មកដឹងចំនួនក្រុមបាល់ទាត់បុរស-នារី ចូលរួមប្រកួតស៊ីហ្គេម ២០២៣ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅថ្ងៃទី៥ មេសា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ សម្រាប់ប្រភេទកីឡាបាល់ទាត់បុរស
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ សម្រាប់ប្រភេទកីឡាបាល់ទាត់បុរស
រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ សម្រាប់ប្រភេទកីឡាបាល់ទាត់បុរស-នារី ត្រូវបានសម្រេចចំនួនប្រទេសចូលរួមជាផ្លូវការហើយ និងកំពុងត្រៀមរៀបចំការចាប់ឆ្នោតបែងចែកពូលតាមប្រភេទវិញ្ញាសារៀងៗខ្លួន ។
តាមគម្រោងការចាប់ឆ្នោតបែងចែកពូល នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសីទសារព័ត៌មាននៃពហុកីឡដ្ឋានជាតិមរតកតេជោ។
សម្រាប់ប្រទេសដែលនឹងចូលរួមលើវិញ្ញាសាបាល់ទាត់បុរស (អាយុក្រោម ២២ឆ្នាំ) គឺមាន ១០ប្រទេស ក្នុងនោះមានម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ, វៀតណាម និងទីម័រខាងកើតចំណែកប្រទេសព្រុយណេ មិនបានចូលរួមក្នុងវិញ្ញាសាបាល់ទាត់នេះទេ។
ដោយឡែកវិញ្ញាសាបាល់ទាត់នារីវិញ មាន ៩ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម ចំណែក ព្រុយណេនិងទីម័រខាងកើត ក៏មិនចូលរួមក្នុងវិញ្ញាសានេះដែរ។
លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ជុំវិញការត្រៀមចាប់ឆ្នោតបែងចែកពូលនេះថា៖ «នេះជាការចាប់ពូលមួយដែលយើងធ្វើទៅតាមលំនាំនៃការរៀបចំលក្ខណៈអន្តរជាតិ។ យើងមានទីប្រឹក្សាគឺខាងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី អ៊ីចឹងគំនិតផ្ដួចផ្ដើមពីការរៀបចំចាប់ពូលគឺយើងធ្វើតាមលំនាំបច្ចេកទេស ដូចដែលយើងធ្លាប់បានឃើញកន្លងមក មានការបែងចែកប្រអប់ (Pot) រួចកំណត់តាមសមិទ្ធផល នៃចំណាត់ថ្នាក់ក្រុមនីមួយៗនៅស៊ីហ្គេមចុងក្រោយ។
យើងចាំមើលទាំងអស់គ្នាថា យើងនៅជាមួយក្រុមណា ប៉ុន្តែការចាប់ឆ្នោតនោះគឺយើងនៅពូល A ដោយសារគម្រោងម្ចាស់ផ្ទះពូល A គឺយើងចង់បានលេងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអ្នកគាំទ្រយើងងាយស្រួលចូលទស្សនា»។
ចំពោះរូបមន្តនៃការចាប់ពូល ក៏ដូចជាការបែងចែកប្រអប់ នឹងត្រូវបញ្ជាក់ជូននៅថ្ងៃចាប់ពូលផ្ទាល់តែម្ដង។ ប្រភេទកីឡាបាល់ទាត់ក្នុងស៊ីហ្គេម កាលពីលើកចុងក្រោយ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) ក្រុមវៀតណាម ទាំងបុរស-នារី បានឈ្នះមេដាយមាសដូចគ្នា លើទឹកដីរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ