ខេត្តព្រះសីហនុ ៖ ដើម្បីចូលរួមកាត់បន្ថយការស្លា.ប់សោះ គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបត្រូវនាំគ្នាលុបបំបាត់វប្បធម៌ខ្លាចប៉ូលិសចរាចរណ៍ ដោយនាំគ្នាងាកមកគោរពច្បាប់ចរាចរណ៍វិញ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប៉ូលិសចរាចរណ៍មិនធ្វើអ្វីចំពោះពលរដ្ឋគោរពច្បាប់ចរាចរណ៍ឡើយ បើសិនពលរដ្ឋគោរពច្បាប់ គឺមិនតម្រូវឱ្យខ្លាចប៉ូលិសឡើយ។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងរៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍កុំខ្លាច កុំគោរពប៉ូលិសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍ កុំខ្លាចប៉ូលីសចរាចរណ៍។ ឥឡូវប្រជាពលរដ្ឋរបស់យើងហាក់បីដូចជា កំពុងតែខ្លាច ជាជាងខ្លាចច្បាប់ទៅវិញ ចឹងកន្លែងខ្លះអត់មានប៉ូលិសចរាចរណ៍ជិះម៉ាសេរី ដល់ឃើញប៉ូលិសចរាចរណ៍គាត់ថាខ្លាច»។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ថែមថា ត្រូវកែលម្អប្រជាពលរដ្ឋ ក្នុងការខ្លាចប៉ូលិសមកគោរពច្បាប់ចរាចរណ៍។ សម្ដេចថា គ្មានអ្នកណាមកស្លា.ប់ ឬរបួសជំនួសឡើយ ដូច្នេះត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមជម្រាបថា កន្លងមកនេះ ប្រជាពលរដ្ឋមួយចំនួនបានខ្លាចប៉ូលិសចរាចរណ៍ដោយខ្លះមិនគោរពច្បាប់ចរាចរណ៍ដូចមិនពាក់មួយសុវត្ថិភាព បើកបរលើសល្បឿនជាដើម៕
ចែករំលែកព័តមាននេះ