ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​នៅ​ក្នុង​តំបន់​​​ស្រុក​ព្រៃ​នប់​ មាន​សកម្មភាព​យ៉ាង​ផុលផុស

1 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​នៅ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ជា​

​ខេត្តព្រះសីហនុ ៖ ការ​ប្រកួត​បាល់ទាត់​លក្ខណៈ​មិត្តភាព​នៅ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ជា​ប្រចាំ​ថ្ងៃ​ គេ​សង្កេត​ឃើញ​ថា​មាន​សកម្មភាព​ផុលផុស និង​ជា​បន្តបន្ទាប់ រាល់ថ្ងៃ​ឈប់​សម្រាកក្រោម​ក្រសែភ្នែក​មហាជន​ជា​ច្រើន​នាក់ ។

ជាក់ស្ដែង ​តាម​សេចក្តីរាយការណ៍​នៅ​ល្ងាច​ថ្ងៃ​ទី ២៨ ​មក​រា ​ឆ្នាំ​២០២៣ នេះ​ក៍​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព បាន​ដំណើរការ​ចំនួន​២​ប្រកួត​ផង​ដែរ ហើយ​ប្រកបដោយ​រលូន​និង​ភាព​ស្និទ្ធស្នាល ។

តាម​លោករ​វ​សេនីយ៍​ទោ ម៉ែ​ន វ​ណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​ប្រាប់​ថា នៅ​ល្ងាច​នេះ មានការ​ប្រកួតរវាង​ក្រុម​វ័យចាស់​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់-ក្រុម​វ័យចាស់​ហាង​បាយ​កុង​ទឹកអូរ​ឧកញ៉ា​ហេង ដោយ​លក្ខណៈ​បច្ចេកទេស​(៣-១)​។​

លោក​ម៉ែ​ន វ​ណ្ណា បាន​បន្ត​ថា ការ​ប្រកួត​លក្ខណៈ​មិត្ត​មាន​ជា​បន្ត​បន្ទ​បន្ទាប់ ដែល​សកម្មភាព​នេះ ជា​មោទនភាព​នឹង​អបអរសាទរ កម្មវិធី​ស៊ី​ហ្គេ​ម​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ដែល​នៅ​សល់​ប្រមាណ​ជាង​៩០​ថ្ងៃ​(​រាប់​១០០​ថ្ងៃ​ចុះ​) ។​

ចុង​ក្រោយ​លោក ម៉ែ​ន វ​ណ្ណា បាន​ថ្លែង​អរគុណ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី ដែល​លោក​តែងតែ​ឧបត្ថម្ភ​គាំទ្រ​ដល់​ក្រុម​កីឡាករ​កងរាជអាវុធហត្ថ​ស្រុក​ទាំង​សម្លៀក​បំពាក់ និង​រាល់​ការ​ប្រកួត ។ ជាមួយ​គ្នា​នេះ​លោក ម៉ែ​ន វ​ណ្ណា ក៍​អរគុណ​ដល់ ក្រុម​ដែល​ទាំងអស់​ដែល​តែងតែ​ណាត់​មក​ប្រកួត មិត្តភាព ជា​បន្តបន្ទាប់ ដែល​ធ្វើ​អោយ​វិស័យ​កីឡាបាលទាត់​ក្នុងស្រុក​ប្រកបដោយ​ភាព​សុះសាយ ដែល​ជា​ស្តែង​ចេញ​ជា​មោទនភាព​បំផុត សម្រាប់​កីឡា​ក្នុងស្រុក​យើង ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ