ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ខ្លាំង​ណាស់​! យុវជន​ម្នាក់​រុញ​ធុង​កា​រ៉េ​ម​ដើរ​លក់រាប់សិបគីឡូ​ដី​ រហូត​ខ្យល់គ​ផ្អើល​ផ្លូវ​ជាតិ​លេខ៤

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ពិត​ជា​​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់​! យុវជន​ម្នាក់​រុញ​ធុង​កា​រ៉េ​ម​ដើរ​លក់​គ្រប់​ទីកន្លែង​

​រាជធានី​ភ្នំពេញ ​៖ ពិត​ជា​​គួរ​ឲ្យ​អាណិត​ខ្លាំង​ណាស់​! យុវជន​ម្នាក់​រុញ​ធុង​កា​រ៉េ​ម​ដើរ​លក់​គ្រប់​ទីកន្លែង​ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹមជីវិត គាត់​បាន​រុញ​ដើរ​ទាំង​យប់​ទាំង​ថ្ងៃ ពុំ​សូវ​មាន​ពេល​សម្រាក​នោះ​ទេ រ​ហូត​អស់កម្លាំង ហើយ​សង្ស័យ​ខ្យល់គ ​ស្រាប់តែ​ដួល​សន្លប់​ស្ដូកស្ដឹង​។

ហេតុការណ៍​ខាងលើ​​នេះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវជន​រង​គ្រោះ​ឈ្មោះ​ង៉ែត ប៉ូ​រ៉ា អាយុ​២១​ឆ្នាំ មុខរបរ​ លក់​កា​រ៉េ​ម​កី ស្នាក់​នៅ​ជាមួយ​ម្តាយមីង នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ និង​មានស្រុក​កំណើត ភូមិ​ប្រតោង ឃុំ​ស្វាយ​ភ្លើង ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ដើម្បី​តែ​ប្រាក់​កម្រៃ​សម្រាប់​ចិញ្ចឹមជីវិត យុវជន​រង​គ្រោះ​នេះ​ខំប្រឹង​ខ្លាំង​ណាស់ ដោយ​ក្នុង​១​ថ្ងៃ​ៗ​គាត់​បាន​រុញ​ធុង​កា​រ៉េ​ម​ដើរ​លក់​គ្រប់​ច្រកល្ហក​រុញ​ដើរ​ចម្ងាយ​ផ្លូវ​រាប់​សិប​គីឡូម៉ែត្រ​។ គាត់​រុញ​កា​រ៉េ​ម​ដើរ​លក់​ទាំង​យប់​ទាំង​ថ្ងៃ​តែ​ម្ដង​ ពុំ​សូវ​ហ៊ាន​សម្រាក​ឡើយ ។ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ ខណៈ​កំពុង​រុញ​ធុង​កា​រ៉េ​ម​ដើរ​លក់​សុខ​ៗ ទំនង​ជា​គាត់​អស់កម្លាំង​ខ្លាំង​ពេក ​ក៏​ខ្យល់គ ​បណ្ដាល​ឲ្យ​​ដួល និង​​សន្លប់​ស្ដូកស្ដឹង​ក្បែរ​ធុង​កា​រ៉េ​ម​នោះ​តែ​ម្ដង ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​នៅ​ជិត​នោះ​បាន​នាំ​គ្នា​ចូល​ទៅ​ជួយ​សង្គ្រោះ​បឋម​ ដោយ​ការ​ធ្វើ​ចលនា​បេះដូង​ភ្លាម​ៗ​ដែរ ប៉ុន្តែ​យុវជន​រូប​នោះ​មិន​បានដឹង​ខ្លួន​ឡើយ​ ។ ​បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ឲ្យ​ទៅ​ពិនិត្យ​​និង​ហៅ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ ចុះ​ទៅ​ជួយ​ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់​។

ចំណែក​អ្នក​ភូមិ​មានការ​អាណិតអាសូរ​យុវជន​រូប​នេះ​ខ្លាំង​ណាស់ ហើយ​បាន​នាំ​គ្នា​លើកដៃ​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងពួង សូម​ជួយ​តាមថែរក្សា​​យុវជន​ដ៏​កម្សត់​​រូប​នេះ​ឲ្យ​រួច​ផុត​ពី​សេចក្ដីស្លា.ប់​ផង​​ចុះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ