ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​​រៀបចំឱ្យប្តី​សែនព្រេនប្រពន្ធ​ថ្មី​ធ្វើឱ្យ​អ្នក​ភូមិ​សរ​សើរ

1 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ អ្នកស្រុក​ឱ្យឈ្មោះ​ថា ប្រពន្ធ​ចិត្តធម៌​ព្រោះតែ​បាន​ចេញ​មុខ​សែន​ប្រពន្ធ​ឱ្យ​ប្ដី​ដែល​ចង់បាន​ប្រពន្ធ​មួយទៀត មិន​អាច​ទប់​បាន​គឺ​ប្រពន្ធ​ក្មេង ។ ក្នុង​ឱកាស​នោះ​ប្រពន្ធដើម​អង្គុយ​បាចផ្កា​ស្លា​យ៉ាង​រីករាយ​ថែម​ទៀត ឯ​កូនស្រី​ឈរ​ថត​យ៉ាង​អង់អាច​ដែល​មើលទៅ​គួរ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត ។ គ្រួសារ​មួយ​នេះ…

ខេត្តកំពត ៖ អ្នកស្រុក​ឱ្យឈ្មោះ​ថា ប្រពន្ធ​ចិត្តធម៌​ព្រោះតែ​បាន​ចេញ​មុខ​សែន​ប្រពន្ធ​ឱ្យ​ប្ដី​ដែល​ចង់បាន​ប្រពន្ធ​មួយទៀត មិន​អាច​ទប់​បាន​គឺ​ប្រពន្ធ​ក្មេង ។ ក្នុង​ឱកាស​នោះ​ប្រពន្ធដើម​អង្គុយ​បាចផ្កា​ស្លា​យ៉ាង​រីករាយ​ថែម​ទៀត ឯ​កូនស្រី​ឈរ​ថត​យ៉ាង​អង់អាច​ដែល​មើលទៅ​គួរ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បំផុត ។

គ្រួសារ​មួយ​នេះ ប្ដី​ឈ្មោះ ហែម ចេ​វ អាយុ​៤៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ សើ​ង ធី អាយុ​៤២​ឆ្នាំ មានកូន​ស្រី​២​នាក់ មាន​លំនៅ​ឋាន​ជាប់​នឹង​សាលាឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត ។ ប៉ុន្តែ​អ្វី​ដែល​កំពុង​តែ​ភ្ញាក់ផ្អើល​នោះ​ត្រូវ​បាន​គេ​និយាយ​ថា ប្រពន្ធ​គាត់​ចិត្តធម៌​ណាស់​បាន​រៀបចំ​ពិធី​ជូន​លោក​ប្ដី​ឈ្មោះ ហែម ចេ​វ សែនព្រេន​ប្រពន្ធ​ក្មេង​ម្នាក់​ទៀត​ឈ្មោះ​រុន បូ​ប្ផា អាយុ​២៩​ឆ្នាំ នាង​មានស្រុក​កំណើត​នៅ​ភូមិ​គ្រួ​ស ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង តែ​មក​រស់នៅ​ខេត្តកំពត ។

ពិធី​រៀបចំ​សែនព្រេន​ឱ្យ​ប្ដី​មាន​ប្រពន្ធ​ថ្មី​ច្រឺ​ង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២២ យ៉ាង​អធិកអធម​ក្នុងភូមិ​ជនបទ​ដោយ​មាន​លោក​អាចារ្យ​គន់​ជា​អ្នក​រៀបចំ​បាយសី បាចផ្កា​ក្រ​យ៉ា សំពះ​ផ្ទឹម​យ៉ាង​សមរម្យ​ឱ្យ​អ្នក​ទាំង​ពីរ​នៅ​និង​ផ្ទះ​ខ្លួន​តែ​ម្ដង ដែល​ស្ថិត​នៅ​មុខ​សាលាឃុំ​អង្គ​សុរភី ស្រុក​កំពង់ត្រាច ។

បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ សើ​ង ធី ត្រូវជា​ប្រពន្ធដើម​បាន​និយាយ​ប្រាប់​កោះសន្តិភាព​ប្រចាំ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ធ្នូ​ម្សិលមិញ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ​ថា ខ្លួន​ជា​ប្រពន្ធ​មិន​បាន​ខឹង​ចិត្ត​ស្អិត​ទ្រូង​ណាមួយ​ទេ ក្នុង​រឿង​បង​ចេ​វ​ដែល​ជា​ប្តី​សែន​ប្រពន្ធ​ថ្មី​នោះ ។ សើ​ង ធី ជា​ប្រពន្ធដើម​និយាយ​ថា សម្ភារៈ​មួយ​ចំនួន​ក៏​ដូច​ជា​គ្រឿង​បណ្ណាការ សម្រាប់​សែនព្រេន​ឱ្យ​លោក​ប្តី​យកប្រពន្ធ​ថ្មីចែស​នេះ គឺ​នាង​ជា​អ្នក​ចេញ​មុខ​និង​ចំណាយធនធាន​ទាំងអស់ ។

នាង​ជា​ប្រពន្ធ​និយាយ​ទាំង​ទឹកមុខ​ធម្មតា​ថា ខ្ញុំ​ដូច​ជា​អស់​និស្ស័យ​ជាមួយ​លោក​ប្តី​ល្មោភ​ស្រី​នេះ​ហើយ ។ ក្នុង​ឱកាស​នោះ​ស្ត្រី​ជា​ប្រពន្ធដើម​រូប​នេះ បាន​បាច់​ផ្កាស្លា សើច​សប្បាយ​ក្អាកក្អាយ និង​ជូនពរ​ថា សូម​ឱ្យ​«​នាង​និង​អ្នក​» មានកូន​ចំនួន​២​ទៀត​ដូច​ប្រពន្ធដើម​ក៏​ល្អ​ដែរ ។ ចំណែក​កូនស្រី​របស់​កូន​ក​ម្លោះ​ឈ្មោះ ហែម ចេ​វ ពីរ​នាក់​ម្នាក់​ឈ្មោះ ស្រី​នាង អាយុ​១៩​ឆ្នាំ និង​កូនស្រី​ម្នាក់​ទៀត​ឈ្មោះ នាង លី​លី អាយុ​១៧​ឆ្នាំ ឈរ​ថតរូប​យ៉ាង​ក្លាហាន​ឱ្យ​លោក​ឪ​និង​ស្រី​ថ្មី​យ៉ាង​រីករាយ​បំផុត ដើម្បី​ជូន​ឪពុក​ជា​អនុស្សាវរីយ៍​ផ្តាំ​ចាស់ ។

នាង​និយាយ​ថា ក្នុង​នាម​ជា​កូន​ៗ​មិន​ខឹង​និង​លោកឪពុក​សែន​យក​ស្រី​ថ្មី​ទេ ។ ចំណែក​លោកគ្រូ​អាចារ្យការ​ឈ្មោះ គន់ ក៏​បាន​លើក​សរសើរ​ថា លោក​មិន​ដែល​ជួប​ប្រទះ​ទេ ហើយ​ក៏​ចាត់​ទុក​ថា​ស្ត្រី​ជា​ប្រពន្ធដើម ពិតជា​ចិត្តធម៌​មែន​ហ៊ាន​បើក​បេះដូង យ៉ាង​ទូលាយ​សែន​ប្រពន្ធ​ឱ្យ​ប្ដី ហើយ​សើច​សប្បាយ​រីករាយ​ថែម​ទៀត​ក្នុង​ពិធី​មង្គល​ដែល​មិន​ធ្លាប់​មាន​នេះ ៕

អត្ថបទសរសេរ ដោយ