ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល! លោកសួន ចាន់ណារ៉ូ ប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងចូលនិវត្តន៍ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេម

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់អ្នកស្នេហា

​រាជធានីភ្នំពេញ ៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់អ្នកស្នេហាវិស័យបាល់ទះស្ដង់ដារ ឬមហាជនដែលស្រលាញ់គាំទ្រក្រុមជ្រើសជាតិកម្ពុជា ក៏ដូជាក្លឹបបាល់ទះវិសាខា ក្រោយទទួលដំណឹងថា អ្នកប៉ះសេរជម្រើសជាតិកម្ពុជា លោកសួន ចាន់ណារ៉ូ ដែលត្រូវជាប្រធានក្រុមបាល់ទះជម្រើសជាតិកម្ពុជាទៀតនោះ បានប្រកាសបញ្ចប់អាជីពរបស់លោកក្នុងតួរនាទីជាអ្នកប៉ះសេឲ្យក្រុម ដោយលោកសម្រេចចិត្តថានិងចូលនិវត្តន៍ ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ នាពេលឆាប់ៗខាងមុខនេះ ដែលកម្ពុជាយើងនិងធ្វើជាម្ចាស់ផ្ទះ ។

អ្នកប៉ះសេឆ្នើមក្នុងក្រុមដែលមានកម្ពស់១,៩៣ម៉ែត្រ បានប្រាប់ថា លោកបានសម្រេចចិត្តយ៉ាងច្បាស់លាស់រួចរាល់ទៅហើយថា នៅពេលដែលចប់ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកសុំឈប់ពីជម្រើសជាតិ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្រុមក៏ដូចជាក្លឹបវិសាខាផងដែរ ។

ប្រធានក្រុមជម្រើសជាតិរូបនេះបានបន្តលើកឡើងថា មូលហេតុដែលលោកឈប់ ដោយសារលោកចង់ផ្ដល់ឪកាសដល់ក្មេងៗជំនាន់ក្រោយ គាត់បានបង្ហាញសមត្ថភាព និងភាពលេចធ្លោរបស់ពួកគេផងដែរ ។ មួយវិញទៀត លោកសួន ចាន់ណារ៉ូ បានបញ្ជាក់ថា រូបលោកទៀតសោត ក៏ត្រូវទៅបម្រើការងារនៅអង្គភាព និងចង់ផ្ដល់ពេលវេលា ក៏ដូចជារួមរស់នៅជាមួយគ្រួសារ ព្រោះថាលោកក៏បានចំណាយពេលវេលាច្រើនណាស់ដែរ ដោយគិតទៅចូល១០ឆ្នាំទៅហើយ ជាមួយបាល់ទះដែលលោកស្រលាញ់នេះ ។

លោកបានបន្តប្រាប់ទៀតថា ណាមួយទៀតកម្លាំងរបស់លោកក៏ហាក់ថមថយណាស់ដែរ ពោលមិនបាននៅខ្លាំងដូចមុន ឬរហ័សរហួនដូចមុន១០០%នោះទេ មូលហេតុទាំងអស់នេះហើយទើបលោកសម្រេចចិត្តចូលនិវត្តន៍ នៅពេលចប់ស៊ីហ្គេមលើកទី៣២ នាពេលខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សូមរំលឹកផងដែរថា លោកសួន ចាន់ណារ៉ូ បានចូលប្រឡូកជាមួយវិស័យបាល់ទះចាប់តាំងពីឆ្នាំ២០១២ ដោយចូលដំបូងលេងឲ្យក្លឹបបាល់ទះកង់ពលធំអន្តរាគមន៍លេខ (៣) ។ ក្រោយមកទៀតលោកក៏បានផ្លាស់ទោលេងឲ្យក្លឹប (ស.ស.យ.ក ខេត្តព្រៃវែង )។ ហើយបន្តបន្ទាប់មកទៀតក្លឹបមួយនេះ (ស.ស.យ.ក ខេត្តព្រៃវែង ) ក៏បានប្ដូរឈ្មោះមកជាក្លឹបបាល់ទះវិសាខារហូតមកទល់និងចបច្ចុប្បន្នតែម្ដង ។ អ្នកប៉ះសេកម្ពុជា លោក សួន ចាន់ណារ៉ូ បានជាប់ចម្រើសជាតិនៅឆ្នាំ២០១៥ និងបានចេញទៅប្រកួតស៊ីហ្គេម នៅក្រៅប្រទេស សរុបចំនួន៣លើក គឺក្នុងឆ្នាំ២០២១៧ ប្រទេសនៅម៉ាឡេស៊ី ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេមឆ្នាំ២០២២នៅប្រទេសវៀតណាម ។

យ៉ាងណាក៏ដោយ អ្វីដែលជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាការលើកមុខមាត់ជូនមាតុភូមិនោះ ក្នុងការប្រកួតស៊ីហ្គេមទាំង៣លើក កាលពីខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១នៅប្រទេសវៀតណាម កីឡាករឆ្លើមលោកសួន ចាន់ណារ៉ូ និងក្រុមបាល់ទះវិសាខា ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដៃសំរិតជាលើកដំបូងជូនប្រទេសជាតិ ដែលវាបានក្លាយជារឿងដ៏ភ្ញាក់ផ្អើល និងជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ។

ចំណែកឯសមិទ្ធិផលលេងឲ្យក្លឹបវិញ អ្នកប៉ះសេរដែលមានរហ័យនាមដៃឯកលេខមួយនៅកម្ពុជារូបនេះ បានជួយឲ្យក្លឹបបាល់ទះវិសាខាឈ្នះជើងឯកជាច្រើនផងដែរ។ ក្នុងនោះយើងខ្ញុំសូមលើកយកត្រួសៗមកជម្រាប់ជូន ក្នុងអំឡុងឆ្នាំ២០១៦ ឈ្នះមេដៃមាសកីឡាជាតិលើកទី១ ឆ្នាំ២០១៧ ឈ្នះមេដៃមាស២ផ្ទួនៗពីការប្រកួតរបស់ស្រាបៀ២ផ្សេងៗគ្នា ។ ក្នុងឆ្នាំ២០១៧ ដដែលទៀត ដែលជាលើកទី៣ ក្រុមវិសាខាក៏បានទៅលើកពានរង្វាន់កម្រិត (ខ) នៅប្រទេសថៃ ហើយទទួលបានមេដៃមាស ។

ជាបន្តបន្ទាប់មកទៀត នៅឆ្នាំ២០១៨ លោកសួន ចាន់ណារ៉ូ ក៏បានបន្តរួមដំណើរជាមួយក្រុម ដើម្បីចូលរួមការប្រកួតកម្រិត (ក)នៅថៃម្ដងទៀត ដោយទទួលបានចំណាត់ថ្នាក់លេខ៣ ។ នៅឆ្នាំ២០១៨ ដដែល ក្រុមបាល់ទះវិសាខា បានឈ្នះមេដៃមាសកីឡាជាតិលើកទី២ម្ដងទៀត ។ ដោយឡែកនៅឆ្នាំ២០២២ អ្នកប៉ះសេស្ដងដារូបនេះ បានជួយឲ្យក្រុមឈ្នះជើងឯក ពានរង្វាន់សម្ដេចតេជោ ហើយនៅក្នុងឆ្នាំ២០២៣នេះ បានត្រឹមលេង២ក្នុងពានរង្វាន់សម្ដេចតេជោដដែល ដោយទទួលបរាជ័យក្រោមក្លឹបបាល់ទះក្រសួងមហាផ្ទៃ ទទួលបានមេដៃប្រាក់ ។

ជាចុងក្រោយ តើមហាជនអ្នកស្នេហាវិស័យបាល់ទះស្ដង់ដារ ក៏ដូជាអ្នកគាំទ្រក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងក្លឹបបាល់ទះវិសាខាយល់យ៉ាងណាដែរ ចំពោះការសម្រេចចិត្តចូលនិវត្តន៍ របស់ប្រធានក្រុមជម្រើសជាតិកម្ពុជា លោកសួន ចាន់ណារ៉ូ ដោយសម្រេចបញ្ចប់អាជីពរបស់លោកក្នុងតួរនាទីជាអ្នកប៉ះសេឲ្យក្រុម ក្រោយចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ នាពេលឆាប់ៗខាងមុខនេះ ដែលកម្ពុជាយើងនិងធ្វើជាម្ចាស់ផ្ទះ? ៕ (ដោយ ៖ រៀម រ៉ាន់​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ