នៅមិននៅ! យុវជន២នាក់យកចំពាមកៅស៊ូស្ទាក់បា.ញ់បំបែករថយន្តគ្រូពេទ្យ ពេលនេះត្រូវអស់លក្ខណ៍
- តាកែវ
សមត្ថកិច្ចនគរបាលខេត្តតាកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនយុវជនស្ទាវចំនួន២នាក់ ដែល
សមត្ថកិច្ចនគរបាលខេត្តតាកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនយុវជនស្ទាវចំនួន២នាក់ ដែល
ខេត្តតាកែវ ៖ សមត្ថកិច្ចនគរបាលខេត្តតាកែវ បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនយុវជនស្ទាវចំនួន២នាក់ ដែលអត់ការងារធ្វើ ហើយក៏បានប្រើចំពាមកៅស៊ូ ទៅស្ទាក់បាញ់បំបែកកញ្ចក់រថយន្តរបស់គ្រូពេទ្យមណ្ឌលសុខភាព ខណៈពេលលោកគ្រូពេទ្យកំពុងតែធ្វើដំណើរទៅលំនៅដ្ឋានវិញ។
យុវជនស្ទាវខាងលើនេះ ម្នាក់មានឈ្មោះ កុន ផានិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មុខរបរមិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះ ឃុត តា ហៅ អ៊ួក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដដូចគ្នា រស់នៅភូមិកាប់នឹម ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ការឃាត់ខ្លួនយុវជនស្ទាវទាំង២នាក់ខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានករណីធ្វើឱ្យខូចខាតដោយចេតនាមួយ បង្កឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពប្រើចំពាមកៅស៊ូ បាញ់ទៅលើរថយន្តរបស់ឈ្មោះ ពេញ សល់ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរជាគ្រូពេទ្យមណ្ឌលសុខភាពជំរះពេន រស់នៅភូមិក្រាំងរអូត ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ បណ្តាលឲ្យបែកកញ្ចក់រថយន្តផ្នែកខាងក្រោយ ខណៈពេលលោកគ្រូពេទ្យកំពុងតែធ្វើដំណើរទៅលំនៅដ្ឋានវិញ។
សមត្ថកិច្ចឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានអសន្តិសុខក្នុងមូលដ្ឋាននោះភ្លាម លោកឧត្តមសេនីយ៍ទោ ស្នងការ និងស្នងការរងទទួលផែននគរបាលយុត្តិធម៌ ក្រោមការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងតាកែវ ដាក់បទបញ្ជាទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគបោលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ។
សមត្ថកិច្ចបន្តទៀតថា លុះដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញបានកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺឈ្មោះ កុន ផានិត និងឈ្មោះ ឃុត តា ហៅ អ៊ួក ដែលពួកគេសុទ្ធតែជាជនគ្មានមុខរបរមិនពិតប្រាកដ រួមជាមួយម៉ូតូ១ គ្រឿង ម៉ាកសង់ C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ គ្មានផ្លាកលេខ កាំបន្ទះពណ៌ស ដែលជាមធ្យោបាយជិះធ្វើសកម្មភាព។
ក្រោយពេលឃាត់ខ្លួន យុវជនស្ទាវទាំង២នាក់នោះបានសារភាពទៅលើទង្វើដែលពួកគេបានធ្វើ ដែលនោះជាបទល្មើសជាក់ស្តែង ហើយដោយផ្អែកលើពាក្យបណ្តឹងជនរងគ្រោះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង២នាក់នោះទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ