- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្លះនិយាយថា បុណ្យ ការ និងឱកាសជាច្រើនទៀតត្រូវចំណាយលុយកាន់តែមានច្រើន ខណៈដែលការប្រាក់ កាន់លំបាកនៅក្នុងឆ្នាំ២០២៣នេះ។ ផុតពីចូលឆ្នាំសកល ដល់ចូលឆ្នាំចិន…
រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្លះនិយាយថា បុណ្យ ការ និងឱកាសជាច្រើនទៀតត្រូវចំណាយលុយកាន់តែមានច្រើន ខណៈដែលការប្រាក់ កាន់លំបាកនៅក្នុងឆ្នាំ២០២៣នេះ។ ផុតពីចូលឆ្នាំសកល ដល់ចូលឆ្នាំចិន…
រាជធានីភ្នំពេញ ៖ ពលរដ្ឋខ្លះនិយាយថា បុណ្យ ការ និងឱកាសជាច្រើនទៀតត្រូវចំណាយលុយកាន់តែមានច្រើន ខណៈដែលការប្រាក់ កាន់លំបាកនៅក្នុងឆ្នាំ២០២៣នេះ។ ផុតពីចូលឆ្នាំសកល ដល់ចូលឆ្នាំចិន វៀតណាម ផុតពីនោះដល់ចូលឆ្នាំខ្មែរ ហើយមុនចូលឆ្នាំខ្មែរ អ្នកជាប់ឈាមជ័រចិននឹងចំណាយលុយរៀបចំពិធីឆេងម៉េង នៅក្នុងខែមីនានេះទៀត។
ក្រៅពីនេះបុណ្យ ឆេង ម៉េង ឬសែនសង្កត់ផ្នូរ បុណ្យចូលឆ្នាំខាងមុខ ការរៀបការក៏មានច្រើនដែរ ក្នុងខែមីនា និងមេសាខាងមុខ ហើយសុទ្ធ ត្រូវចាយលុយដោយខាងមិនបាន។
អ្នកស្រី រ៉ានី ពលរដ្ឋនៅសង្កាត់ច្បារអំពៅ និយាយថា ផុតពីកម្មវិធីមួយចូលកម្មវិធីមួយ សុទ្ធតែត្រូវចំណាយប្រាក់ដែលខានមិនបាន ។ «ខ្ញុំត្រៀមថវិកាប្រមាណ២០០ដុល្លារសម្រាប់ពិធីឆេងម៉េងនៅចុងខែមីនានេះ។ យើងធ្លាប់ធ្វើជួបជុំគ្រួសារ បើមិនប្រារព្ធវាមិនសម ។ ដូច្នេះក៏នាំគ្នាប្រារព្ធតាមទម្លាប់ទៅ។ ទោះបីសព្វថ្ងៃនេះសេដ្ឋកិច្ចលំបាកគ្រប់គ្នា»។
លោក រដ្ឋា អ្នកលក់ដូរគ្រឿងបន្លាស់រថយន្តនៅលើផ្លូវ២៧១ បាននិយាយថា មុខរបររបស់លោក នៅរៀងរាល់ថ្ងៃនេះសឹងគ្មានចំណូល។ លោកថា រយៈពេលជាង៣ឆ្នាំមកនេះការលក់ដូររបស់លោកខុសគ្នាឆ្ងាយណាស់ពីពេលមុនផ្ទុះកូវីដ១៩ កាលពីឆ្នាំ២០១៩ ។
លោកថា «រាល់ថ្ងៃនេះ ការលក់ លុយសឹងមិនគ្រប់ថ្លៃជួលកន្លែងលក់៥០០ដុល្លារក្នុងមួយខែផង ។ មិនសូវមានអ្នកទិញទេ ។ ខ្ញុំមិនដឹងថាយ៉ាងម៉េចទេ ប៉ុន្តែម្នាក់ៗដូចជា មិនចង់ចំណាយប្រាក់ ។ រថយន្តខូចល្មមៗគេសុខចិត្តជួសជុលប្រើប្រាស់បន្តទៀតមិនប្តូរគ្រឿងបន្លាសទេ។ គ្រប់គ្នាថ្ងូររឿងចំណូលនេះ»។
លោករដ្ឋា និយាយបន្តថា ទោះបីចំណូលធ្លាក់ចុះយ៉ាងណាក្តី ការប្រារព្ធពិធីនានាតាមទម្លាប់ នៅតែដំណើរការជាធម្មតា ប៉ុន្តែអាចនឹងបន្ថយការចំណាយពីឆ្នាំមុនៗ ។ «សម្រាប់ពិធីសែនឆេងម៉េងនេះ គ្រួសារខ្ញុំបានកាត់ចំណាយតាំងពីឆ្នាំ២០២០មកម្ល៉េះ ។ កាលពីមុនយើងសែនជ្រូកខ្វៃចំនួនពីរក្បាល តែរយៈពេលចុងក្រោយនេះសែនតែបាយម្ហូប ផ្លែឈើ តិចតូច គ្មានជ្រូកខ្វៃទេ»។
ដោយសារបញ្ហាថវិកាមានការលើកឡើងថា ការដើរកម្សាន្តកាលពីពេលចូលឆ្នាំចិន និងវៀតណាម នាពេលកន្លងមកពលរដ្ឋសុខចិត្តដើរលេងពេលព្រឹក ហើយវិលមកផ្ទះវិញពេលរសៀល ដើម្បីកាត់បន្ថយការចំណាយ ។
រយៈពេល៣ថ្ងៃ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម កាលពីខែកុម្ភៈ កន្លងមកនេះកម្ពុជាទទួលបានភ្ញៀវទេសចរនៅទូទាំងប្រទេសជិត៩០ម៉ឺននាក់ ។ ក្នុងនោះភ្ញៀវជាតិមាន៨៨០,៥៥៣នាក់ កើនឡើង៦,០៥ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១២,០៨៥នាក់ថយចុះ ៨៥,៤០ភាគ បើធៀបនឹងបុណ្យចូលឆ្នាំចិនក្នុងឆ្នាំ២០២០។
ក្រសួងទេសចរណ៍ កាលនោះបានវា.យតម្លៃថា ការចំណាយរបស់ភ្ញៀវទេសចរនៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះមានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ។
អ្នកទេសចរមួយចំនួនបានជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗដោយចេញទៅពេលព្រឹក ហើយត្រឡប់មកវិញពេលល្ងាច ។ ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួន។
ទោះថ្ងូរពីការត្រូវចំណាយខ្ពស់ តែអ្នកស្រី រ៉ានី គ្រោងនាំគ្រួសាររបស់ខ្លួនទៅកម្សាន្តនៅខេត្តសៀមរាបផងដែរ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ ។ អ្នកស្រីបញ្ជាក់ថា តាមពិតទៅគាត់មិនចង់ចំណាយថវិកានោះទេ ពីព្រោះសេដ្ឋកិច្ចបច្ចុប្បន្ននេះលំបាកណាស់ ប៉ុន្តែដើម្បីកូនៗ បានលំហែអារម្មណ៍ពីការសិក្សានៅពេលពួកគេសម្រាក ក៏ខិតខំសន្សំប្រាក់ ដើម្បីដំណើរកម្សាន្តប្រចាំឆ្នាំទៅ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ