ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​យើង​ត្រូវការ​ឈា​.​ម​ប្រមាណ​១៧​ម៉ឺន​ប្លោក ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជីវិត​មនុស្ស ខណៈ​ការ​បរិច្ចាគ​ឈា​.​ម​ដោយ​ស្ម័គ្រចិត្ត នៅ​មាន​កម្រិត​ទាប​នៅឡើយ ។ ដូច្នេះ​កម្ពុជា​ត្រូវ​មាន​យុទ្ធនាការ​អោយ​ខ្លាំង ដើម្បី​ប្រជាជន​យល់​ច្បាស់​ថា ផ្តល់​ឈាម​សង្គ្រោះ​ជីវិត​មនុស្ស…

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​យើង​ត្រូវការ​ឈា​.​ម​ប្រមាណ​១៧​ម៉ឺន​ប្លោក ដើម្បី​ជួយ​សង្គ្រោះ​ដល់​ជីវិត​មនុស្ស ខណៈ​ការ​បរិច្ចាគ​ឈា​.​ម​ដោយ​ស្ម័គ្រចិត្ត នៅ​មាន​កម្រិត​ទាប​នៅឡើយ ។ ដូច្នេះ​កម្ពុជា​ត្រូវ​មាន​យុទ្ធនាការ​អោយ​ខ្លាំង ដើម្បី​ប្រជាជន​យល់​ច្បាស់​ថា ផ្តល់​ឈាម​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​អ្នក​ផ្តល់​ឈា​.​ម​មិន​មានការ​ប៉ះពាល់​អ្វី​ដោយសារ​ការ​ផ្តល់​ឈា​.​ម​ទេ​។

លោកស្រី​វេជ្ជបណ្ឌិត មើ​ក សា​មាន អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​លើក​ឡើង​ថា ជា​ធម្មតា​យើង​ត្រូវការ​ឈា​.​ម​ប្រមាណ​១% នៃ​ប្រជាជន​សរុប​របស់​ប្រទេស​កម្ពុជា ដែល​ស្មើ​ទៅ​នឹង​១៧​ម៉ឺន​ប្លោក ក្នុង​មួយ​ឆ្នាំ ហើយ​នៅ​ពេល​ដែល​យើង​មាន​ឈា​.​ម​សម្រាប់​ប្រើប្រាស់​គ្រប់គ្រាន់​វា​នឹង​ចូលរួម​ចំណែក​កាត់​បន្ថយ ការ​ជួញដូរ​ឈា​.​ម​។

យ៉ាងណា​ក៏​ដោយ លោកស្រី​វេជ្ជបណ្ឌិត មើ​ក សា​មាន លើក​ឡើង​ថា ការ​ផ្គត់ផ្គង់​ឈា​.​មតា​មរយៈ​ការ​បរិច្ចាគ​ឈា​.​ម​ដោយ​ស្ម័គ្រចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង គឺ​នៅ​មាន​កម្រិត​ទាប​នៅឡើយ ដោយ​មាន​អ្នកចូលរួម​បរិច្ចាគ​ឈា​.​ម​ជា​មធ្យម​រង្វង់​២០០​នាក់ ក្នុង​មួយ​ថ្ងៃ ពោល គឺ​ស្មើ​ទៅ​នឹង ១៥% នៃ​តម្រូវការ​ប្រើប្រាស់​ឈា​.​ម​ប្រចាំ​ថ្ងៃ​។

ចំនួន​អ្នក​ទៅ​បរិច្ចាគ​ឈា​.​ម​ដោយ​ស្ម័គ្រចិត្ត​មក​ដល់​ពេល​នេះ​កើនឡើង​ជាង​មុន តែ​នៅ​តែ​មិន​ទាន់​គ្រប់​តាម​តម្រូវការ ។ មាន​មូលហេតុ​ច្រើន​យ៉ាង ដែល​នាំ​ឱ្យ​អ្នក​បរិច្ចាគ​ឈា​.​ម​មិន​មាន​ច្រើន​ឱ្យ​គ្រប់​តម្រូវការ ។ ក្នុង​នោះ​មាន​ជា​អាទិ៍ ៖ ទំនុកចិត្ត​របស់​អ្នក​ផ្តល់​ឈាម​មិន​ទាន់​ប្រាកដ​ថា ឈា​.​ម​ដែល​ខ្លួន​បរិច្ចាគ​ទៅ​ហើយ​នោះ​ត្រូវ​បាន​ប្រើប្រាស់​ចំ​គោលដៅ ពោល គឺ​មិន​មានការ​ទិញ​លក់​ព្រោះថា​ជា​ទូទៅ នៅ​ពេល​មាន​សាច់ញាតិ ឈឺ ហើយ​ត្រូវការ​ឈា​.​ម គឺ​ពិបាក​នឹង​រក​ឈា​.​ម​សម្រាប់​បញ្ចូល ឬ​ក៏​នៅ​បន្ត​លឺ​គេ​និយាយ​ថា ពេល​ឈឺ​ហើយ​ត្រូវការ​បញ្ចូល​ឈា​.​ម គឺ​ត្រូវ​ទិញ​ឈា​.​ម​នោះ ។

មួយវិញទៀត ពេទ្យ​តម្រូវ​ឱ្យ​មាន​ក្រុម​គ្រួសារ សាច់ញាតិ ត្រូវ​ទៅ​ផ្តល់​ឈា​.​ម​ជំនួស​មិន​ថា នៅ​ពេទ្យ​រដ្ឋ ពេទ្យ​ឯកជន ឬ​ក៏​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា នោះ​ទេ​។

មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈា​.​ម និង​តាម​មន្ទីរពេទ្យ​នានា​បាន​ចាត់វិធានការ​ច្រើន ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​មានការ​ទិញ​លក់​ឈា​.​ម ។ សូ​ម្បី​តែ​អ្នក​ផ្តល់​ឈា​.​ម​ជំនួស​ក៏​ត្រូវ​បាន​រឹត​បន្តឹង ក្រែង​មាន​អ្នក​បន្លំ​លក់​ឈា​.​ម ។ ដូច្នេះ​ហើយ​បានជា​ពេល​មាន​អ្នក​ឈឺ​ត្រូវការ​ឈា​.​ម គឺ​សាច់ញាតិ​បាន​ស្វះ​ស្វែងរក​បងប្អូន មិត្តភក្តិ និង​អ្នក​ស្គាល់គ្នា​ទៅ​ជួយ​ផ្តល់​ឈា​.​ម​ជំនួស​សម្រាប់​អ្នកជំងឺ ។ នេះ​សម្រាប់​អ្នក​សម្រាក​នៅ​ពេទ្យ​រដ្ឋ និង​ពេទ្យ​ឯកជន​។

ប៉ុន្តែ​បើ​នៅ​ពេទ្យ​គន្ធ​បុប្ផា ដែល​ជា​មន្ទីរពេទ្យ​ព្យាបាល​កុមារ និង​ស្ត្រី​សម្រាលកូន ដោយ​ឥត​គិតថ្លៃ ក៏​តម្រូវ​ឱ្យ​ក្រុម​គ្រួសារ​អ្នកជំងឺ ត្រូវ​ផ្តល់​ឈា​.​ម​ជំនួស​ផង​ដែរ ។ តែ​នៅ​គន្ធ​បុប្ផា មាន​អ្នក​ទៅ​បរិច្ចាគ​ឈា​.​ម​ច្រើន​គួរសម ហើយ​អ្នក​ផ្តល់​ឈា​.​ម ក៏​មាន​ទំនុកចិត្ត​ខ្ពស់​ថា ឈា​.​ម​របស់​ខ្លួន ដែល​បាន​បរិច្ចាគ​ទៅ​ហើយ គឺ​មិន​មានការ​លក់​នោះ​ទេ ព្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ព្យាបាល​អ្នកជំងឺ ពិសេស​កុមារ ដោយ​មិន​គិតថ្លៃ​ឡើយ​។

យ៉ាងណា​ក៏​ដោយ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​យុវជន និង​ស្ថាប័នឯកជន​ជា​ច្រើន​បាន​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈា​.​ម នៅ​មជ្ឈមណ្ឌល​ជាតិ​បរិច្ចាគ​ឈា​.​ម​។ ក្រៅពី​នោះ​ក៏​មាន​ក្រុម​យុវជន​មួយ​ចំនួន​បាន​ចងក្រង​គ្នា​ជា​ធនាគារ​ឈា​.​ម​។ ពោល គឺ​ពេល​មាន​តម្រូវការ​ឈា​.​ម គឺ​ក្រុម​យុវជន​នោះ​អាច​ចូលរួម​បរិច្ចាគ​ឈា​.​ម​ជួយ​សង្គ្រោះ​អ្នកជំងឺ​បាន​គ្រប់ពេល​។

ដើម្បី​ដោះស្រាយ​វិបត្តិ​ខ្វះ​ឈា​.​ម សម្រាប់​ជួយ​សង្គ្រោះ​អ្នកជំងឺ គឺ​ទាមទារ​ឱ្យ​យុវជន​យើង​ម្នាក់​ៗ​ចូលរួម​បរិច្ចាគ​ឈា​.​ម​ដោយ​ស្ម័គ្រចិត្ត​ព្រោះថា ការ​បរិច្ចាគ​ឈា​.​ម មិន​បាន​បង្ក​គ្រោះថ្នាក់​អ្វី​ដល់​សុខភាព​អ្នក​បរិច្ចាគ​ទេ ។ ពោល គឺ​បុរស ដែល​មាន​សុខភាព​ល្អ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ដល់​៦០​ឆ្នាំ អាច​បរិច្ចាគ​ឈា​.​ម​យ៉ាងតិច​រៀង​រាល់​៣​ខែ​ម្តង​។ រីឯ​ស្ត្រី​អាច​បរិច្ចាគ​ឈា​.​ម​រៀង​រាល់​៤​ខែ​ម្តង​។ បើ​មិន​បាន​ទៀងទាត់​ដូច្នេះ​ទេ​អាច​ត្រឹមតែ​ម្នាក់​ៗ​បរិច្ចាគ​ឈាម​២​ដង​ក្នុង​១​ឆ្នាំ​ក៏​បាន​។

ម្យ៉ាងទៀត នៅ​តាម​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​ក្រុមហ៊ុន​ឯកជន ក៏​គួរតែ​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈា​.​ម​ដោយ​ស្ម័គ្រចិត្ត យ៉ាង​ហោច​ណាស់​១​ឆ្នាំ​ម្តង​។ ចំណែក​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈា​.​ម ក៏​ត្រូវ​តែ​បង្កើន​ទំនុកចិត្ត​ដល់​អ្នក​ស្ម័គ្រចិត្ត ពោល​គឺ​ត្រូវ​តែ​ឱ្យ​ច្បាស់​ថា​ឈា​.​ម​របស់​សប្បុរសជន ដែល​បាន​បរិច្ចាគ គឺ​មិនមែន​ជា​ឈា​.​ម សម្រាប់​លក់​ដល់​អ្នកជំងឺ​នោះ​ទេ​។ ត្រូវ​តែ​មាន​វិធានការ​ហ្មត់ចត់ និង​ម៉ឺងម៉ាត់​លើ​បុគ្គលិក​ខិលខូច និង​គ្រូពេទ្យ​ណា ដែល​លក់​ឈា​.​ម​ដល់​អ្នកជំងឺ​។ បើ​រក​ឃើញ​ត្រូវ​បញ្ឈរជើង ឬ​ក៏​ធ្ងន់ធ្ងរ ហើយ​ញឹកញាប់​ច្រើន​ដង គឺ​ត្រូវ​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ​រដ្ឋ​តែ​ម្តង​។

ប្រជាពលរដ្ឋ​យើង ក៏​ត្រូវ​តែ​អនុវត្ត​ឱ្យ​ក្លាយជា​ទម្លាប់ ក្នុង​ការ​ចូលរួម​បរិច្ចាគ​ឈា​.​ម​។ បើ​មិន​បាន​ទៀងទាត់​រៀង​រាល់ ៣​ខែ ឬ​៤​ខែ​ម្តង​ទេ ក៏​សូម​ត្រឹមតែ​១​ឆ្នាំ ម្តង ឬ​២​ដង ក៏​បាន​ដែរ​។ ចូរ​ចាំ​ថា ការ​បរិច្ចាគ​ឈា​.​ម មិន​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​បរិច្ចាគ​នោះ​ទេ ព្រោះ​មុន​នឹង​បូម​ឈា​.​ម គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​អ្នក​បរិច្ចាគ ហើយ​បើ​សុខភាព​មិនល្អ គឺ​ពេទ្យ​មិនមែន​ចេះ​តែ​បូម​ៗ​ឱ្យ​តែ​បាន​ឈា​.​ម​នោះ​ឡើយ​។ ម្យ៉ាង​ការ​បរិច្ចាគ​ឈា​.​ម ដោយ​ស្ម័គ្រចិត្ត​នេះ​ក៏​ជា​ការ​ធ្វើ​ទាន​មួយ​ដ៏​ប្រសើរ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។ នេះ​ជា​ការ​ធ្វើ​ទាន​ងាយ​ៗ ដែល​មនុស្ស​យើង​គ្រប់​រូប អាច​ធ្វើ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ