សំបុត្រចូលមើលបាល់ទាត់ស៊ីហ្គេម ត្រឹមជាង១ម៉ោង ចែកអស់ទៅហើយនៅថ្ងៃទី១
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយឥតគិតថ្លៃ។
ក្រោយទទួលបានដំណឹងនេះ មហាជន និងអ្នកគាំទ្របាល់ទាត់បានសម្រុកមកយកសំបុត្រ យ៉ាងច្រើនកុះករធ្វើឱ្យការចែកសំបុត្រក្នុងថ្ងៃទី១នេះចំណាយពេលត្រឹមជាង១ម៉ោងក៏អស់រលីង ធ្វើឱ្យអ្នកខ្លះដែលមិនទាន់បានដឹងពីព័ត៌មានជាក់លាក់នៃការចែកសំបុត្រនេះបង្ហាញការសោកស្ដាយនិងខកចិត្តផងដែរ។
យ៉ាងណាក៏ដោយ ដើម្បីឲ្យប្រជាជនកម្ពុជា ពិសេសអ្នកគាំទ្របាល់ទាត់បានដឹង ពេលនេះឯកឧត្ដម កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានពន្យល់ពីការចែកសំបុត្រនេះថា «…សំបុត្រ ដែលយើងចែកហ្នឹងមានកំណត់ សំបុត្រដែលយើងចែកថ្ងៃទី១នេះ យើងមានក្នុងដៃតែ ១.៣.០០០សន្លឹកប៉ុណ្ណោះ ហើយយើងចែកនៅតំបន់ A ចំនួន ១.៣០០សន្លឹក ក្រៅពីហ្នឹងនៅតំបន់ B ។ អ៊ីចឹង ដោយសារតែចំនួនសំបុត្រមានកំណត់ទើបបងប្អូនយើងគាត់សម្រុកមកយកច្រើន»។
គួរឱ្យដឹងថា សហព័ន្ធបាល់ទាត់កម្ពុជាបានបើកឱ្យអ្នកគាំទ្រចូលយកសំបុត្រម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ មេសា ហើយត្រឹមជាង១ម៉ោងប៉ុណ្ណោះក៏ចែកអស់បាត់ទៅហើយ ។ សហព័ន្ធបាល់ទាត់កម្ពុជាក៏បានបញ្ជាក់ថា ចំពោះរឿងសំបុត្រគឺមានស្ថាប័នផ្សេងៗទៀតទទួលបានសំបុត្រដើម្បីចែកផងដែរ ៕
ចែករំលែកព័តមាននេះ