ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ ! ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៥ កម្ពុជានឹងមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៥ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែតុលា​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៥ កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយនឹង​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ស្ថានភាព​អាកាសធាតុ​ដែល​បាន​នឹង​កំពុង​វិ​វត្ត​ជាក់ស្ដែង​នឹង​បន្ត​វិ​វត្ត​ជា​បន្តបន្ទាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះរាជាណាចក្រ​កម្ពុជា​ស្ថិត​នៅ​ក្នុង​តំបន់​ប្រសព្វ​រវាង​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ចិន និង​ជ្រលង​សម្ពាធ​ទាប ដែល​រុញច្រាន​ពី​ភាគ​ខាងក្រោម​នៃ​សមុទ្រ​ចិន​ខាងត្បូង​។

ជាមួយ​គ្នានោះ​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២២ ក៏​នឹង​អាច​កើត​មាន​សម្ពាធ​ទាប​សកម្ម (Active Low) មួយ ដើរ​ចូល​មក​លើ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​វៀតណាម ។

លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២២ ភ្លៀង​នឹង​នៅ​តែ​បន្ត​ធ្លាក់​លើ​ផ្ទៃ​ប្រទេស​។ ក្នុង​នោះ​បណ្ដា​ខេត្ត​នៃ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ពាយព្យ​ជាប់​ជួរ​ភ្នំ​ដងរែក​នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម ។ សម្រាប់​រាជធានី ភ្នំពេញ និង​បណ្តា​ខេត្ត​ដទៃ​ទៀត​នៅ​ភាគ​ខាងក្រោម​នឹង​អាច​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន លាយឡំ​ទៅ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

ក្រសួង​បាន​បន្ត​ថា នៅ​លើ​ផ្ទៃសមុទ្រ ក្នុង​ចន្លោះ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី ១៥ ខែតុលា ឆ្នាំ ២០២២ នឹង​អាច​មាន​សភាព​អាប់អួរ ដោយ​មាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​បក់​បោក និង​កំសួល​រលក​សមុទ្រ​បង្គួរ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ