ខេត្តបាត់ដំបង ៖ បុរសម្នាក់ភ័យស្ទើរលស់ព្រលឹង នៅពេលគាត់ភ្ជួរដីចម្ការស្វាយចន្ទីរ ស្រាប់តែផុសចេញនូវគ្រាប់កាំភ្លើងធុនB67ចំនួន០៧គ្រាប់ កាលពីរសៀលថ្ងៃទី១០ មីនា ត្រង់ចំណុចភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ដែលជាគ្រាប់សេសសល់ពីសម័យសង្គ្រាម ។ សមត្ថកិច្ចបានរាយការណ៍ថា ម្ចាស់ចម្ការស្វាយចន្ទី ដែលប្រទះឃើញគ្រា.ប់ឈ្មោះ ចាន់ ភា ភេទប្រុស អាយុ៣៤ឆ្នាំ ។
គាត់បានប្រទះឃើញគ្រាប់ទាំងនោះ នៅពេលគាត់ភ្ជួរដីក្នុងចំការស្វាយចន្ទីរបស់គាត់ ដែលដាំដុះរាប់សិបឆ្នាំកន្លងមកហើយ។ កសិកររូបនេះ បានប្រាប់សមត្ថកិច្ចថា គ្រា.ប់នោះត្រូវបានគេកប់នៅក្នុងដី ហើយវាបានផុសឡើងពេលគាត់ភ្ជួរប៉ះចំវា ។ ក្រោយប្រទះឃើញគាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យបានដឹងភ្លាមៗដែរ។
បើតាមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា សមត្ថកិច្ចនិងអាជ្ញាធរដែនដីបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ដើម្បីត្រូតពិនិត្យ ហើយក្រោយមកក៏បានរាយការណ៍បន្តទៅកាន់អង្គភាពស៊ីម៉ាក់ ដើម្បីឲ្យជួយអន្តរាគមន៍។ ពេលនេះ មន្ត្រីអង្គភាពស៊ីម៉ាក់បានប្រមូលយកគ្រាប់B67ទាំង០៧គ្រាប់នោះ ទៅកម្ទេចចោលហើយ ៕
ចែករំលែកព័តមាននេះ