ធឿន ធារ៉ា សាងកំណត់ត្រាផ្ដួលថៃ៤ប្រកួតជាប់គ្នា ក្រោយឈ្នះពិន្ទុកីឡាករ Sammy នៅសង្វៀន ទទក
- ភ្នំពេញ
ក្រុងប៉ោយប៉ែត ៖ ក្រោយចំណាយពេល៥ទឹកពេញ ចៅក្រមបានកាត់សេចក្ដីឱ្យអ្នកប្រដាល់គុនខ្មែរ
ក្រុងប៉ោយប៉ែត ៖ ក្រោយចំណាយពេល៥ទឹកពេញ ចៅក្រមបានកាត់សេចក្ដីឱ្យអ្នកប្រដាល់គុនខ្មែរ
ក្រុងប៉ោយប៉ែត ៖ ក្រោយចំណាយពេល៥ទឹកពេញ ចៅក្រមបានកាត់សេចក្ដីឱ្យអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ឈ្នះពិន្ទុកីឡាករថៃ Sammy ក្នុងការប្រកួតគុនខ្មែរនៅសង្វៀនទូរទស្សន៍ជាតិកម្ពុជា(ទទក)កាលពីរាត្រីថ្ងៃទី១៨ មីនា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈកីឡាករថៃបង្ហាញអារម្មណ៍មិនទទួលយកលទ្ធផលការប្រកួតឡើយ ។ ជ័យជម្នះនេះ ធ្វើឱ្យ ធឿន ធារ៉ា ផ្តួលកីឡាករថៃ៤រូបក្នុងការប្រកួត៤លើកចុងក្រោយជាប់គ្នា ។ ចាត់ទុកជាប្រវត្តិសាស្ត្រមួយសម្រាប់កីឡាកររហស្សនាមអ្នកលេងពូថៅដៃរូបនេះ ដែលអាចសាងសមិទ្ធផលធំៗសម្រាប់ខ្លួន គ្រួសារ និងប្រទេសជាតិ។
ធឿន ធារ៉ា បានសាងកំណត់ត្រាថ្មីដោយវាយ៤ប្រកួតទល់នឹងកីឡាករថៃ មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយ ។ ប្រកួតដំបូងបានយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង នៅសង្វៀន Thai Fight នាប្រទេសថៃ ។ ត្រឹមទឹកទី១ប៉ុណ្ណោះ ធឿន ធារ៉ា បានវាយសម្រុកដោយប្ដូរកែងជាមួយកីឡាករថៃយ៉ាងសន្ធាប់រហូតធ្វើឱ្យសៃយុគ រងរបួសធ្ងន់ត្រូវគ្រូពេទ្យបញ្ឈប់ការប្រកួតតែម្ដង។
ប្រកួតបន្ទាប់នៅកម្ពុជា ធឿន ធារ៉ា បានយកឈ្នះកីឡាករថៃ បេកខេម បេនឆាមេក ដោយពិន្ទុក្នុងកម្មវិធីប្រដាល់គុនខ្មែរ នាសង្វៀនប្រដាល់ថោន និងបន្តយកឈ្នះកីឡាករថៃទី៣ លុក ផាឡាត់ ដោយវា.យឱ្យសន្ល.ប់ក្នុងទឹកទី២ នាសង្វៀន ទទក ក្នុងកម្មវិធីប្រដាល់គុនខ្មែរដូចគ្នា។
ជាការកត់សម្គាល់ សម្រាប់ការប្រកួតលើកនេះ កីឡាករថៃ Sammy មិនទទួលស្គាល់លទ្ធផលឡើយ ដោយរូបគេដាក់ជាចម្ងល់ដោយចោទសួរថា ហេតុអ្វីបានជាចៅក្រមកាត់សេចក្តីឲ្យ ធឿន ធារ៉ា ឈ្នះ? ក្នុងបទសម្ភាសក្រោយចប់ការប្រកួត កីឡាករថៃរូបនេះបាននិយាយថា សម្រាប់ការប្រកួតលើកនេះ ទាំងរូបគេ និង ធឿន ធារ៉ា បានវា.យអស់ពីសមត្ថភាពដូចគ្នា ហើយសុទ្ធតែវា.យចំគោលដៅធ្ងន់ៗរៀងខ្លួន ។ ជាពិសេសចាប់ពីទឹកទី៣ទៅ ពួកគេទាំងពីរចុះខ្សោយដូចគ្នា បន្ទាប់ពីវាយត្រូវគ្នាទៅវិញទៅមក ប៉ុន្តែរូបគេគិតថា ខ្លួនមានប្រៀបជាងនិងអាចឈ្នះទៀតផង ។
ជំនួសឱ្យការរិះគន់ Sammy បាននិយាយថា ៖«គ្មាននរណាវ៉ៃឈ្នះ ធឿន ធារ៉ា ទេ បើវ៉ៃគេអត់សន្លប់នោះ ។ បើ ធឿន ធារ៉ា នៅតែអាចឈរវ៉ៃបាន៥ទឹក គ្មាននរណាឈ្នះគាត់ទេ ។ ខ្ញុំចង់សួរមួយ តើនរណាចង់មកវ៉ៃជាមួយ ធឿន ធារ៉ា បើវ៉ៃ៥ទឹកមិនសន្លប់?» ។ នេះជាលើកទី២ហើយដែលអ្នកទាំងពីរបានជួបគ្នាបន្ទាប់ពីលើកទី១បានត្រឹមលទ្ធផលស្មើគ្នា ។ កាលលើកទី១ Sammy ហាក់ធ្វើបានល្អជាងលើកទី២ ខណៈ ធឿន ធារ៉ា លើកទី២នេះធ្វើបានល្អជាងលើកទី១៕
ចែករំលែកព័តមាននេះ