ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រប​លូ​ស្ពាន​កោះ​ប៉ែន​​ត្រូវ​ជនខិលខូច​លួច​បោះ​ចូល​​ទន្លេ បង្ក​ឱ្យ​ស្ត្រី​ម្នាក់​ដើរ​​ផុង​​បា​.​ក់​ជើង

1 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គម្រប​លូ​បេតុង​ជា​ច្រើន​នៅ​លើ​ស្ពាន​កោះ​ប៉ែន ត្រូវ​បាន​ខូចខាត​និង​ខ្លះ​ទៀត​បាត់​ដោយសារ​តែ​ក្មេង​ទំនើង​លើក​បោះចោល​ក្នុង​ទឹកទន្លេ ។ ស្ពានថ្ម​បេតុង​នេះ សម្រាប់​ឆ្លង​ពីរ​ក្រុង​កំពង់ចាម ទៅ​កោះ​ប៉ែន​ក្នុង​ទឹកដី​ស្រុក​កំពង់សៀម ដោយសារ​តែ​បាត់​គំរប​លូ​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​​ម្នាក់​ដើរ​ផុង​បា​.​ក់ក​ជើង ហើយ​ត្រូវ​បាន​ក្រុម​ជិះ​កង់​ហាត់ប្រាណ​ឃើញ​ជួយ​អន្តរាគមន៍​លើកដាក់​ម៉ូតូ​ដឹក​យក​ទៅ​ពេទ្យ…

ខេត្តកំពង់ចាម ៖ គម្រប​លូ​បេតុង​ជា​ច្រើន​នៅ​លើ​ស្ពាន​កោះ​ប៉ែន ត្រូវ​បាន​ខូចខាត​និង​ខ្លះ​ទៀត
​បាត់​ដោយសារ​តែ​ក្មេង​ទំនើង​លើក​បោះចោល​ក្នុង​ទឹកទន្លេ ។ ស្ពានថ្ម​បេតុង​នេះ សម្រាប់​ឆ្លង​ពីរ​ក្រុង​កំពង់ចាម ទៅ​កោះ​ប៉ែន​ក្នុង​ទឹកដី​ស្រុក​កំពង់សៀម ដោយសារ​តែ​បាត់​គំរប​លូ​ធ្វើ​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​​ម្នាក់​ដើរ​ផុង​បា​.​ក់ក​ជើង ហើយ​ត្រូវ​បាន​ក្រុម​ជិះ​កង់​ហាត់ប្រាណ​ឃើញ​ជួយ​អន្តរាគមន៍​លើកដាក់​ម៉ូតូ​ដឹក​យក​ទៅ​ពេទ្យ ។

លោក​វ៉ែន នាង មេឃុំ​កោះមិត្ត​ប្រាប់​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០២៣​ថា ស្ពានថ្ម​បេតុង​មួយ​នេះ​គឺ​មាន​សារសំខាន់​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​កង់ ម៉ូតូ រថយន្ត​បាន​ទាំង​រដូវប្រាំង​និង​រដូវវស្សា​។ ហើយ​ស្ពាន​នេះ ត្រូវ​បាន​កសាង​ឡើង​ដោយ​ក្រសួងការពារជាតិ​ដែល​ស្ថាបនា​ដោយ​កូន​ខ្មែរ​ផ្ទាល់​តែ​ម្ដង ។

មើល​ឃុំ​កោះមិត្ត​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ស្ពាន​នេះ ស្ថាបនា​រួចរាល់​មើលទៅ​ពិតជា​ស្អាត​គួរ​ឱ្យ​ចាប់អារម្មណ៍​ហើយ​អ្នក​ភូមិ​កោះមិត្ត​ហ្នឹង ឃុំ​កោះសូទិន ស្រុក​កោះសូទិន ដែល​ធ្វើ​ដំណើរ​តាម​​ស្ពាន​នេះ ​សប្បាយចិត្ត​រីករាយគ្រប់​ៗ​គ្នា ដែល​ពី​មុន​មក​ធ្លាប់តែ​ធ្វើ​ដំណើរ​តាម​ប្រដឹស​កោះ​ប៉ែន បាន​​តែ​ក្នុង​រដូវប្រាំង​ប៉ុណ្ណោះ ។ លុះ​ពេល​រដូវវស្សា គឺ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ទូកដ​។

អាជ្ញាធរ​មូលដ្ឋាន​ពិតជា​មានការ​សោកស្ដាយ​ដោយ​ឃើញ​គម្រប​លូ​ស្ពានបេតុង​កោះ​ប៉ែន​មួយ​ចំនួន​បាន​បាក់បែក​ហ្នឹង​មួយ​ចំនួន​ទៀត បាន​បាត់​ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​លើក​បោះចោល​ទម្លាក់​ចូល​ក្នុង​ទឹកទន្លេ​មេគង្គ​។ អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​ទៀត​នោះ គឺ​កន្លង​ទៅ​ថ្មី​ៗ​នេះ​មាន​ស្ត្រី​ចំណាស់​ម្នាក់​នៅ​ក្នុងភូមិ​រកា សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ដើរ​ហាត់ប្រាណ​លើ​ស្ពានបេតុង​កោះ​ប៉ែន ដោយ​មិន​បាន​មើល​ក្រោម​ចៃដន្យ​ធុង​ចំ​កន្លែង​ដែល​មិន​មាន​គម្រប​លូ​។​ជា​ហេតុ​បណ្ដាល​ឲ្យ​បាក់​ជើង​ម្ខាង​។​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ ។

ក្រុម​អ្នក​ជិះ​កង់​ហាត់ប្រាណ​លោក​ហៀ​ង ថា​ច ដែល​បានឃើញ​ហេតុការណ៍​នេះ​ផ្ទាល់​ក៏​នាំ​គ្នា​ឈប់​បន្តិច​ហើយ​។​បាន​ជួយ​គ្រា​ស្ត្រី​រង​គ្រោះ​ដាក់​លើ​ម៉ូតូ​ដើម្បី​យក​ទៅ​ពេទ្យ​ផង​ដែរ​។ ចំណែក​លោក​សុខ លឹ​ម​ហៀ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​ពេល​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​ភ្លាម រូប​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​ជាមួយនឹង​សហការី គឺ​រាប់​គម្រប​ស្ពាន​ដែល​បាក់បែក​ខូច​និង​បាត់​ទាំង​សងខាង​សរុប​ចំនួន​២៧​គម្រប ។ ​ជាមួយ​នោះ​ ក៏​បាន​ឱ្យ​ក្រុម​ជាង​ចាក់​ពុំ​រួចរាល់​ហើយ​ដែរ​។ ពីរ​ទៅ​បី​ថ្ងៃ​ខាង​មុខ​ទៀត ពេល​រឹង​នឹង​យក​គម្រប​បេតុង​ទាំង​នោះ​ទៅ​ដាក់​បំពេញ​ត្រង់​ចន្លោះ​បាក់បែក​និង​ខូចខាត​។

លោក​ក៏​សូម​អំពាវនាវ​ដល់​មន្ត្រី​នគរបាល​មូលដ្ឋាន​អាជ្ញាធរ​ដែនដី សូម​មេត្តា​នាំ​គ្នា​ជួយ​តាមដាន​និង​ថែរក្សា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នេះ​ឲ្យ​បាន​ល្អ​ផង​។​គឺ​តាមដាន​ជនខិលខូច​ដែល​លើក​គម្រប​លូ​បោះចោល​ត្រូវ​ចាប់​ជន​នោះ​ឲ្យ​បានដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ក្នុង​នាម​មន្ទីរ​សាធារណការ​មាន​តួនាទី​ថែរក្សា​បច្ចេកទេស ធ្វើ​យ៉ាងណា​យើង​រួបរួមសាមគ្គី​គ្នា​។​មើលថែ​ទាំ​ដើម្បី​ឱ្យ​ស្ពានបេតុង​កោះ​ប៉ែន​មួយ​នេះ​ប្រើប្រាស់​បាន​យូរអង្វែង​ទៅ​អនាគត​។

អត្ថបទសរសេរ ដោយ