អ្នកគាំទ្រចង់ឱ្យក្លិបបណ្តេញលោក Ancelotti ក្រោយចាញ់ El Clasico ៣លើកក្នុងឆ្នាំនេះ
អេស្ប៉ាញ ៖ អ្នកគាំទ្រក្រុមស្តេចស Real Madrid មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីការចាញ់នៅ
អេស្ប៉ាញ ៖ អ្នកគាំទ្រក្រុមស្តេចស Real Madrid មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីការចាញ់នៅ
អេស្ប៉ាញ ៖ អ្នកគាំទ្រក្រុមស្តេចស Real Madrid មានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីការចាញ់នៅក្នុងជំនួប El Clasico ទល់នឹងក្រុមអ្នកមានបុណ្យ Barcelona នៅកីឡដ្ឋាន Camp Nou លទ្ធផល ២-១ នៃក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga កាលពីយប់មិញ ហើយពួកគេចង់ឱ្យក្លិបបណ្តេញលោក Carlo Ancelotti ចេញពីតំណែងអ្នកចាត់ការទូទៅថែមទៀតផង។
ការបរាជ័យនេះ បានធ្វើឱ្យខូចខាតដល់មហិច្ឆិតារបស់ Real Madrid ដើម្បីការពារតំណែងជើងឯករបស់ខ្លួន ដោយបច្ចុប្បន្នពួកគេកំពុងតាមរហូតដល់១២ពិន្ទុពីក្រោយក្រុម Barcelona ដែលកំពុងកាន់កាប់កំពូលតារាង La Liga ដោយមាន៦៨ពិន្ទុ បន្ទាប់ពីឆ្លងកាត់២៦ប្រកួតកន្លងមក។
ក្រោយបញ្ចប់ការប្រកួតនេះ អ្នកគាំទ្ររបស់ក្រុម Real Madrid បានប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមរបស់ពួកគេ ដើម្បីវាយប្រហារ និងរិះគន់លោក Carlo Ancelotti ចំពោះការាចាញ់ជំនួប El Clasico ជាលើកទី៣នៅក្នុងឆ្នាំនេះ ដែលធ្វើឱ្យលោក Xavi ក្លាយជាអ្នកចាត់ការក្រុម Barcelona ដំបូងគេចាប់តាំងឆ្នាំ ២០១១ បន្ទាប់ពីលោក Pep Guardiola ដែលយកឈ្នះជំនួប El Clasico ដល់ទៅ៣លើកក្នុងឆ្នាំតែមួយ។ ហើយក្រៅពីការវាយប្រហារ និងរិះគន់លើលោក Carlo Ancelotti អ្នកគាំទ្រក្រុម Real Madrid ថែមទាំងបានជំរុញឱ្យក្លិបបណ្តាញអ្នកចាត់ការសញ្ជាតិអ៊ីតាលីវ័យ៦៣ឆ្នាំរូបនេះចេញពីតំណែងផងដែរ។
ការចាញ់ជំនួប El Clasico ៣លើករបស់ក្រុម Real Madrid នៅក្នុងឆ្នាំ ២០២៣៖
១៦/០១/២៣ Real Madrid ១-៣ Barcelona (Spanish Super Cup)
០៣/០៣/២៣ Real Madrid ០-១ Barcelona (Copa del Rey)
២០/០៣/២៣ Barcelona ២-១ Real Madrid (La Liga)
គួររំលឹកថា លោក Carlo Ancelotti បានចូលកាន់តំណែងជាអ្នកចាត់ការក្រុម Real Madrid ជាលើកទី២ កាលពីដើមខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីចាកចេញពីទឹកដី Santiago Bernabeu កាលពីឆ្នាំ២០១៥។ ក្រោមការដឹកនាំរបស់លោកបានជួយ Real Madrid ឈ្នះជើងឯក La Liga ១លើក Copa del Rey ១លើក Spanish Super Cup ១លើក UEFA Champions League ២លើក UEFA Super Cup ២លើក និង FIFA Club World Cup ២លើកផងដែរ៕ (ដកស្រង់ចេញពី Sports Brief)
ចែករំលែកព័តមាននេះ