ក្រុមហ៊ុនប្រេងយក្សអង់គ្លេស ប្រកាសប្រាក់ចំណេញខ្ពស់លើសពីការរំពឹង
អង់គ្លេស ៖ ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស Shell របស់ចក្រភពអង់គ្លេសបានរាយការណ៍អំពីប្រាក់
អង់គ្លេស ៖ ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស Shell របស់ចក្រភពអង់គ្លេសបានរាយការណ៍អំពីប្រាក់
អង់គ្លេស ៖ ក្រុមហ៊ុនប្រេង និងឧស្ម័នយក្ស Shell របស់ចក្រភពអង់គ្លេសបានរាយការណ៍អំពីប្រាក់ចំណេញខ្ពស់ជាងការរំពឹងទុកចំនួន ៩.៦ពាន់លានដុល្លារអាមេរិក សម្រាប់រយៈពេលបីខែដំបូងនៃឆ្នាំនេះ ដែលតួលេខនេះខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាតម្លៃថាមពលធ្លាក់ចុះយ៉ាងណាក៏ដោយ។
ក្រុមហ៊ុន Shell បាននឹងកំពុងប្រមូលប្រាក់ចំណេញជាកំណត់ត្រា ដោយសារតែការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន ប៉ុន្តែទោះយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ប្រាក់ចំណេញរបស់ពួកគេបានធ្លាក់ពីចំណុចកំពូល ក្រោយការឈ្លានពាន។
នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Wael Sawan បាននិយាយថា ក្រុមហ៊ុនបានផ្តល់នូវលទ្ធផលដ៏រឹងមាំ និងដំណើរការប្រតិបត្តិការដ៏រឹងមាំ ប្រឆាំងនឹងបញ្ហានៃភាពប្រែប្រួលដែលកំពុងបន្ត។ ទោះបីជាតម្លៃប្រេងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ដោយ ប៉ុន្តែក្រុមហ៊ុន Shell បានលើកឡើងថា ប្រាក់ចំណេញខ្លួនត្រូវបានជំរុញដោយការជួញដូរដ៏រឹងមាំនៅក្នុងអាជីវកម្មគីមី និងផលិតផលចម្រាញ់របស់ខ្លួន។
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនប្រេង និងឧស្ម័ន BP របស់ចក្រភពអង់គ្លេសក៏បានរាយការណ៍ពីប្រាក់ចំណូលដ៏រឹងមាំសម្រាប់រយៈពេលបីខែដំបូងនៃឆ្នាំនេះផងដែរ បើទោះបីជាចំនួនទាបជាងក្នុងរយៈពេលដូចគ្នាកាលឆ្នាំ២០២២ យ៉ាងណាក៏ដោយ។
កាលពីខែកុម្ភៈកន្លងទៅ ក្រុមហ៊ុន Shell បានរាយការណ៍ប្រាក់ចំណេញចំនួន ៣៩.៩ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២ ដែលកើនឡើងទ្វេដងនៃចំនួនសរុបកាលពីឆ្នាំមុន និងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល១១៥ឆ្នាំ ខណៈដែលការកើនឡើងនៃតម្លៃប្រេង និងឧស្ម័នបន្ទាប់ពីការចាប់ផ្តើមសង្គ្រាមនៅប្រទេសអ៊ុយក្រែន បាននាំឱ្យមានប្រាក់ចំណេញដ៏ធំសម្រាប់បណ្តាក្រុមហ៊ុនថាមពល ហើយវាក៏បានជំរុញឱ្យមានការកើនឡើងនូវវិក្កយបត្រថាមពលសម្រាប់ការចំណាយក្នុងគ្រួសារ និងអាជីវកម្មផងដែរ។
គួរបញ្ជាក់ថា តម្លៃប្រេងបានធ្លាក់ចុះមកនៅត្រឹមប្រហែល ៨០ដុល្លារក្នុងមួយបារ៉ែលពីកម្រិតខ្ពស់ជិត ១២៨ដុល្លារមួយបារ៉ែល ពោលគឺបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ