ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ម្ចាស់​មេដាយមាស​ទាំង​៩​ លើ​២​ប្រភេទ​កីឡា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​​ហ្គេ​ម​លើក​ទី​៣២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តោះ​មក​ស្គាល់​ម្ចាស់​មេដាយមាស​ទាំង​៩(​កម្ពុជា​៥ ហ្វី​លី​ពី​ន​២ ថៃ​១ និង​​ឡាវ​១)​​លើ​២​

រាជធានី​ភ្នំពេញ​៖ តោះ​មក​ស្គាល់​ម្ចាស់​មេដាយមាស​ទាំង​៩(​កម្ពុជា​៥ ហ្វី​លី​ពី​ន​២ ថៃ​១ និង​​ឡាវ​១)​​លើ​២​ប្រភេទ​កីឡា​នៃ​ព្រឹត្តិការណ៍កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​សម្រេច​បាន​នា​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៣​។

+​មេដាយមាស​៥​របស់​កម្ពុជា​ដណ្ដើម​លើ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ និង​គុន​ល្បុក្កតោ​។
-​កីឡា​ជឺ​ជី​តស៊ូ ដណ្ដើម​បាន​ដោយ​កីឡាករគង់​មូលី​ណា មិ​ថុ​រ៉ា និង​ទូច ពីរ​កក្កដា លើ​វិញ្ញាសា
សម្ដែង​(Men’s DUO, snima)​។

-​កីឡា​គុន​ល្បុក្កតោ ដណ្ដើម​បាន​ដោយ​កីឡាការិនី យស សញ្ច​នា លើ​វិញ្ញាសា​សម្ដែង​ទ្វារមេ​គុន​ដៃ ។ កីឡាករ គី​ម ទិ​ត្យ​សុ​វឌ្ឍនៈ ដណ្ដើម​បាន​លើ​វិញ្ញាសា​សម្ដែង​ទ្វារ​មេ​គុន​អាវុធ​ឥត​មុខ (​ខែល​ឬ​ស្សី​)​។ កីឡាករ​ពន្លឺ ពេជ្រ​មរកត ដណ្ដើម​បាន​លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេ​គុន​ព្រលឹងល្បុក្កតោ និង​កីឡាការិនី ម៉ៅ ល​ក្ខិ​ណា​ដណ្ដើមបាន​លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេ​គុន​ព្រលឹង​ល្បុ​ក្កតោ​។

+​មេដាយមាស​២​របស់​ហ្វី​លី​ពី​ន​ដណ្ដើម​បាន
លើ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ និង​គុន​ល្បុក្កតោ​។ កីឡា​ជឺ​ជី​តស៊ូ កីឡាការិនី Kaila Isip Napolis
ដណ្ដើម​បាន​លើ​វិញ្ញាសា​ប្រយុទ្ធ និង​កីឡា​គុន
ល្បុក្កតោ កីឡាករ Angel Alcances Derla ដណ្ដើម​បាន​លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេ​គុន​អាវុធ ឥត​មុខ (​ខែល​ឬ​ស្សី​)​។

+​មេដាយមាស​១​របស់​ថៃ​ដណ្ដើម​បាន​លើ​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ ដោយ​កីឡាការិនី Kunsatri Kumsroi និង Suphawadee Kaeosrasaen លើ​វិញ្ញាសា​សម្ដែង​។

+​មេដាយមាស​១​របស់​ឡាវ​ដណ្ដើម​បាន​លើ​ប្រភេទ​កីឡា​គុន​ល្បុក្កតោ​។ កីឡាករ Kongngern Inthisarn​ដណ្ដើម​បាន​លើ​វិញ្ញាសា​សម្តែង​ទ្វារ​មេ​គុន​ដៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ