ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសវ័យចំណាស់ម្នាក់ ត្រូវអ្នកស្រុកព័ទ្ធនិងវា.យរហូតដល់ស្លា.ប់ ពេលចូលផ្ទះគេកណ្តាលយប់

1 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ បុរស​ម្នាក់មានវ័យ​ប្រហែល​៦០ឆ្នាំ​ ត្រូវ​បាន​អ្នកស្រុក​ព​ទ្ធ័​ចាប់ និង​វា.យ​រហូត​ស្លា.ប់​បាត់​

ព្រៃវែង ៖ បុរស​ម្នាក់មានវ័យ​ប្រហែល​ ៦០ ឆ្នាំ​ ត្រូវ​បាន​អ្នកស្រុក​ព​ទ្ធ័​ចាប់ និង​វាយ​រហូត​ស្លាប់​បាត់បង់​ជីវិត​នៅ​កណ្តាល​វាលស្រែ ដោយសារ​តែ​លួច​ចូល​ផ្ទះ​គេ​ទាំង​កណ្តាល​យប់ ដែលតាមសមត្ថកិច្ចអះអាងថា បុរសរូបនេះមានបំណង​លួច​ទ្រព្យសម្បត្តិ​ម្ចាស់ផ្ទះ​។

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​24​និង​20​នាទី យប់​ថ្ងៃ​ទី​29 ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​30​មិ​នា នៅ​ចំណុច​ភូមិ​តា​ម៉ូង ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ជនសង្ស័យ​ដែល​ត្រូវ​បាន​អ្នកស្រុក​ព្រួត​វាយ​រហូត​ស្លាប់ មានឈ្មោះ ឡុ​ង នី អាយុ​ប្រហែល​60​ឆ្នាំ មាន​នី​លំនៅ​ក្នុងភូមិ​តា​ប្រុយ ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​លួច​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ុ​ច សា​រឿ​ន ភេទ​ស្រី អាយុ​45​ឆ្នាំ នៅ​ភូមិ​តា​ម៉ូង ក្នុង​បំណង​ចូល​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ដឹង ទូរ​សព្ទ័​ហៅ​បងប្រុស​ឈ្មោះ អ៊ុ​ន រ៉ា អាយុ​52​អោយមក​ជួយ ហើយ​ស្រែក​ឆោឡោ​ឡើង​ផ្អើល​ដល់​អ្នកស្រុក​ក្នុង​រោង​បុណ្យ​ដែល​នៅ​ជិត​នោះ នាំ​គ្នា​ចេញ​មក​ព​ទ្ធ័​ចាប់ចោរ​បាន និង​ព្រួត​វាយ​រហូត​ដល់​ចោរ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។

បច្ចុប្បន្ន​សាកសព​ចោរ ត្រូវ​បាន​ប្រគល់​ទៅ​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ ចំណែក​ខាង​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជន​ដៃដល់ ដែល​វាយ​ចោរ​បណ្តាល​អោយ​ស្លាប់ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​។

រូបភាព សាកសព​ចោរ និង ផ្ទះ​ចោរ​ចូល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ