ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​សហព័ន្ធ​កីឡា​រុ​ស្ស៊ី​កាន់តែ​កៀក​ក្នុង​ដំណើរ​ផ្លាស់​ពី​សមាជិក​អឺរ៉ុប​ទៅ​ចូលរួម​នឹង​អាស៊ី

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ លោក ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុ​ស្ស៊ី ដែល​បច្ចុប្បន្ន​ជា​អនុ

រុ​ស្ស៊ី ៖ លោក ឌី​មី​ទ្រី ម៉េ​ដ​វេ​ដេ​វ (Dmitry Medvedev) អតីត​ប្រធានាធិបតី​រុ​ស្ស៊ី ដែល​បច្ចុប្បន្ន​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​បាន​អះអាង​ថា បណ្តា​សហព័ន្ធ​ជាតិ​កីឡា​រុ​ស្ស៊ី អាច​នឹង​ប្តូរ​សម្ព័ន្ធភាព​ពី​សមាជិក​អឺរ៉ុប ដើម្បី​ចូលរ​រួម​ជា​សមាជិក​អាស៊ី សម្រាប់​ការ​ប្រកួត​ដែល​មាន​កម្រិត​ខ្ពស់​។

អត្ត​ពលិកម​ក​ពី​ប្រទេស​រុ​ស្ស៊ី និង​បេឡា​រុស ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អាស៊ី គឺជា​សំណើ​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ពេល​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) កំពុង​ស្វែងរក​ផ្លូវ ដើម្បី​អនុញ្ញាតិ​ឱ្យ​អត្ត​ព​លិ​ក​ប្រទេស​ទាំង​ពីរ ត្រឡប់​ទៅ​កាន់ការ​ប្រកួត​អន្តរជាតិ​វិញ ប៉ុន្តែ​ស្ថិត​ក្នុង​នាម​អត្ត​ព​លិ​ក​អព្យាក្រឹត​។

យ៉ាងណាមិញ ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី (OCA) បាន​សន្យា​ថា ខ្លួន​រង់ចាំ​ស្វាគមន៍​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស​ជា​និច្ច​មក​កាន់ការ​ប្រកួត​របស់​ខ្លួន ដែល​ក្នុង​នោះ​រួម​ទាំង​ព្រឹត្តិការណ៍ Asian Games 2022 នៅ​ទីក្រុង Hangzhou ប្រទេស​ចិន ដែល​ត្រូវ​បាន​ពន្យារពេល​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។ ស្រប​ពេល​ដែល​អត្ត​ព​លិ​ក​ប្រទេស​ទាំង​ពីរ​កាលពី​ស​ប្តា​ហ៍​មុន ក៏​បង្ហាញ​ជំហរ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នេះ​ផង​ដែរ​។

ជាក់ស្តែង​សហព័ន្ធ​អុក​រុ​ស្ស៊ី បាន​យល់ព្រម​រួច​ហើយ ដើម្បី​ផ្លាស់​ទៅ​កា្ល​យ​ជា​សមាជិក​សហព័ន្ធ​អុក​អាស៊ី ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​បាន​ជ្រើសរើស​បន្ត​ជា​សមាជិក​អុក​អឺរ៉ុប បើ​ទោះបីជា​មានការ​រឹត​បន្តឹង​លើ​ជនជាតិ​រុ​ស្ស៊ី ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​អឺរ៉ុប ដោយសារ​តែ​សង្គ្រាម​កំពុង​កើតឡើង​នៅ​អ៊ុយ​ក្រែ​ន​យ៉ាងណា​ក៏​ដោយ​។

ការ​ព្រួយបារម្ភ​ត្រូវ​បាន​លើក​ឡើង​ជុំវិញ​ការ​អនុវត្ត​ជាក់ស្តែង​របស់​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ដែល​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​អាស៊ី បើ​ទោះបីជា​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​បាន​អះអាង​ថា កូតា​សម្រាប់​អត្ត​ព​លិ​ក​របស់​ខ្លួន នៅ​ឯ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ​នៅ​ទី​ក្រុងប៉ារីស​ពី​ទ្វីបអាស៊ី នឹង​មិន​រង​ផល​ប៉ះពាល់​យ៉ាងណា​ក៏​ដោយ ដ្បិត​សហព័ន្ធ​អន្តរជាតិ រួម​ទាំង​កីឡា​បាញ់​ធ្នូ​ពិភពលោក បាន​ច្រានចោល​អត្ត​ព​លិ​ក​រុ​ស្ស៊ី និង​បេឡា​រុស ដែល​ចូលរួម​ប្រកួត​នៅ​អាស៊ី​ក្នុង​គោលបំណង​អាច​ជម្រុះ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទី​ក្រុងប៉ារីស​ឆ្នាំ​២០២៤​។

លោក ម៉េ​ដ​វេ​ដេ​វ ដែល​ជា​ប្រធានាធិបតី​រុ​ស្ស៊ី​ចាប់ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១២ បាន​ទទួលស្គាល់​ថា​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​ឆ្ពោះ​ក្លាយជា​សមាជិក​អាស៊ី​ក្នុង​វិស័យ​កីឡា ប៉ុន្តែ​លោក​បាន​និយាយ​ថា វា​គួរតែ​ជា​ជម្រើស​មួយ​ដែល​ត្រូវ​បាន​ពិចារណា​។

«​ទាក់ទង​នឹង​ការ​ផ្លាស់​ប្តូរ​ទៅ​សហព័ន្ធ​អាស៊ី បើ​វា​មាន​ប្រយោជន៍​សម្រាប់​អត្ត​ព​លិ​ក​ហេតុ​អ្វី​យើង​មិន​ធ្វើ? កន្លែង​ណា​ផ្តល់​អត្ថប្រយោជន៍ កន្លែង​ណា​ផ្តល់​គុណវិបត្តិ ប៉ុន្តែ​កន្លែង​ណា​ដែល​សហព័ន្ធ​អាស៊ី​ស្ថិត​នៅ​កម្រិត​ខ្ពស់ យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ ហើយ​បើ​មាន​អ្វី​កើតឡើង យើង​នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ក្រោយ ឬ​បន្ត​នៅ​ទីនោះ​»​។ ទាំងនេះ​ជា​ការ​លើក​ឡើង​របស់​លោក ម៉េ​ដ​វេ​ដេ​វ ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS​។

បន្ថែម​លើស​ពី​នេះ​ទៀត លោក ម៉េ​ដ​វេ​ដេ​វ បាន​ទទួលស្គាល់​ថា គឺជា​ការ​លំបាក​ខ្លាំង​ណាស់​សម្រាប់​អត្ត​ព​លិ​ក​រុ​ស្ស៊ី ហើយ​បាន​រិះគន់​ទណ្ឌកម្ម និង​បម្រាម ដែល​ត្រូវ​បាន​អនុវត្ត​ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​៕ (​ដកស្រង់​ពី Inside The Games)

Dmitry Medvedev

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ