ម្ចាស់ផ្ទះកម្ពុជាបានចុះឈ្មោះអត្តពលិកជាង១.៣០០នាក់ហើយ ដើម្បីប្រកួតស៊ីហ្គេម២០២៣
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនចំនួន១.៣២៣នាក់
រាជធានីភ្នំពេញ ៖ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនចំនួន១.៣២៣នាក់
រាជធានីភ្នំពេញ ៖ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនចំនួន១.៣២៣នាក់ហើយសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ។
នេះបើយោងតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការ
ជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានបង្ហាញក្នុងព្រះរាជ
ពិធីសុំព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ។ ទោះបីយ៉ាង
ណា ចំនួននេះប្រហែលជាមានការប្រែប្រួលនៅដំណាក់កាលចុងក្រោយក៏ថាបាន។
បើក្រឡេកមើលប្រទេសអាស៊ានទាំង១០ផ្សេងទៀតក៏សុទ្ធតែបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនច្រើនហើយ ក្នុងនោះថៃបានចុះឈ្មោះប្រតិភូកីឡារបស់ខ្លួនច្រើនជាងគេរហូតដល់១៨៥៥នាក់ បន្ទាប់មកប្រទេសឥណ្ឌូណេស៊ី ។ បើតាមតួលេខទទួលបានជាបឋមមានដូចតទៅ៖
១-ប្រតិភូកីឡាព្រុយណេ ៨២នាក់
២-ប្រតិភូកីឡាកម្ពុជា ១.៣២៣នាក់
៣-ប្រតិភូកីឡាឥណ្ឌូណេស៊ី ១.៧៣៦នាក់
៤-ប្រតិភូកីឡាឡាវ ៥៨៣នាក់
៥-ប្រតិភូកីឡាម៉ាឡេស៊ី ១.៤៤០នាក់
៦-ប្រតិភូកីឡាមីយ៉ាន់ម៉ា ៦៦៣នាក់
៧-ប្រតិភូកីឡាហ្វីលីពីន ១.១២១នាក់
៨-ប្រតិភូកីឡាសិង្ហបុរី ១.២៧១នាក់
៩-ប្រតិភូកីឡាថៃ ១.៨៥៥នាក់
១០-ប្រតិភូកីឡាទីម័រខាងកើត ១៦៧នាក់
១១-ប្រតិភូកីឡាវៀតណាម ១.២២៣នាក់
នៅក្នុងសនិ្នសីទសារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈ
កម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បានមានប្រសាសន៍ថា កម្ពុជា
បានដាក់គ្រប់ប្រភេទកីឡាទាំង៣៦ និងកីឡាប្រកួតសម្តែង១ សម្រាប់ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ។ ក្នុងនាមជាម្ចាស់ផ្ទះ យើងមិនដាក់ប្រភេទកីឡាណាដែលយើងគ្មានអត្តពលិកចូលរួមប្រកួតទេ អ៊ីចឹងគ្រប់ប្រភេទកីឡាដែលយើងដាក់ឲ្យប្រកួតគឺយើងមានកីឡាករ កីឡាការិនីចូលរួមប្រកួត។
សូមបញ្ជាក់ថា កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះមាន៣៧ប្រភេទកីឡា និងប្រភេទកីឡាសម្តែង១ដែលស្មើនឹង៦០៨វិញ្ញាសា(៦០៨មេដាយមាស) ៕
ចែករំលែកព័តមាននេះ