ឱ្យម៉ូតូជិះតាមរកបងថ្លៃ បែរជាទៅបាត់អស់២ថ្ងៃ លុះប្តីឱ្យប្រពន្ធប្រើល្បិច ជាប់អន្ទា.ក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នា រហូតខាងប្រពន្ធខឹងក៏ចាក់ចេញពីបន្ទប់
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នា រហូតខាងប្រពន្ធខឹងក៏ចាក់ចេញពីបន្ទប់
រាជធានីភ្នំពេញ ៖ ប្តីប្រពន្ធពីរនាក់បានឈ្លោះប្រកែកគ្នា រហូតខាងប្រពន្ធខឹងក៏ចាកចេញពីបន្ទប់ជួលបាត់ ហើយខាងប្តីក៏បានឲ្យម៉ូតូហុងដាឌ្រីមមួយគ្រឿងទៅប្អូនប្រុសដែលរាប់អានគ្នាជិះទៅតាមរកប្រពន្ធរបស់ខ្លូន បែរជាប្អូនប្រុសម្នាក់នោះជិះទៅបាត់អស់រយៈពេល២ថ្ងៃទើបរកឃើញវិញ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចខាងជើងស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ឲ្យដឹងថាគាត់បានស្នាក់នៅបន្ទប់ជួលមួយកន្លែងនៅឯបុរីសន្តិភាព២ ដោយបន្ទប់នោះស្នាក់នៅមានគាត់ប្រពន្ធគាត់ និងបុរសម្នាក់ទៀតដែលគាត់រាប់អានទុកដូចជាប្អូនអញ្ជឹង។ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គាត់បានមានជម្លោះឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរបស់គាត់។ បន្ទាប់មកប្រពន្ធក៏បានខឹងគាត់ រួចក៏ដើរចេញពីបន្ទប់ជួលទៅបាត់ ប៉ុន្តែមិនបានដើរទៅណាឆ្ងាយនោះទេ។ មួយស្ទុះក្រោយមក ដោយសារគាត់បារម្ភពីប្រពន្ធរបស់គាត់ ក៏បានប្រើបុរសម្នាក់ដែលគាត់រាប់អានទុកដូចជាប្អូននោះឲ្យយកម៉ូតូរបស់គាត់ជិះទៅតាមមើលនិងហៅប្រពន្ធរបស់គាត់ឱ្យត្រឡប់មកវិញ។ រួចបុរសម្នាក់នោះក៏បានយកម៉ូតូរបស់គាត់ម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1H-3952 ជិះទៅបាត់តែម្ដង។
តាមប្រភពដដែលបានបន្តថា អស់រយៈពេលជាច្រើនម៉ោងនៅតែមិនឃើញបុរសដែលយកម៉ូតូគាត់ទៅនោះទាក់ទងមកគាត់វិញសោះ គាត់ក៏ព្យាយាមទាក់ទងទៅលួងលោមប្រពន្ធគាត់រហូតត្រូវរ៉ូវគ្នាវិញ រួចគាត់ក៏បានទាក់ទងទៅបុរសដែលគាត់រាប់អានទុកដូចជាប្អូននោះ ប៉ុន្តែទាក់ទងមិនបានសោះហើយក៏បាត់ដំណឹងសូន្យឈឹង មិនឃើញយកម៉ូតូមកអោយគាត់វិញសោះ។ លុះនៅថ្ងៃកើតហេតុគាត់ក៏បានអោយប្រពន្ធរបស់គាត់ ទាក់ទងតាមឆាតទៅបុរសនោះ ដោយប្រាប់បុរសនោះថា «នាងត្រូវបានប្តីវា.យរងរបួសពេញខ្លួន ហើយឲ្យបុរសនោះជួយមកយកនាងផង» និងបានណាត់ជួបគ្នានៅត្រង់ចំណុចកើតហេតុ។ លុះដល់វេលាកើតហេតុ នាងក៏បានមកចាំនៅត្រង់ចំណុចកើតហេតុ ដោយប្រាប់ឲ្យគាត់មកតាមក្រោយ ហើយបុរសនោះក៏បានមកជួបប្រពន្ធរបស់គាត់តាមការណាត់មែន។
តាមប្រភពដដែលបានបន្តទៀតថា បន្តិចក្រោយមក គាត់ក៏បានទៅដល់ចំណុចកើតហេតុ ខណៈពេលដែលបុរសនោះបានឃើញរូបគាត់ បុរសនោះក៏បានស្ទុះចុះពីលើម៉ូតូរត់ទៅគោលដៅសមត្ថកិច្ចដែលនៅខាងក្រោមស្ពានអាកាសផ្សារដីហុយឲ្យជួយ ព្រោះខ្លា.ចគាត់វា.យ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចដែលប្រចាំការនៅគោលដៅនោះជួយធ្វើការអន្តរាគមន៍ភ្លាមៗតែម្ដង។
នៅចំពោះសមត្ថកិច្ច បុរសរូបនោះបានឆ្លើយប្រាប់ថា រយៈពេល២ថ្ងៃនោះ គេបានព្យាយាមជិះដើររកប្រពន្ធរបស់បងប្រុសគេគ្រប់ទីកន្លែង តែដោយរកមិនឃើញទើបមិនហ៊ានទៅជួបបងប្រុសរបស់គេវិញ ។ រូបគេមិនមានបំណងស៊ីដាច់ម៉ូតូដែលជារបស់បងប្រុសគេនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បាននាំគ្នាពួកគេទាំង២នាក់ទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលទឹកថ្លាដើម្បីសាកសួរនាំ តែដោយម្ចាស់ម៉ូតូមិនបានប្តឹងផ្តល់អ្វីនោះ សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការអប់រំណែនាំរួចក៏បានអោយពួកគេទាំងពីរនាក់នោះដឹកគ្នាត្រឡប់ទៅផ្ទះវិញបាត់ទៅ៕
ចែករំលែកព័តមាននេះ