ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោថា ទូរស័ព្ទ iPhone14 ពិបាកប្រើជាងស៊េរីទាបជាង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​បាន​ប្រើ​ទូរស័ព្ទ​ស៊េរី​អាយ​ហ្វូ​ន​១៤(iPhone14 )​តែ​វា​ពិបាក​ប្រើប្រាស់​ណាស់ ដែល​មិន​ដូច​ការ​និយាយ​ថា អាច​ភ្ជាប់​នឹង​ប្រព័ន្ធ​ផ្កាយ​រណប​បាន​នោះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សម្តេច​បាន​ប្រើ​ទូរស័ព្ទ​ស៊េរី​អាយ​ហ្វូ​ន​១៤(iPhone14 )​តែ​វា​ពិបាក​ប្រើប្រាស់​ណាស់ ដែល​មិន​ដូច​ការ​និយាយ​ថា អាច​ភ្ជាប់​នឹង​ប្រព័ន្ធ​ផ្កាយ​រណប​បាន​នោះ គឺ​សូន្យ​។

ការលើកឡើងរបស់សម្តេចតេជោ ធ្វើឡើងខណៈមនុស្សជាច្រើនកំពុងផ្អើលក្នុងការជាវទូរសព្ទសេរីទំនើបនេះយកមកប្រើប្រាស់។ ជាក់ស្តែងតម្លៃ iPhone14 លក់នៅទីផ្សារប្រទេសកម្ពុជា មានតម្លៃចាប់ពីប្រមាណពី ១០០០ ដុល្លារ ដល់ ២០០០ ដុល្លារ ក្នុងមួយគ្រឿង ទៅតាមស៊េរីរបស់វា។

ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៅ​វិទ្យាស្ថាន​វ៉ាន់​ដា នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា សម្តេច​តេ​ជោ​ហ៊ុន សែន បាន​គូសបញ្ជាក់​សម្តេច​បាន​ប្រើប្រាស់​ទូរស័ព្ទ​អាយ​ហ្វូ​ន​១៤ (iPhone14)​មុនគេ ប៉ុន្តែ​ការ​ប្រើប្រាស់​មានការ​ពិបាក​ជាង​ការ​ប្រើប្រាស់​ទូរស័ព្ទ​អាយ​ហ្វូ​ន​ស៊េរី​ទាប​ដូច​ជា​អា ហ្វូ​ន​១២,១១,១០​ផង ប៉ុន្តែ​គ្រាន់តែ​ធ្វើការ​អាប់​ដេ​ត​កម្ម​វិ​ដី​វា​។

សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​និយាយ​ត្រង់​ខ្ញុំ​បាន​ប្រើ​ទូរស័ព្ទ​អាយ​ហ្វូ​ន​១៤​មុនគេ ហើយ​ខ្ញុំ​បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ទៀត​។​ប៉ុន្តែ​វា​ប្រើប្រាស់​ពិបាក​ជាង​អា​ទូរស័ព្ទ​របស់ខ្ញុំ​ចាស់​ទៀត​។​ខ្ញុំ​និយាយ​អីចឹង ប្រហែល​ក្រុមហ៊ុន​អាយ​ហ្វូ​ន​ប្តឹង​ខ្ញុំ​ហើយ តែ​ជា​រឿង​គេ​អ្នក​ផលិត​សុទ្ធតែ​និយាយ​ថា ភ្ជាប់​ជាមួយ​ផ្កាយ​រណប​បាន​វា​គ្មាន​ទេ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​អំពាវនាវ​ដល់​អ្នកលេង​សេរី​ម៉ាក់​ទូរស័ព្ទ​ថា កុំ​ចង់​ប្រើ​អី ព្រោះ​ពិបាក​ប្រើ​ណាស់ បើសិន​ប្រើ​ស៊េរីiPhone​ សេរី​ទាប​ប្រើ​ទៅ​វា​ល្អ​ជាង​។​ដូច​អា​សេរី iPhone9 .10.11. 12​ល្អ​ជាង គ្រាន់តែ​យើង​ធ្វើការ​អាប់​ដេ​ត​តាម​ការ​ណែនាំ​របស់​គេ​ទៅ​។

សម្តេច​ក៏​បាន​ទម្លាយ​ឲ្យ​ដឹង​ថា សម្តេច​អ្នកជា​លេង​សេរី​ទូរស័ព្ទ​ជាងគេ ហើយ​សម្តេចបាន​ប្រើប្រាស់​សេវា​ទូរស័ព្ទរ​ហូ​ត​ដល់​១៨​ប្រព័ន្ធ​ឯណោះ​។ ការ​លើក​ឡើង​របស់​សម្តេច បន្ទាប់ពី​សម្តេច​អះអាង​ថា ស​ម្តេច​ទើប​មើល​ទូរស័ព្ទ​មួយ​ដែល​មិន​បាន​មើល​តាំងពី​មុន​សម្តេច​ទៅ​ក្រៅប្រទេស ដែល​ទូរស័ព្ទ​នោះ​ជា​ប្រព័ន្ធ​សេវា​ស្មា​ត​។​ការ​មិន​មើល​ដោយសារ​សេវាស្មា​ត ​គឺ​នៅ​ក្រៅប្រទេស​មិន​មាន​សេវា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​មាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ