កាតពណ៌ស! លើកដំបូងក្នុងប្រវត្តិសាស្ត្រ លេចវត្តមានក្នុងការប្រកួតបាល់ទាត់នៅព័រទុយហ្គាល់
ព័រទុយហ្គាល់ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក មានការភ្ញាក់
ព័រទុយហ្គាល់ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក មានការភ្ញាក់
ព័រទុយហ្គាល់ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក មានការភ្ញាក់ផ្អើល និងងើយឆ្ងល់យ៉ាងខ្លាំង បន្ទាប់ពីបានឃើញអាជ្ញាកណ្តាល១រូប បានសម្រេចផ្តល់កាតពណ៌ស អំឡុងការប្រកួត ខណៈដែលអ្នកគាំទ្របាល់ទាត់ទាំងអស់ គ្រាន់តែបានឃើញ និងដឹងអំពីកាតលឿង និងកាតក្រហម នៅក្នុងការប្រកួតតែប៉ុណ្ណោះ។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ លោកស្រីអាជ្ញាកណ្តាល Catarina Branco បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានក្លាយជាអាជ្ញាកណ្តាលកីឡាបាល់ទាត់ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបង្ហាញកាតពណ៌សលើទីលានប្រកួត នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Women’s Cup របស់ប្រទេសព័រទុយហ្គាល់រវាងក្រុមនារី Benfica និងក្រុមនារី Sporting Lisbon នៅឯកីឡដ្ឋាន Estadio da Luz ដែលក្រុម Benfica បានយកឈ្នះលទ្ធផល ៥-០ ដោយអាជ្ញាកណ្តាលជនជាតិព័រទុយហ្គាល់រូបនេះ បានបង្ហាញកាតពណ៌សប្លែកបំផុត មុនបញ្ចប់តង់ទី១។
យ៉ាងណាមិញ កាតពណ៌សនោះ មិនត្រូវបានផ្តល់ជូនកីឡាការិនី ក្រុមគ្រូបង្វឹក ឬបុគ្គលិកក្រុមទាំងពីរនោះទេ តែផ្ទុយទៅវិញ កាតពណ៌សនោះ ត្រូវបានផ្តល់ជូនក្រុមគ្រូពេទ្យរបស់ក្រុមទាំងពីរ ដែលបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះកីឡាការិនីបម្រុងម្នាក់ ដែលបានដួលសន្លប់ភា្លមៗ។ ក្រោយបញ្ហាត្រូវបានដោះស្រាយ លោកស្រីអាជ្ញាកណ្តាល Catarina Branco បានសម្រេចផ្តល់កាតពណ៌សដល់ក្រុមគ្រូពេទ្យរបស់ក្រុមទាំងពីរ ដែលធ្វើឱ្យមានការទះស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ នៅក្នុងកីឡដ្ឋានផងដែរ។
ជាប្រពៃណីទៅហើយ ដែលអ្នកគាំទ្របាល់ទាត់បានស្គាល់ពីអត្តន័យនៃកាតលឿង ដែលផ្តល់សម្រាប់ការព្រមានលើការបង្កកំហុស និងកាតក្រហម ត្រូវបណ្តាញចេញពីការប្រកួត ដែលនេះជាផ្នែកដ៏សំខាន់មួយនៃការប្រកួតចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៧០ មកម្ល៉េះ។ ប៉ុន្តែសម្រាប់កាតពណ៌ស គឺជារឿងដ៏ថ្មីសន្លាំងមួយ ដែលត្រូវបានណែនាំក្នុងការប្រកួតបាល់ទាត់របស់ប្រទេសព័រទុយហ្គាល់ កាលពីពេលថ្មីៗនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមសម្រាប់ការលេងប្រកបដោយយុត្តិធម៌ និងស្មើភាពគ្នា (Fair Play) អំឡុងពេលប្រកួត។ កាតពណ៌ស ត្រូវបានរចនាឡើង ដើម្បីកែលម្អជាពិសេសសម្រាប់តម្លៃសីលធម៌នៅក្នុងការប្រកួត។
ប៉ុន្តែទោះយ៉ាងណា រហូតមកទល់ពេលនេះ ពុំទាន់មានការអះអាង បកស្រាយ និងទទួលស្គាល់ជាផ្លូវការណាមួយពីសំណាក់សហព័ន្ធបាល់ទាត់ពីភពលោក FIFA នៅឡើយទេ៕ (ដកស្រង់ចេញពី AS និង National World)
ចែករំលែកព័តមាននេះ