ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ម៉ា​ឡេ​ស៊ី Kuching City នឹង​មក​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្លិប​កម្ពុជា នា​ដើមខែ​ក្រោយ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ សមាជិក​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​រដូវ​កាល​ថ្មី Kuching City FC នឹង​ធ្វើការ​មក​ប្រកួត​

​រាជធានីភ្នំពេញ ៖ សមាជិក​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​រដូវ​កាល​ថ្មី Kuching City FC នឹង​ធ្វើការ​មក​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លិប​បាល់ទាត់​ណា​ហ្គា​វើ​ល​ដ៏ នៅ​ទឹកដី​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​០៦៖៣០​នាទី​ល្ងាច នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូបង្វឹក​ក្លិប លោក ឃឹម បូ​រី​។

នេះ​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ត្រៀមខ្លួន​ប្រកួត​រដូវ​កាល​ថ្មី​ឆ្នាំ​២០២៣-២៤ ជា​ពិសេស​ត្រៀម​ការ​ប្រកួត Cambodian League Cup របស់​ក្រុម​ណា​ហ្គា​វើ​ល ដែល​ត្រូវ​ប្រកួត​ពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ​នេះ​តទៅ​។

ថ្លែង​មក​កាន់​សារព័ត៌មាន​កោះសន្តិភាព លោក ឃឹម បូ​រី បាន​និយាយ​ពី​ការ​ប្រកួត​ជាមួយ​ក្លិប​ដែល​ទើបតែ​ឡើង​មក Malaysian Super league ថា​៖ «​វា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ក្រុម​ពួក​យើង ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍ បច្ចេកទេស​ពី​ក្រុម​ខ្លាំង​មក​ពី​បរទេស​ដូច​ជា​ម៉ា​ឡេ​ស៊ី​។ ហើយ​វា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​វាស់​ស្ទង់​សមត្ថភាព​ក្រុម សម្រាប់​រដូវ​កាល​ថ្មី ជា​ពិសេស​ការ​ត្រៀមខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​លី​គ​ខាប់​»​។

ក្រៅពី​មក​ប្រកួត​ជាមួយ​ក្លិប​ណា​ហ្គា​វើ​ល ក្លិប​ម៉ា​ឡេ​ស៊ី Kuching City FC គ្រោង​នឹង​ធ្វើការ​ប្រកួត​មួយ​ចំនួន​ទៀត​ជាមួយ​ក្លិប​ក្នុង​លី​គ​កំពូល​កម្ពុជា​ផង​ដែរ​នៅ​ដើមខែ​កុម្ភៈ​ខាង​មុខ​នេះ​។

Kuching City Football Club ឬ​គេ​ស្គាល់​យ៉ាង​សាមញ្ញ​ថា Kuching City គឺជា​ក្លិប​បាល់ទាត់​អាជីព​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Kuching ដែល​ក្លិប​បាល់ទាត់​អាជីព​ទី​៣ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ Sarawak ប្រទេស​ម៉ា​ឡេ​ស៊ី​។ Kuching City FC សមាជិក​លី​គ​កំពូល​ម៉ា​ឡេ​ស៊ី​រដូវ​កាល​ថ្មី Malaysian Super league ដែល​ជា​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​ម៉ា​ឡេ​ស៊ី ហើយ​ពួក​គេ​មាន​កីឡដ្ឋាន Sarawak Stadium ជា​ទឹកដី​ដែល​មាន​សមាភាព​ផ្ទុក​អ្នក​ទស្សនា​បាន ៤០,០០០​នាក់​៕ (​ដោយ​៖​ភឿ​ង ភារៈ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ