រាជធានីភ្នំពេញ ៖ អ្នកប្រើប្រាស់បណ្តាញសង្គមមានគ្រប់មជ្ឈដ្ឋានពីថ្នាក់ដឹកនាំរហូតដល់ពលរដ្ឋសាមញ្ញ។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះរឿងរ៉ាវឯកជនហាក់នាំមុខគេ មានការចាប់អារម្មណ៍ច្រើនជាងគេ។
ឱ្យតែគេផ្សាយពីការឈ្លោះគ្នា ការបើកកកាយពីជីវិតឯកជន ការលែងលះប្តីប្រពន្ធ ជាពិសេសបើតួអង្គសាច់រឿងនោះជាមន្ត្រី ជាអ្នកជំនួញ ឬជាអ្នកល្បីនៅក្នុងបណ្តាញសង្គមនោះ ទៅទៀតនោះនៅពេលផ្សាយម្តងៗបានស្រូបទាញអ្នកទស្សនារាប់ម៉ឺននាក់ ឬរាប់សិបពាន់នាក់ទៀតផង។ ប៉ុន្តែបើមានការកម្មវិធីផ្សព្វផ្សាយពីច្បាប់ ពីបញ្ហាសង្គម និងចំណេះដឹងនានាទាក់ទងពីប្រទេសជាតិវិញនោះ មិនសូវឃើញមានអ្នកទស្សនាច្រើនឡើយ។
រូបតំណាងកន្លងមកលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងពីភាពខុសគ្នាខ្លាំងរវាងចូលទស្សនាកម្មវិធីច្បាប់ ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌ និងអ្នកចូលទៅតាមដានរឿងរ៉ាវប្តីប្រពន្ធឧកញ៉ា ឡាយឈ្មោះគ្នា។ការលើកឡើងរបស់លោករដ្ឋមន្ត្រី បានសបញ្ជាក់ថា រឿងរ៉ាវឯកជន ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមនៅកម្ពុជាចាប់អារម្មណ៍ខ្លាំងជាងគេ។
រូបតំណាងក្រៅពីការចូលចិត្តតាមដានសាច់រឿងឯកជន អ្នកប្រើប្រាស់បណ្តាញសង្គម មានការនិយមខ្លាំងទៅលើការកម្សាន្ត ភាពស៊ីវិល័យ ការប្រកួតប្រកួតប្រជែង និងការបង្ហាញគ្នាពីសម្ភារៈនិយម ឬគ្រឿងសម្អាងជាដើម។ការនិយមតាមដានរឿងរ៉ាវតូចតាច និងរឿងមិនសូវមានប្រយោជន៍ ត្រូវបានអ្នកឃ្លាំមើលសង្គមបារម្ភថា ធ្វើឱ្យពលរដ្ឋបាត់បង់ឱកាសនៅក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ឬការទទួលបានព័ត៌មានល្អៗនៅក្នុងការអភិវឌ្ឍន៍ចំណេះដឹង និងការលើកកម្ពស់ជីវភាពរបស់ខ្លួនជាដើម។
រូបតំណាងតាមពិតទៅនៅលើបណ្តាញសង្គមមិនមែនមានតែរឿងរ៉ាវឯកជន រឿងរ៉ាវផ្លូវភេ.ទ ការបង្អួតពីសម្ភារៈនិយមនោះទេ អ្នកមានមនសិកាក្នុងការចែករំលែកចំណេះដឹងនានាមិនថា បញ្ហាបំណិនជីវិត ចំណេះដឹងអប់រំ ពីច្បាប់ ប្រវត្តិសាស្ត្រ វប្បធម៌ រហូតដល់រឿងនយោបាយនោះទេ គេបានខិតខំផលិតជាវីដេអូខ្លីជាឯកសារសំណេរជាច្រើន ដើម្បីចូលរួមចំណែកជួយសង្គម។ទាស់តែឯកសារអប់រំទាំងអស់នោះមិនសូវមានអ្នកចូលទស្សនា ដែលជាប្រការមួយធ្វើឱ្យអ្នកផលិតមានការបាក់ទឹកចិត្តនៅក្នុងបេសកកម្មរបស់ខ្លួន។
បណ្តាញសង្គមត្រូវគេចាត់ទុកថា ជាកាំបិទមុខពីរ មិនខុសពីសេវាផ្សេងៗទៀតនោះទេ។ ប្រសិនពលរដ្ឋប្រើប្រាស់ត្រឹមត្រឹមបានជាប្រយោជន៍ គឺជាប្រយោជន៍នៅក្នុងការរកចំណូល និងប្រយោជន៍គំនិត ប៉ុន្តែប្រសិនជាការប្រើប្រាស់មិនត្រឹមត្រូវពលរដ្ឋទទួលបានតែរឿងមិនត្រឹមត្រូវ រឿងគ្មានប្រយោជន៍ធ្វើឱ្យខាតពេលវេលា ចំណាយថវិកា លើសេវាអ៊ិនណែតដោយឥតខ្លឹមសារ។
រូបតំណាងទោះបីធម្មជាតិមនុស្សចូលចិត្តរឿងឯកជនរបស់គេ ប៉ុន្តែពលរដ្ឋគួរអប់រំចិត្តខ្លួនឯង ពិសេសអនុវត្តទម្លាប់ល្អ នៅក្នុងការទទួលបានព័ត៌មានល្អ ព័ត៌មានប្រយោជន៍ណាដែលមានសារៈ សំខាន់សម្រាប់ខ្លួនឯងផងនិងប្រទេសជាតិផង។ពលរដ្ឋម្នាក់ជាកោសិកាសង្គម ជាតួអង្គសំខាន់នៅក្នុងការចូលរួមដល់ការអភិវឌ្ឍន៍ ប្រទេសជាតិ។ បញ្ហាប្រទេសជាតិមិនថា តូចឬធំនោះទេ ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស។ ដូច្នេះក្នុងនាមជាម្ចាស់ប្រទេស ពលរដ្ឋមានតួនាទីចូលរួមតាមដាន ដែលយ៉ាងហោចណាស់ការធ្វើជាពលរដ្ឋល្អម្នាក់ គឺការទទួលយកចំណេះដឹង ដាក់ខ្លួន ជាពិសេសការទាញប្រយោជន៍ពីបណ្តាញសង្គម ដែលគ្រប់គ្នាបានកំពុងប្រើប្រាស់នោះ។
រូបតំណាងនៅឆ្នាំ២០២៣នេះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដូច្នេះ ជាពេលវេលាសំខាន់មួយរបស់ពលរដ្ឋនៅក្នុងការចូលរួមជ្រើសរើសមេដឹកនាំ។នៅក្នុងដំណើរឆ្ពោះទៅការបោះឆ្នោត ប្រជាពលរដ្ឋគួរមានតាមដានព័ត៌មានពីគណកម្មាធិការជាតិ រៀបចំ ការបោះឆ្នោត ដើម្បីបានដឹងពីនីតិវិធី និងការអនុវត្តច្បាប់នានាឆ្ពោះទៅការបោះឆ្នោត ដូចជា ការពិនិត្យឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ការតាមដានសកម្មភាព គណបក្ស នយោបាយ ការតាមដានបញ្ជីឈ្មោះគណបក្សនយោបាយ ដែលបានអនុញ្ញាតពី គជប និងកម្មវិធីនយោបាយរបស់គណបក្សចូលរួមប្រកួតប្រជែងជាដើម។
ការតាមដាន និងការចូលរួមរបស់ពលរដ្ឋនៅក្នុងកិច្ចការសង្គមនឹងផ្តល់សារសំខាន់ពិតប្រាកដដល់ការរស់នៅ និងសង្គមជាតិយូរអង្វែងជាជាងការតាមដានសាច់រឿងឯកជនរបស់គេដែលគ្មានបានអ្វីទាំងអស់ ក្រៅពីខាតពេលវេលា និងចំណាយថវិកានោះ៕ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ