បែលហ្ស៊ិកឈ្នះអាល្លឺម៉ង់ ស្កុតឡែនផ្តួលអេស្ប៉ាញ បង្កើតរឿងដ៏ភ្ញាក់ផ្អើលរៀងខ្លួន
បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងស្កុតឡែន បានបង្កើតរឿងដ៏ភ្ញាក់ផ្អើលរៀងខ្លួន
បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងស្កុតឡែន បានបង្កើតរឿងដ៏ភ្ញាក់ផ្អើលរៀងខ្លួន
បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក និងស្កុតឡែន បានបង្កើតរឿងដ៏ភ្ញាក់ផ្អើលរៀងខ្លួន ក្រោយរកបានជ័យជម្នះកាលពីយប់មិញ។
ការរង់ចាំអស់រយៈពេល៦៩ឆ្នាំត្រូវបានបញ្ចប់ ក្រោយក្រុមបិសាចក្រហមបែលហ្ស៊ិក អាចរកបានជ័យជម្នះជាលើកដំបូងលើក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ សម្រាប់ជំនួបមិត្តភាពដោយលទ្ធផល ៣-២ បន្ទាប់ពីខកខានអស់ពេលជាយូរចាប់តាំងពីឆ្នាំ១៩៥៤មកម្ល៉េះ។
នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Rheinenergiestadion ដែលមានមូលដ្ឋាននៅទីក្រុងកូឡូញ (Koln) ប្រទេសអាល្លឺម៉ង់ ៣គ្រាប់របស់ក្រុមភ្ញៀវបែលហ្ស៊ិកសម្រេចបានដោយខ្សែបម្រើស្លាប Yannick Carrasco ខ្សែប្រយុទ្ធ Romelu Lukaku និងខ្សែបម្រើ Kevin De Bruyne ខណៈដែលគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះរកបានដោយខ្សែប្រយុទ្ធ Niclas Füllkrug និងខ្សែបម្រើស្លាប Serge Gnabry។
គួររំលឹកថា ការឈ្នះចុងក្រោយរបស់បែលហ្ស៊ិកទៅលើអាល្លឺម៉ង់ កើតឡើងកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៩៥៤ ជាមួយនឹងគ្រាប់បាល់ជ័យជម្នះ ២-០ នៅក្នុងការប្រកួតលក្ខណៈមិត្តភាព។
ដោយឡែក ក្រឡែកទៅកាន់ការប្រកួត១គូទៀត ក្រុមជម្រើសជាតិស្កុតឡែន បានបង្កើតភាពភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្ររបស់ខ្លួន ក្រោយផ្តួលក្រុមគោជល់អេស្ប៉ាញដោយលទ្ធផល ២-០ នៅក្នុងការប្រកួតពូល A នៃយុទ្ធនាការជម្រុះ UEFA Euro 2024 ដែលធ្វើឡើងនៅកីឡដ្ឋាន Hampden Park ។ ជ័យជម្នះរបស់ម្ចាស់ផ្ទះស្កុតឡែនសម្រេចបានដោយខ្សែបម្រើ Scott McTominay ២គ្រាប់តែម្នាក់ឯង។
តាមរយៈជ័យជម្នះនេះ បានបិទបញ្ចប់ការរង់ចាំរយៈពេល៣៩ឆ្នាំរបស់ស្កុតឡែន ដើម្បីយកឈ្នះលើអេស្ប៉ាញជាលើកដំបូង ខណៈដែលការឈ្នះចុងក្រោយរបស់ពួកគេលើអេស្ប៉ាញ កើតឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៨៤ ជាមួយនឹងលទ្ធផល ៣-១ នៅក្នុងការប្រកួតយុទ្ធនាការជម្រុះប្រចាំតំបន់អឺរ៉ុបសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 1986។
បច្ចុប្បន្នស្កុតឡែនកំពុងបន្តកាន់កាប់កំពូលតារាងពូល A ក្រោយឆ្លងកាត់២ប្រកួតឈ្នះទាំងអស់តាមពីក្រោយដោយអេស្ប៉ាញដែលមាន៣ពិន្ទុ ស្របពេលហ្សកហ្ស៊ី និងន័រវែសមាន១ពិន្ទុ ចំណែកស៊ីបនៅបាតតារាងគ្មានពិន្ទុរាប់៕ (ដកស្រង់ចេញពី BBC)
ចែករំលែកព័តមាននេះ