ព្រឹកនេះ! ប្រជាពលរដ្ឋប្រជ្រៀតគ្នាមកផ្សារ ត្រៀមរៀបចំសែនចូលឆ្នាំចិន-វៀតណាម
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២៣ នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែល
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២៣ នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែល
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២០ មករា ឆ្នាំ២០២៣ នេះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែលជាប់សែស្រឡាយចិនបាននាំគ្នាប្រជ្រៀតគ្នាមកទិញម្ហូប ផ្លែឈើ នំចំណី ផ្កាភ្ញី និងគ្រឿងសម្រាប់សែនផ្សេងៗ នៅផ្សារជម្ពូវ័ន្ត ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំសែនចូលឆ្នាំចិន-វៀតណាមនៅថ្ងៃស្អែកនេះ ។
ជាការកត់សម្គាល់ នាព្រឹកនេះដែរ នៅក្នុងផ្សារខុសពីសព្វមួយដង គឺមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាប្រជ្រៀតសម្រុកមកផ្សារដើម្បីទិញម្ហូប ផ្លែឈើ នំចំណី ផ្កាភ្ញី និងគ្រឿងសម្រាប់សែនផ្សេងៗ ៕
ចែករំលែកព័តមាននេះ