អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល និងសាលាសង្កាត់ស្នោរ ទទួលអំណោយពីអនុគណខណ្ឌ
រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ នៅក្នុងបរិវត្តភ្នៀតសិម្ពលិ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស…
រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ នៅក្នុងបរិវត្តភ្នៀតសិម្ពលិ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស…
រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ នៅក្នុងបរិវត្តភ្នៀតសិម្ពលិ ព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល និងជាចៅអធិការវត្តភ្នៀតសិម្ពលិ បានរៀបចំប្រគល់គ្រឿងឧបភោគបរិភោគ និងទេយ្យទានមួយចំនួនធំ សរុបចំនួន១៨វត្ត នៅទូទាំងខណ្ឌកំបូល ជូនដល់អនុសាខាកាកបាទក្រហមខណ្ឌកំបូល ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហម ដើម្បីជួយជនរងគ្រោះក្នុងមូលដ្ឋានខណ្ឌ ក្រោមវត្តមានលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌកំបូល ។
ព្រះគ្រូចៅអធិការវត្តភ្នៀតសិម្ពលិ មានសង្ឃដីកា អោយដឹងថា គ្រឿងឧបភោគ បរិភោគរបស់វត្តទាំងអស់ចំនួន១៨ នៅទូទាំងខណ្ឌកំបូល ដែលប្រគល់ជូនអនុសាខាកាកបាទក្រហម មានដូចជាអង្ករចំនួន ១,៨០០គីឡូក្រាម, មី៥០កេស, ទឹកត្រី៥០កេស, ទឹកស៊ីអ៉ីវ៥០កេស, ទឹកសុទ្ធ៥០កេស, ភេសជ្ជៈ៥០កេស, ស្ករស១០០គីឡូក្រាម, ទឹកដោះគោ១០០កំប៉ុង, បាឡុង៦ឈុត ព្រមទាំងថវិកាចំនួន៨លានរៀល ។
ព្រះគ្រូចៅអធិការវត្ត មានសង្ឃដីកាបន្តថា ក្រៅពីប្រគល់គ្រឿងឧបភោគបរិភោគជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល ព្រះគ្រូចៅអធិការវត្ត ក៏បានប្រគល់ជូនសាលាសង្កាត់ស្នោរ ក្នុងនោះរួមមាន អង្ករចំនួន២០០គីឡូក្រាម, ភេសជ្ជៈ៥កេស, ទឹកបរិសុទ្ធ៥កេស, មី៥កេស, ទឹកត្រី២យួរ, ទឹកស៊ីអ៉ីវ២យួរ ព្រមទាំងថវិកាចំនួន១លានរៀលផងដែរ ។
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌកំបូល
បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះសិរីកោសល សុំ សុខា ព្រះរាជាគណៈកិត្តិយស សមាជិកលេខាធិការដ្ឋានគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល និងជាចៅអធិការវត្តភ្នៀតសិម្ពលិ ព្រមទាំងវត្តចំនួន១៨វត្ត នៅទូទាំងខណ្ឌកំបូល ដែលបានបរិច្ចាគ គ្រឿងឧបភោគ បរិភោគនិងទេយ្យទាន ព្រមទាំងថវិកា ដល់អនុសាខាកាកបាទក្រហមខណ្ឌកំបូល ។
លោកអភិបាលខណ្ឌសន្យាថា លោកនឹងយកគ្រឿងឧបភោគ បរិភោគនិងទេយ្យទានទាំងអស់នេះទៅចែកជូនដល់ដៃជនរងគ្រោះនិងងាយរងគ្រោះក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យនាពេលខាងមុខនេះ ៕
ចែករំលែកព័តមាននេះ