ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ដុតដៃដុតជើង​លើ​ការងារ​រួម​ជាមួយ​អង្គការ SCO ដើម្បី​បង្កើត​ស្ថាប័ន​កីឡា​ថ្មី​មួយ

2 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ លោក Bakhtiyor Khakimov ឯកអគ្គរដ្ឋទូត​នៃ​ក្រសួងការបរទេស​របស់​ប្រទេស​រុ​ស្ស៊ី​បាន​

ប្រទេស​រុ​ស្ស៊ី ៖ លោក Bakhtiyor Khakimov ឯកអគ្គរដ្ឋទូត​នៃ​ក្រសួងការបរទេស​របស់​ប្រទេស​រុ​ស្ស៊ី​បាន​អះអាង​ថា ការងារ​កំពុង​តែ​ដំណើរការ​ដោយ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សៀង​ហៃ​ហៅ​កាត់​ថា SCO លើ​ការ​បង្កើត​ស្ថាប័ន​កីឡា​ថ្មី​មួយ ខណៈ​ដែល SCO គឺជា​អង្គការ​នយោបាយ សេដ្ឋកិច្ច សន្តិសុខ​អន្តរជាតិ និង​ការពារ​ជាតិ ដែល​មាន​រុ​ស្ស៊ី ចិន ឥណ្ឌា ប៉ា​គី​ស្ថាន រួម​និង​អាស៊ី​កណ្តាល អតីត​រដ្ឋកា​ហ្សា​ក់​ស្ថាន កៀ​ហ្ស៊ី​ស៊ី​ស្ថាន តាជី​គី​ស្ថាន និង​អ៊ូ​ស​បេ​គី​ស្ថាន​។

ជាមួយ​គ្នា​នោះ អ៊ី​រ៉​ង់​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ចូលរួម ហើយ​បច្ចុប្បន្ន​ជា​អ្នក​សង្កេតការណ៍​ម្នាក់​ក្នុង​ចំណោម​អ្នក​សង្កេតការណ៍​ចំនួន​៣ ដែល​រួម​ជាមួយនឹង​បេឡា​រុស ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​រុ​ស្ស៊ី នៅ​ក្នុង​សង្គ្រាម​លុកលុយ​លើ​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រទេស​ចំនួន​៩​បន្ថែម​ទៀត គឺជា​ដៃគូ​សន្ទនា​។

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន (Vladimir Putin) បាន​ស្នើ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​មួយ ដែល​ធ្វើ​ឡើង​ក្នុង​ទីក្រុង Samarkand ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន កាលពី​ខែកញ្ញា​កន្លង​ទៅ​ថា SCO អាច​បង្កើត​សមាគម​នៃ​អង្គការ​កីឡា និង​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ នៅ​ពេល​អនាគត​។

សកម្មភាព​នេះ ត្រូវ​បាន​មើលឃើញ​ថា គឺជា​ប្រឆាំង​នឹង​ទៅ​នឹង​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​លើ​រុ​ស្ស៊ី និង​បេឡា​រុស​ពី​សំណាក់​ស្ថាប័ន​កីឡា​អន្តរជាតិ ចាប់តាំងពី​ការ​លុកលុយ​ពេញលេញ​លើ​អ៊ុយ​ក្រែ​ន​។

មន្ត្រី​រុ​ស្ស៊ី​បាន​និយាយ​អំពី​តម្រូវការ​ក្នុង​ការ​បង្កើត​សម្ព័ន្ធភាព​កីឡា​ជាមួយ​សម្ព័ន្ធមិត្ត រួម​ទាំង​សមាជិក SCO និង​សម្ព័ន្ធ​ប្រ៊ី​ក (BRICS) ជាមួយនឹង​ប្រេ​ស៊ី​ល ឥណ្ឌា ចិន រួម​និង​អាហ្វ្រិក​ខាងត្បូង​៕ (​ដកស្រង់​ចេញពី Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ