស្ត​អំពី​សារធាតុ​ផ្សំ​របស់​វា​ទេ​។ ដូច្នេះ នាង​​មិន​​អាច​ដឹង​ពី​ផល​វិបាក​ក្រោយ​ពេល​ប្រើ​ប្រាស់​ថ្នាំ​នេះ​ទាល់​តែ​​សោះ​​។​ ​នាង​​សោក​ស្ដាយ​មែន​ទែន​នៅ​ពេល​បាត់​បង់​មេដាយ​បែប​នេះ​​។ ​​នាង​​គួរ​ណាស់​​ខិត​ខំ​​ក​សាង​គុណ​សម្បត្តិ​​​ជូន​ជាតិ​មាតុ​ភូមិ​, ប៉ុន្តែ​នាង​បែរ​ជា​បំផ្លាញ​ឱកាស​នោះ​ចោល​អស់​រលីង​។​

អត្ត​ពលិក ឃុត​ភួង​អាញ់ (Khuat Phuong Anh)

​ក្រៅ​ពី​ការ​បាត់​បង់​មេដាយ, ពួកគេ​នឹង​ជាប់​ពិន័យ​ថែម​ទៀត​។​ សហ​ព័ន្ធ​​កីឡា​អត្ត​ពលកម្ម​​​អាស៊ាន និង​សហព័ន្ធ​​កីឡា​អត្តពល​កម្ម​​​វៀត​ណាម​​នឹង​​​​ពិគ្រោះ​​​គ្នា​​​ថា​ត្រូវ​ដាក់​ពិន័យ​បែប​ណា​ចំពោះ​​ពួក​គេ​​​​។​ ​នេះ​​បើ​យោង​តាម​លោក​ត្រាន់ឌឹក​ផាន់ (Tran Duc Phan)​ ​ដែល​ជា​អនុ​ប្រធាន​​​នាយក​ដ្ឋាន​អប់​រំ​កាយ​ និង​កីឡា​ និង​ជាប្រធាន​​​​គណៈ​ប្រតិភូ​កីឡា​វៀតណាម​នៅ​​​ស៊ីហ្គេម​លើក​ទី​៣១​៕​​

ខាងក្រោមនេះ​ជា​លីង​អត្ថបទពាក់ព័ន្ធ ៖

Five Vietnamese athletes named in SEA Games 31 doping scandal

លោក​ត្រាន់ឌឹក​ផាន់ (Tran Duc Phan)​ ​
អត្តពលិក ហុងធីង៉ុក (Hoang Thi Ngoc)
អត្តពលិក ហុងធីង៉ុក (Hoang Thi Ngoc)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ