ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​រវល់​តែ​ឈ្លោះប្រកែក​គ្នា​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុ.ក​​ឡាន​ចត​ចោល​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម្ចាស់​ចត​ទុក​ចោល​នៅ​ក្បែរ​សួនច្បារ​ណា​ហ្គា​វើល ​ត្រូវ​បាន​ប្តី​ប្រពន្ធ​មួយគូ​រវល់​តែ​ឈ្លោះប្រកែក​គ្នា​បាន​រេ​ចង្កូត​ទៅ​បុ.ក​រថយន្ត បណ្តាល​ឱ្យ​បែកកញ្ចក់​រថយន្ត និង​រងការ​ខូចខាតម៉ូតូផងដែរ​។​ ​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្បែរ​រង្វង់​មូល…

​រាជធានីភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម្ចាស់​ចត​ទុក​ចោល​នៅ​ក្បែរ​សួនច្បារ​ណា​ហ្គា​វើល ​ត្រូវ​បាន​ប្តី​ប្រពន្ធ​មួយគូ​រវល់​តែ​ឈ្លោះប្រកែក​គ្នា​បាន​រេ​ចង្កូត​ទៅ​បុ.ក​រថយន្ត បណ្តាល​ឱ្យ​បែកកញ្ចក់​រថយន្ត និង​រងការ​ខូចខាតម៉ូតូផងដែរ​។​

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្បែរ​រង្វង់​មូល សម្តេច​សង្ឃ​ជួន សួនច្បារ​​ទល់មុខ​ណា​ហ្គា​វើ​ល​ ស្ថិត​នៅ​ក្នុង​សង្កាត់ ទន្លេបាសាក់ ខណ្ឌ​ចំការមន ​រាជធានីភ្នំពេញ ។

​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​​មួយគ្រឿង​ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BT-5666 បាន​ចត​ចោល​នៅ​ចំណុច​សួនច្បារ ទល់មុខ​ណា​ហ្គា​វើ​រ ស្រាប់តែ​មាន​ប្តី​ប្រពន្ធ​មួយគូជិះ​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​មាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HI-7301 ឌុ​ប​គ្នា​ក្នុង​ល្បឿន​លឿន និង​កំពុង​ឈ្លោះប្រកែក​គ្នា​ក្នុង​ពេល​ធ្វើ​ដំណើរ បណ្តាល​ឲ្យ​រេ​ជ្រុល​ចង្កូត​ទៅ​បុ.ក​ពីក្រោយ​រថយន្ត​​យ៉ាង​ពេញទំហឹង ក្បាល​បោ.ក​នឹង​កញ្ចក់​ក្រោយ​រថយន្ត​បែក​កញ្ចក់​រថយន្ត និង​ខូចខាត​ម៉ូតូ​របស់​ខ្លួន​ផង​ដែរ​។

​តាម​ប្រភព​​ខាងលើបាន​បន្ត​ថា បន្ទាប់​មក​ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​បានអោយ​សន្តិសុខ​ដែល​យាមកាម​នៅ​ចំណុច​ណា​ហ្គា​វើ​ល​​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​ម្ចាស់​រថយន្ត ដើម្បី​ចុះ​មក​ដោះស្រាយ​គ្នា​ជាមួយ​ភាគី​ម៉ូតូ ។

ក្រោយ​ពេល​កើតហេតុ ដោយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ពុំ​មាន​លទ្ធភាព ក្នុង​ការ​សង​សំណង​ទៅ​កាន់​ភាគី​ខាង​ម្ចាស់​រថយន្ត ព្រោះ​រថយន្ត​មាន​តម្លៃ​ថ្លៃ​ខ្លាំង​ពេក ​ទើប​សមត្ថកិច្ច​ជំនាញ​ច​រា​ចរណ៍​បាន​ធ្វើការ​វាស់វែង និង​យក​យានយន្ត​ទាំង​ពីរ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រង់ចាំ​ភាគី​ទាំង​សងខាង​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ