ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ពលរដ្ឋ​ជា​ច្រើន​ត្អូញ​ពី​ការ​រក​ប្រាក់​បង់​ធនាគារ​មិន​បាន​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ ធនាគារ​បាន​ដាក់​វិធានការ​តឹង​រឹង​មួយ​ក្នុង​ការ​តាមដាន​ពលរដ្ឋ និង​ជំរុញ​ពលរដ្ឋ​ឱ្យទៅ​បង់ប្រាក់ ជា​ទៀងទាត់​ឱ្យ​ខ្លួន​។ បុគ្គលិក​ធនាគារ​មួយ​ចំនួន​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ថ្នាក់លើ​កំណត់​ឱ្យ​ជួយ​ជំរុញ​តាមដាន​ពលរដ្ឋ​ដែល​ជាប់បំណុល​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​សង​ប្រាក់​មក​ធនាគារ​តាម​កាលកំណត់​។ការ​តាមដាន​អតិថិជន​រឿង​បង់ប្រាក់​នេះ​គេ​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្ញើ​ទៅ​អតិថិជន​មុន​ថ្ងៃ​បង់ប្រាក់​មួយ​ដង ឬ​ពីរ​ដង​ក្នុង​មួយ​ខែ ។…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ពលរដ្ឋ​ជា​ច្រើន​ត្អូញ​ពី​ការ​រក​ប្រាក់​បង់​ធនាគារ​មិន​បាន​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ ធនាគារ​បាន​ដាក់​វិធានការ​តឹង​រឹង​មួយ​ក្នុង​ការ​តាមដាន​ពលរដ្ឋ និង​ជំរុញ​ពលរដ្ឋ​ឱ្យទៅ​បង់ប្រាក់ ជា​ទៀងទាត់​ឱ្យ​ខ្លួន​។

បុគ្គលិក​ធនាគារ​មួយ​ចំនួន​អះអាង​ថា ពួក​គេ​ត្រូវ​បាន​ថ្នាក់លើ​កំណត់​ឱ្យ​ជួយ​ជំរុញ​តាមដាន​ពលរដ្ឋ​ដែល​ជាប់បំណុល​ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គាត់​សង​ប្រាក់​មក​ធនាគារ​តាម​កាលកំណត់​។ការ​តាមដាន​អតិថិជន​រឿង​បង់ប្រាក់​នេះ​គេ​ធ្វើ​ឡើង​តាម​រយៈ​ការ​ផ្ញើ​ទៅ​អតិថិជន​មុន​ថ្ងៃ​បង់ប្រាក់​មួយ​ដង ឬ​ពីរ​ដង​ក្នុង​មួយ​ខែ ។ បន្ទាប់​មក​បើ​ដល់​ថ្ងៃ​កំណត់​ហើយ​អតិថិជន​នៅ​មិនឃើញ​បង់ប្រាក់​ទៀត ពួក​គេ​នឹង​ទូរស័ព្ទ​ទៅ​អតិថិជន​នោះ​ផ្ទាល់​តែ​ម្តង​។

វិធានការ​នេះ ត្រូវ​បាន​អះអាង​ថា ទើប​អនុវត្ត​នៅ​តំណាក់​ចុង​ក្រោយ​នេះ ក្រោយ​ពី​សេដ្ឋកិច្ច​ពលរដ្ឋ​ជួប​ការ​លំបាក​នៅ​ពេល​កូ​វី​ដ​១៩ និង​សង្គ្រាម​រុ​ស្ស៊ី អ៊ុយ​ក្រែក​នោះ​។

អ្នកស្រី ម៉ា​ណា ពលរដ្ឋ​នៅ​ភ្នំពេញ​ដែល​ជាប់បំណុល​ធនាគារ​និយាយ​ថា ពិតជា​មានការ​ឃ្លាំមើល ឬ​ការ​ជួយ​រំលឹក​ពី​ខាង​ធនាគារ​នៅ​ក្នុង​ការ​បង់ប្រាក់​នេះ​មែន ។ អ្នកស្រី​ថា គាត់​មាន​បំណុល​ជាមួយ​ធនាគារ​ចំនួន​ពីរ​កន្លែង​។​អ្នកស្រី​បាន​ប្រើប្រាស់​កម្ចី​ធនាគារ​តាំងពី​ឆ្នាំ​២០១៤ មក ប៉ុន្តែ​កន្លង​មក​មិន​ដែល​មាន​ខាង​ធនាគារ​ទូរស័ព្ទ​មក​រំលឹក​បែប​នេះ​ទេ ទើបតែ​២​ឆ្នាំ​ចុង​ក្រោយ​នេះ ឃើញ​មាន​គេ​ផ្ញើ​សារ និង​ទូរស័ព្ទ​មក​រំលឹក​ឱ្យ​បង់ប្រាក់​។

អ្នកស្រី​ម៉ា​ណា​បញ្ជាក់​ថា «​ឱ្យ​តែ​ជិត​ដល់​ថ្ងៃ​បង់ប្រាក់ គឺ​ខាង​ធនាគារ​គេ​ផ្ញើ​មក​ប្រាក់​ឱ្យ​យើង​ដឹង ។ តាម​ពិត​ទៅ គឺជា​វិធានការ​មួយ ដើម្បី​ការពារ​កុំឱ្យ​យើង​ខកខាន​បង់លុយ​ឱ្យ​គេ ។ ប៉ុន្តែ​វា​ក៏​ល្អ​ម្យ៉ាងដែរ​កុំឱ្យ​យើង​ភ្លេច​បាន​គេ​ផ្ញើ​សារ​មក​រំលឹក​»​។

លោក កុសល បុគ្គលិក​ឥនទាន​ធនាគារ​មួយ​ដែល​សូម​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា ការ​ផ្ញើ​ចូល​ទូរស័ព្ទ​ដៃ​របស់​អតិថិជន​រំលឹក​ថ្ងៃ​បង់ប្រាក់​នោះ​ជា​សេវាកម្ម​ថ្មី​របស់​ធនាគារ​លោក ។ លោក​និយាយ​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​កុំ​មាន​ឥនទាន​ខូចខាត គឺ​ពលរដ្ឋ​មិន​បង់ប្រាក់ និង​ដើម្បី​កុំឱ្យ​អតិថិជន​របស់​ខ្លួន​ជាប់​ឈ្មោះ​មិនល្អ​ក្នុង​ការ​បង់ប្រាក់​យឺត ដែល​នាំ​ឱ្យ​មានការ​ពិបាក​នៅ​ក្នុង​ការ​ទទួល​កម្ចី​លើក​ក្រោយ​ទៀត​។

លោក កុសល​ថា ការ​ផ្ញើ​សារ​ទៅ​អតិថិជន​ជា​បច្ចេកវិទ្យា​ដែល​ខាង​ធនាគារ​បាន​កំណត់​ក្នុង​កុំព្យូទ័រ​។​ចំណែក​បុគ្គលិក​ឥណទាន​មាន​ភារកិច្ច​ទូរស័ព្ទ​ទៅ​អតិថិជន​ដែល​ខ្លួន​បាន​ផ្តល់​កម្ចី​នៅ​ពេល​ពិនិត្យ​ឃើញ​ថា​ដល់​ថ្ងៃ​កំណត់​ហើយ​អតិថិជន​មិន​ទាន់​បាន​បង់ប្រាក់​នោះ​។
ការ​ពី​ពេល​ផ្ទុះ​កូ​វី​ដ​១៩ ធនា​ធារ​បាន​ចេញ​គោលការណ៍​សម្រួល​ដល់​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​លើ​ចំណូល​ឱ្យ​រៀបចំ​ឥណទាន​ឡើង​វិញ​ដើម្បី​សម្រួល​ដល់​ការ​បង់ប្រាក់​មក​ធនាគារ ។ ចំណែក​រដ្ឋាភិបាល​បាន​ស្នើ​ដល់​ធនាគារ​មិន​ឱ្យ​មានការ​ពិន័យ ឬ​រឹបអូស​ទ្រព្យសម្បត្តិ​បញ្ចាំ​របស់ ពលរដ្ឋ​នៅ​ពេល​បង់​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​យឺត​យាវ​នោះ​ទេ​។

ពលរដ្ឋ​កម្ពុជា​ជិត​៣​លាន​នាក់ បាន​ប្រើប្រាស់​ឥណទាន​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ ។​ទំហំ​នៃ​បំណុល​ឯកជន​នេះ​កើនឡើង​ដល់​១៨០​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ដែល​ជា​ចំនុច​ខ្ពស់ និង​គួរ​បារម្ភ​។ឥណទាន​ក្នុង​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ឡើង​ដល់ ៥៦,១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២ គឺ​បាន​កើន​ក្នុង​អត្រា​២០,២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២១​មាន​បំណុល​ឯកជន​មាន​៤៥,៧​ពាន់​លាន​ដុល្លារ​។​នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

ស្រប​ពេល​ធនាគារ​ដាក់​យន្តការ​ឃ្លាំមើល​ការ​បង់ប្រាក់​របស់​ពលរដ្ឋ​យ៉ាង​តឹង​រឹង​នេះ​មាន​ពលរដ្ឋ​មួយ​ចំនួន​ត្អូញ​ពី​ការ​លំបាក​រក​ប្រាក់​បង់​ធនាគារ ។​ពលរដ្ឋ​ខ្លះ​ត្រូវ​គេ​រក​ឃើញ​ថា បាន​ខ្ចីប្រាក់​ពី​ធន​គារ​ពីរ ឬ​បី​ក្នុង​ពេល​តែ​មួយ​។​ពលរដ្ឋ​ខ្លះ​បាន​ទៅ​ខ្ចីប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​មាន​អត្រា​ការ​ប្រាក់​ខ្ពស់​មក​សង​ធនាគារ​ក៏​មាន​។​មានការ​បារម្ភ​ថា បើ​មិន​អាច​គ្រប់គ្រង​បំណុល​បាន​ត្រឹមត្រូវ​ទេ​នោះ​ពលរដ្ឋ​នឹង​ក្លាយជា​ជន​រង​គ្រោះ គឺ​វណ្ឌ​ករ​តែ​ម្តង​៕​ដោយ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ