ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ជម្រុញ​ប្រជាជន​ខ្លួន​ឱ្យ​ប្រើ​រថយន្ត​ចិន ​ក្រោយ​ការ​ចាកចេញ​របស់​បណ្តា​ក្រុមហ៊ុន​លោក​ខាងលិច

1 ឆ្នាំ មុន

រុ​ស្ស៊ី​-​ចិន ៖ នៅ​ពេល​ដែល​ការ​ចាកចេញ​របស់​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រទេស​លោក​ខាងលិច​ពី​រុ​

រុ​ស្ស៊ី​-​ចិន ៖ នៅ​ពេល​ដែល​ការ​ចាកចេញ​របស់​បណ្តា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រទេស​លោក​ខាងលិច​ពី​រុ​ស្ស៊ី ដើម្បី​ឆ្លើយ​តប​នឹង​សកម្មភាព​ឈ្លានពាន​របស់​ប្រទេស​នេះ​លើ​អ៊ុយ​ក្រែ​ន​នោះ វា​បាន​បង្រួម​ជម្រើស​សម្រាប់​អ្នក​ប្រើប្រាស់​រុ​ស្ស៊ី​ទៅ​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន ដោយ​ប.ង្ខំ​ប្រជាជន​រុ​ស្ស៊ី​ឱ្យ​យកឈ្នះ​លើ​ការ​ស្ទាក់ស្ទើរ​របស់​ពួក​គេ​ចំពោះ​ការ​ប្រើប្រាស់​រថយន្ត​ចិន​ជាមួយនឹង​តម្លៃ​កាន់តែ​ខ្ពស់​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ដូច​ជា Haval, Chery និង Geely ដែល​ឥឡូវនេះ​មាន​ចំនួន​ជិត ៤០% នៃ​ការ​លក់​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី ដោយ​គេ​រំពឹង​ថា នឹង​បន្ត​កើនឡើង​ថែម​ទៀត ខណៈ​ដែល​ទិន្នន័យ​ពី​ទីភ្នាក់ងារ​វិភាគ Autostat និង​ក្រុមហ៊ុន​ប្រឹក្សា PPK បាន​បង្ហាញ​ថា​ចំនួន​នេះ បាន​កើនឡើង​ពី​ចំនួន​ដែល​មាន​តិច​ជាង ១០% នៅ​ក្នុង​ខែមករា​ដល់​ខែកុម្ភៈ ឆ្នាំ​២០២២​។

យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​សាកសួរ​ទៅ​អ្នកទិញ​រថយន្ត​នៅ​រុ​ស្ស៊ី​មួយ​ចំនួន ក្នុង​នោះ​រួម​ទាំង​បុគ្គល និង​អ្នក​ចែកចាយ ដែល​បាន​យល់​ឃើញ​ថា គុណភាព​នៃ​រថយន្ត​ចិន​មួយ​ចំនួន​មាន​កម្រិត​ទាប​ជាង​រថយន្ត​លោក​ខាងលិច​ដែល​ជា​គូប្រជែង ហើយ​អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​ក៏​បាន​និយាយ​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ចាំបាច់​ត្រូវ​តែ​ពង្រឹង​កេរ្តិ៍ឈ្មោះ​ពួក​គេ បើ​ទោះបីជា​ចំណែក​ទីផ្សារ​របស់​ពួក​គេ​កើនឡើង​យ៉ាងណា​ក៏​ដោយ​។

ក្រុមហ៊ុន​ផលិត​រថយន្ត Czech Skoda Auto ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Volkswagen Group រួម​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​លោក​ខាងលិច​ជា​ច្រើន​ផ្សេង​ទៀត ដែល​មាន​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​បាន​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​កិច្ចព្រមព្រៀង​លក់​ទ្រព្យសម្បត្តិ​របស់​ខ្លួន បន្ទាប់​ពី​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ប្រឆាំង​នឹង​ទីក្រុង​ម៉ូ​ស្គូ ដែល​បាន​បញ្ជូន​កងទ័ព​ទៅ​ឈ្លានពាន​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ​ឆ្នាំ​មុន​។

អតីត​ប្រធានាធិបតី​រុ​ស្ស៊ី លោក Dmitry Medvedev បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា កន្លង​ទៅ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ខែធ្នូ​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ផលិត​របស់​ចិន​គឺ​ល្អ ហើយ​ការ​យល់​ឃើញ​របស់​អ្នក​ប្រើប្រាស់​គឺ​ហួស​សម័យ​ហើយ​។ បុរស​វ័យ​៥៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​យើង​ធ្លាប់​សើច​ចំពោះ​ការ​រចនា​របស់​ពួក​គេ​ខ្លះ ប៉ុន្តែ​ខ្ញុំ​បាន​ទៅ​ជិះ​រថយន្ត​ក្នុងស្រុក (​រថយន្ត​ចិន​) ហើយ​ប្រៀបធៀប​ទៅ​នឹង​រថយន្ត​ផ្សេង ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ៗ​ថា រថយន្ត​ដែល​ខ្ញុំ​បើក​គឺ​ពិតជា​មិនអាក្រក់​ជាង​រថយន្ត Mercedes នោះ​ទេ​»​។

យោង​តាម​ទិន្នន័យ​របស់ Autostat និង PPK បាន​បង្ហាញ​ថា ចំណែក​ទីផ្សារ​រថយន្ត​ចិន​បាន​ឈាន​ដល់ ៣៧.១៥%​ក្នុង​ខែមករា​ដល់​ខែកុម្ភៈ ពោល​កើនឡើង​ពី ៩.៤៨% កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ការ​លក់​រថយន្ត​របស់​អឺរ៉ុប ជប៉ុន និង​កូរ៉េ ដែល​បាន​ចាក​ចេញពី​ប្រទេស​រុ​ស្ស៊ី បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម ២២,៦% ពី​ចំនួន ៧០%​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​កើនឡើង​យ៉ាង​ខ្លាំង​បាន​កើតឡើង​ចំ​ពេល​ដែល​ការ​លក់​រថយន្ត​ថ្មី​បាន​ធ្លាក់​ចុះ ៥៨.៨% ក្នុង​ឆ្នាំ​២០២២ ដោយសារ​កម្រិតជីវភាព និង​បំណងប្រាថ្នា​សម្រាប់​រថយន្ត​ផលិត​ដោយ​លោក​ខាងលិច​បាន​ធ្វើ​ឱ្យ​អតិថិជន​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពួក​គេ និង​ទិញ​រថយន្ត​ជជុះ​កាន់តែ​ច្រើន​៕ (​ដកស្រង់​ចេញពី Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ