ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធលក់មួយភាំង ស្រាប់តែ​ឮ​សំឡេង​ប្តី​ដកចង្កាមាន់ ខំជួយ​ដែរ តែអ្វីៗហួសពេល​ទៅ​ហើយ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ ស្រាប់តែ​ប្តី​គាំង​បេះដូង​ស្លា.ប់​ចោល ប្រពន្ធនិង​កូន នៅ​ក្នុង​បន្ទប់​ជួល

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ ស្រាប់តែ​ប្តី​គាំង​បេះដូង​ស្លា.ប់​ចោល ប្រពន្ធនិង​កូន នៅ​ក្នុង​បន្ទប់​ជួល បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ ២០២៣ នៅ​បន្ទប់ជួល ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​ឈ្មោះ ផាត់ ចាន់​ធា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាង​ភ្លើង រស់នៅ​ផ្ទះ​ជួល ភូមិ​ចាក់ ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្រុក​កំណើត​នៅ​ភូមិ​វាល ឃុំ ពាម​ប្រ​ធ្នោះ ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ។ ចំណែក​ប្រពន្ធ​​របស់​ជនរងគ្រោះ​ឈ្មោះ វៃ ចាន់​ឌី ភេទ​ស្រី អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ស្រុក​កំណើត​នៅ​ភូមិ​ល្វា ឃុំ​ស៊ា​ង​ឃ្វាង ​ស្រុក​កំចាយ​មាស ខេត្ត​ព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​​កើត​ហេតុ នៅ​វេលា​ម៉ោង​៦​យប់ថ្ងៃកើតហេតុ​ ប្តី​របស់​គាត់​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ ​ហើយ​បាន​និយាយ​លេង​ជាមួយ​បងប្អូន បន្ទប់​ជួល​ជិត​ខាង រួច​ប្រពន្ធ​ហៅ​ហូប​បាយ​ដូចស​ព្វ​ដង លុះ​នៅ​វេលា​ម៉ោង​៩​យប់ ប្តី​របស់​គាត់ និង​គាត់ បាន​រួ.ម​ដំណេ.ក​ជាមួយ​គ្នា ។ លុះ​ស្ត្រី​ជា​ប្រពន្ធ​ដេក​លក់​មួយ​ភាំង ក៏​ស្រាប់​តែ​ឮសំឡេង​ជន​រង​គ្រោះ​ដក​ចង្ការ​មាន់ ចំណែក​ដៃ និង​ជើង​កន្ត្រាក់​ ។ បន្ទាប់ពី​ឃើញបែបនេះ ស្ត្រីជា ប្រពន្ធបាន​ជួយ​រឹ​ត​ទ្រូង ដើ​ម្បីជួយ​ធ្វើ​ចលនា​ឱ្យ​ដែរ តែ​មិន​ដឹង​ខ្លួន​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់​ហៅ​បង​ប្អូន​បន្ទប់​ជួល​ជិត​ខាង ដើ​ម្បី​ឱ្យ​ជួយ ។ ​ក្រោយ​មក​បងប្អូន​អ្នក​ជិត​ខាង​បាន​ទាក់​ទង ទៅ​រថ​យន្ត​សង្គ្រោះ​គ្លីនិក​ឯក​ជន ដើ​ម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះដែរ​ តែ​នៅ​ពេល​ក្រុម​គ្រូ​ពេទ្យ​មក​ដល់ ដោយ​បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លា.ប់បាត់​បង់​ជីវិត​ទៅ​ហើយ ។ ​

តាម​ប្រភពព័ត៌មាន​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពីជន​រង​គ្រោះ​ស្លា.ប់​ភ្លាម​ៗ​បងប្អូន​ប្រជាពលរដ្ឋ​ជិត​ខាង បាន​តេ​ប្តឹង​សមត្ថកិច្ច ដើ​ម្បី​ជួយ​អន្តរាគមន៍​ភ្លាម​ៗ រួច​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​កោសល្យ​វិច័យ ភ្លាម​ៗ ។

ក្រោយ​ពេល​​កើត​ហេតុ បន្ទាប់​ពី​ជំនាញ​កោសល្យ​វិច័យ​រាជធានី​ភ្នំពេញ បាន​ពិនិត្យ​ស.ពជនរងគ្រោះ​ខាង​លើ ដោយ​បាន​បញ្ជាក់​ប្រាប់​ថា ស.ព​បុរស​ខាង​លើ​ស្លា.ប់ ដោយ​ខ្យល់​គ ​ឬ​គាំង​បេះដូង បន្ទាប់ មក សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​ក្រុម​គ្រួសារ ដើ​ម្បី​យកទៅធ្វើ​បុណ្យ តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​ខាង​ប្រពន្ធ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ