ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អង់គ្លេសពិន័យបិសា.ច​ក្រហម និង​គ្រីស្តាល់​ ផាលេស​ ជាង៥ម៉ឺនផោន​

1 ឆ្នាំ មុន

ចក្រ​ភព​អង់​គ្លេស៖ ក្រុម​បាល់​ទា.ត់​បិសា.ច​ក្រហម និង​គ្រីស្តាល់​ ផាលេស ត្រូវ​ក្រុម​ប្រឹក្សា​វិន័យ​បាល់​ទា.ត់​អង់គ្លេស​ដាក់​ពិន័យ​ និង​​តម្រូវ​ឱ្យ​បង់​ប្រាក់​មួយ​ក្រុម​ៗ​៥៥០០០ផោន​ (៥ម៉ឺន ៥​ពាន់) ឬ​ប្រហាក់​ប្រហែល​នឹង​ជាង​៦​ម៉ឺន​​ដុល្លារ​ ដោយ​សារ​កីឡាករ​ក្រុម​ទាំង​២​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ…

ចក្រ​ភព​អង់​គ្លេស៖ ក្រុម​បាល់​ទា.ត់​បិសា.ច​ក្រហម និង​គ្រីស្តាល់​ ផាលេស ត្រូវ​ក្រុម​ប្រឹក្សា​វិន័យ​បាល់​ទា.ត់​អង់គ្លេស​ដាក់​ពិន័យ​ និង​​តម្រូវ​ឱ្យ​បង់​ប្រាក់​មួយ​ក្រុម​ៗ​៥៥០០០ផោន​ (៥ម៉ឺន ៥​ពាន់) ឬ​ប្រហាក់​ប្រហែល​នឹង​ជាង​៦​ម៉ឺន​​ដុល្លារ​ ដោយ​សារ​កីឡាករ​ក្រុម​ទាំង​២​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ នៅ​​​​​ពេល​កំពុង​ប្រកួត​គ្នា​កាល​ពី​ដើម​ខែ​កុម្ភៈ​។ ខាង​លើ​នេះជា​ការ​អះ​អាង​របស់​សមាគម​បាល់​ទាត់​អង់គ្លេស​។

​បញ្ហា​ប្រទាំ.ង​ប្រទើ.ស​គ្នា​រវាង​កីឡាករ​​​​​ទាំង​២​​ក្រុម​​កើត​ឡើង​នៅ​ពេល​ប្រកួត​​​តង់​​ទី​២​កាល​ពី​ថ្ងៃ​ទី​៤ ខែកុម្ភៈ​។ កាល​នោះ ក្រុម​បិសា.ច​ក្រហម​ដែល​ជា​ម្ចាស់​ផ្ទះ ​លុ.ត​ក្រុម​ភ្ញៀវ​ដោយ​ពិន្ទុ​២​ទល់​នឹង​១។ កីឡាករ​​​ខាស៊ី​មីរ៉ូ (Casemiro)​ត្រូវ​អាជ្ញា​កណ្ដាល​ពិន័យ​កាត​ក្រហម​ បន្ទាប់​ពី​គាត់​​យក​ប្រអប់​ដៃ​ទៅ​​ច្រ​បា.ច់​បំព.ង់​ក​របស់​​កីឡាករ​​វីលហ៊ូស ខាង​ក្រុម​គ្រីស្តាល់ផាលេស​។

កាល​នោះ​ ​​កីឡាករ​​​ទាំង​២​ក្រុម​​​​រុ.ញ​ច្រា.ន​គ្នា​ទៅ​វិញទៅ​មក​។ ក្រុម​បិសា.ច​ក្រហម​ទទួល​ស្គាល់​ថា​កីឡា​ករ​របស់​ខ្លួន​ប្រព្រឹត្ត​ទង្វើ​លើស​លស់​ខ្លះៗ​ រហូត​ដល់​ទប់​ចិត្ត​មិន​បាន​ ក៏​មាន​ជ្រុល​ដៃ​ជ្រុល​ជើង​ទៅ​លើ​ក្រុម​ម្ខាង​ទៀត​​​។​ ប៉ុន្តែ ​គ្រីស្តាល់​ ផាលេស ​​​យល់​ថា​នេះ​ជា​រឿង​មិន​យុត្តិធម៌​សម្រាប់​ខ្លួន​។ គ្រីស្តាល់​ ផាលេស​ ប្រកែក​មិន​ព្រម​ទទួល​ការ​ពិន័យ​នេះ​ទេ​។

​ទោះ​ជា​យ៉ាង​ណា​ក្ដី សមាគម​បាល់​ទាត់​អង់គ្លេស​រក​ឃើញ​ថា​ការ​សម្រេច​ដាក់​ពិន័យ​ទៅ​លើ​ក្រុម​គ្រីស្តាល់ ​ផាលេស ​ជា​រឿង​សម​ហេតុ​ផល​។ ការ​ដាក់​ពិន័យ​នេះ​មិន​មែន​ធ្វើ​ឡើង​តែ​ទៅ​លើ​ក្រុម​ម្ខាង​​នោះ​ទេ គឺ​ពិន័យ​ទាំង​២​ក្រុម​​។​ សូម​ជម្រាប​ថា​សព្វ​ថ្ងៃ​នេះ ក្រុម​បិសាច​ក្រហម​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣​នៃ​​ព្រីមៀលីក​ ដែល​ជាលីក​កំពូល​របស់​អង់គ្លេស​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ