អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូ១គ្រឿងឱ្យព្រំ សំណាង ក្រោយប្រកួតឈ្នះជាលើកទី២ នៅសង្វៀន Thai Fight
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយផ្ដួលកីឡាកររុស្ស៊ី Firdavszhov Naiimovឱ្យសន្លប់ក្នុងទឹកទី១ក្នុងការប្រកួត
រាជធានីភ្នំពេញ ៖ ក្រោយផ្ដួលកីឡាកររុស្ស៊ី Firdavszhov Naiimovឱ្យសន្លប់ក្នុងទឹកទី១ក្នុងការប្រកួត
រាជធានីភ្នំពេញ ៖ ក្រោយផ្ដួលកីឡាកររុស្ស៊ី Firdavszhov Naiimovឱ្យសន្លប់ក្នុងទឹកទី១ក្នុងការប្រកួតប្រដាល់រុំដៃដោយអំបោះឆៅនៅសង្វៀន Thai Fight កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានប្រគល់ម៉ូតូ
ម៉ាកហុងដាឌ្រីមមួយគ្រឿងឱ្យអ្នកប្រដាល់គុនខ្មែរព្រំ សំណាង ជាការលើកទឹកចិត្ត។
តាមរយ:ទំព័រហ្វេសបុករបស់ឯកឧត្តម អភិបាលខេត្តកំពង់ស្ពឺបានសរសេររៀបរាប់ថា៖«ដើម្បីឆ្លើយតបជាមួយនឹងការខិតខំប្រឹងប្រែងរបស់កីឡាករ ព្រំ សំណាង ថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តដោយប្រគល់ម៉ូតូមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព SEA Games នៅពេលដែលប្រទេសយើងនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនាពេលខាងមុខ ។ សូមជូនពរកីឡាករកីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាង សូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់ ។ សូមអរគុណ!»។
សូមជម្រាបជូនថា កីឡាករ ព្រំ សំណាង បានបង្កើតប្រវត្តិសាស្ត្រឱ្យខ្លួនឯង ដោយ១០ប្រកួតចុងក្រោយ រូបលោកមិនដែលស្គាល់ពាក្យថាចាញ់ ខណៈបានផ្តួលដៃគូឱ្យសន្លប់រហូតដល់ទៅ៩ដងឯណោះ។ លោកក៏ត្រូវបានគេស្គាល់ថាជាអ្នកប្រដាល់ចិត្តធំ មិនចេះខ្លា.ច មិនចេះញញើត ព្រមទាំងចូលវាយមិនចេះបន្ធូរដៃឱ្យដៃគូនោះឡើយ ។ ព្រំ សំណាង ក៏ត្រៀមបញ្ចេញសមត្ថភាព នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាអត្តពលិកតំណាងឱ្យកម្ពុជាម្នាក់ផងដែរ។
គួររំលឹកផងដែរថា អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានឈ្នះខ្សែក្រវាត់១គ្រឿង ក្រោយផ្តួល កីឡាករអង់គ្លេស Thomas Carpenter នៅក្នុងទឹកទី១ និងលើកទី២ក៏បានផ្ដួលកីឡាកររុស្ស៊ី Firdavszhon Naiimov លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ដូចគ្នា ៕
ចែករំលែកព័តមាននេះ