ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេង​ដែល​បាន​កំពុង​តែ​ធ្លាក់​ចុះ​បន្តិច កាលពី​ពេល​ថ្មី​ៗ​នេះ​ទំនងជា​មិន​មាន​ស្ថេ​រ​ភាព​យូរអង្វែង​ឡើយ​ដោយសារ​តែ​តម្រូវការ​ប្រេង​មានការ​កើនឡើង ជា​ពិសេស គឺ​ឥទ្ធិពល​នៃ​ការ​បើក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន​។ ចាប់ពី​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេង​ដែល​បាន​កំពុង​តែ​ធ្លាក់​ចុះ​បន្តិច កាលពី​ពេល​ថ្មី​ៗ​នេះ​ទំនងជា​មិន​មាន​ស្ថេ​រ​ភាព​យូរអង្វែង​ឡើយ​ដោយសារ​តែ​តម្រូវការ​ប្រេង​មានការ​កើនឡើង ជា​ពិសេស គឺ​ឥទ្ធិពល​នៃ​ការ​បើក​ទីផ្សារ​នៅ​ក្នុង​ប្រទេស​ចិន​។

ចាប់ពី​ថ្ងៃ​ទី ១១ ដល់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​កម្ពុជា​តម្លៃ​ប្រេង​ធម្មតា​ចុះ​បន្តិច​ទេ ប៉ុន្តែ​ម៉ា​ស៊ូ​ត​ចុះ​ច្រើន​។ ដោយ​តម្លៃ​សាំង​ធម្មតា​មាន​តម្លៃ​៤.៤០០​រៀល សាំង​ស៊ុប​ពែរ​៥.០៥០​រៀល រីឯ​ម៉ា​ស៊ូ គឺ​ចុះ​មក​ថោក​ជាង​តម្លៃ​សាំង គឺ​ត្រឹម​៤.៣៥០​រៀល នៅ​ក្នុង​មួយ​លី​ត្រ ប៉ុន្តែ​តម្លៃ​នេះ​ទំនងជា​នឹង​មិន​ស្ថេ​រ​ភាព​យូរ​នោះ​ទេវា​នឹង​មានការ​ប្រែប្រួល​។

តម្លៃ​សាំង​នៅ​កម្ពុជា​ចុះថោក ខណៈ​ដែល​តម្លៃ​សាំង​នៅ​ទីផ្សារ​អន្តរជាតិ​គឺ​មាន​តម្លៃ​ជា​មធ្យម ៣,៤៧ ដុល្លារ​នៅ​ក្នុង​មួយ​ហ្គា​ឡុ​ង​ធ្លាក់​ចុះ ៣ សេន​ក្នុង​មួយ​ហ្គា​ឡុ​ង​បើ​ធៀប​នឹង​តម្លៃ​កាលពី​ពី​ស​ប្តា​ហ៍​មុន​គឺ​៣,៥០​ដុល្លារ​នៅ​ក្នុង​មួយ​ហ្គា​ឡុ​ង ស្រប​ពេល​ដែល​កាលពី​ខែមករា​វា​បាន​ស្ទុះ​ឡើង​ដល់​ទៅ​៩​សេន​។

ដោយឡែក​តម្លៃ​ប្រេងម៉ាស៊ូត​ជា​មធ្យម​បាន​ធ្លាក់​ចុះ​ប្រមាណ​ជា​៧,៣ សេន​ក្នុង​ស​ប្តា​ហ៍​មុន ដោយ​វា​មាន​តម្លៃ​ត្រឹមតែ​៤,៥៣​ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុ​ង ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ ២០២២​មក​។ទាំងនេះ គឺជា​ស្ថានភាព​នៃ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​គេ​ពិបាក​នឹង​ព្យាករណ៍​តម្លៃ​ថាមពល​ដ៏​សំខាន់​នេះ​ណាស់​ស្រប​ពេល​ដែល​ថ្មី​ៗ​នេះ អង្គការ​នៃ​ក្រុម​ប្រទេស​ដែល​បាន​នាំ​ចេញ​ប្រេង​ដែល​ហៅ​កាត់​ថា OPEC មាន​សមាជិក​១៣ ប្រទេស បាន​ដំឡើង​ការ​ព្យាករណ៍​ពី​កំណើន​តម្រូវការ​ប្រេង​ឆៅ​ពិភពលោក​នៅ​ឆ្នាំ​២០២៣ ខុស​ពី​ដើមឆ្នាំ​ដូច្នេះ​វា​មាន​ន័យ​ថា តម្លៃ​វា​នឹង​អាច​ប្រែប្រួល​។

តាម​ព័ត៌មាន​របស់​បណ្តាញសារព័ត៌មាន​ពិភពលោក​បាន​ឲ្យ​ដឹង​ថា អង្គការ OPEC បាន​ដំឡើង​ការ​ព្យាករ​អំពី​តម្រូវការ​ប្រេង​ឆៅ​ពិភពលោក​ប្រចាំឆ្នាំ​២០២៣ របស់​ខ្លួន​ដោយសារ​តែ​ការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​វិធានការ​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​ចិន និង​ចក្ខុវិស័យ​សេដ្ឋកិច្ច​ពិភពលោក​ថ្មី​ខណៈ​ដែល​ស្ថានភាព​សង្គ្រាម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​នៅ​ក្នុង​សភាព​មិន​ចាញ់​មិន​ឈ្នះ​។របាយការណ៍​ប្រចាំខែ​របស់​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​១៤​ថ្មី​ៗ​នេះ​បាន​អះអាង​ថា តម្រូវការ​ប្រេងឥន្ធនៈ​សកល​នៅ​លើ​ពិភពលោក​នឹង​កើនឡើង​ខុស​ពី​ការ​រំពឹង​ទុក​កាលពី​ចុងឆ្នាំ​។

អង្គការ​OPEC បាន​អះអាង​ថា នៅ​ឆ្នាំ​២០២៣​នេះ​តម្រូវការ​ប្រេងឥន្ធនៈ​ពិភពលោក​នឹង​កើន​ដល់​ចំនួន​២,៣២​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ពី​មុន​ការ​ព្យាករណ៍​គឺ​មាន​កម្រិត​បរិមាណ​តិច​ជាង​ការ​ព្យាករណ៍​ថ្មី​ប្រមាណ​ជា​១០០.០០០ បារ៉ែល​។

ប្រភព​ដដែល​បាន​អះអាង​ថា កា​រដក​បម្រាម​ដ៏​តឹងរ៉ឹង​លើ​បញ្ហា​គោលនយោបាយ​ប្រឆាំង​កូ​វី​ដ​១៩ បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​ដែល​មាន​ស្ថេ​រ​ភាព​មួយ​រយៈ​ស្ទុះ​ឡើងជា​បន្តបន្ទាប់​តាំងពី​ដើមឆ្នាំ​នោះ​នឹង​បន្ត​មាន​ឥទ្ធិពល​ដល់ទី​ផ្សារ​ប្រេងឥន្ធនៈ​បន្ថែម​ទៀត ខណៈ​ដែល​ចិន​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ច្រើន​ជាងគេ​មាន​សកម្មភាព​សេដ្ឋកិច្ច​ស្ថិ​នៅ​ក្នុង​លំដាប់​ទី​ពីរ ខណៈ​ដែល តម្រូវការ​ថាមពល​ក៏​សម្បើម​ផង​ដែរ ។អង្គការ​នេះ​បាន​អះអាង​ថា ក្តី​បារម្ភ​ស្ថិត​នៅ​ត្រង់​កម្រិត និង​ល្បឿន​នៃ​ការ​ស្ទុះ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន និង​ឥទ្ធិពល​ជា​បន្តបន្ទាប់​ទៅ​លើ​តម្រូវការ​ប្រេង​។

តាម​អង្គការ OPEC នៅ​ពេល​ដែល​ទីផ្សារ​នៅ​ចិន​កម្រើក​ឡើង​ការ​ព្យាករណ៍ សេដ្ឋកិច្ច​ក៏​នឹង​កម្រើក​ឡើង ដូច្នេះ​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ​ក៏​នឹង​ប្រែប្រួល​ផង​ដែរ នា​ឆ្នាំ​២០២៣ ប៉ុន្តែ​អង្គការ​នេះ​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ការ​ថមថយ​សេដ្ឋកិច្ច​នៅ​តែ​អាច​កើត​មាន​ដោយ​លើក ឡើង​ពី​អតិផរណា​ខ្ពស់ និង​ការ​រំពឹង​ទុក​ពី​ការ​ដំឡើង​អត្រា​ការ​ប្រាក់​ថែម​ទៀត​។

អ្នកវិភាគ​បាន​អះអាង​ថា នៅ​ពេល​ដែល​ទីផ្សារ​ចិន​បើក​តម្រូវការ​ប្រេង​កើន ប៉ុន្តែ​ប្រសិនបើ​ក្រុម ប្រទេស​មា​ជិ​ក​នៃ​អង្គការ​OPEC នៅ​តែ​រួបរួម​គ្នា​កាត់​បន្ថយ​ទិន្នផល​ប្រេង​ឆៅ​ដើម្បី​គាំទ្រ​តម្រូវ​កំណើន​នៃ​ទីផ្សា​នោះ​តម្លៃ​ប្រេងឥន្ធនៈ​មិន​ថា តែ​នៅ​កម្ពុជា​ទេ​នៅ​ទីណា​ក៏​នឹង​ឡើងថ្លៃ​បន្ថែម ទៀត​ហើយ ខណៈ​ដែល​គេ​ព្យាករណ៍​ថា តម្រូវការ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​នឹង​បន្ត​កើនឡើង​នៅ​ក្នុង​បរិមាណ​រហូត​ដល់​ទៅ​១,១​លាន​បារ៉ែល​នៅ​ក្នុង​មួយ​ថ្ងៃ​៕​ដោយៈ ហេង ចេស្តា