ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​នឹង​ទៅ​ទស្សនា​នៅ​តំបន់​គ្មាន​យោធា​នៅ​ព្រំដែន​កូរ៉េ​ខាងជើង

1 ឆ្នាំ មុន

កូរ៉េ​ខាងត្បូង ៖ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី Mamala Harris កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​

កូរ៉េ​ខាងត្បូង ៖ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោកស្រី Mamala Harris កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៩ កញ្ញា​នេះ ដើម្បី​ទស្សនា​តំបន់​ព្រំដែន​ដែល​មានការ​យាមកាម​តឹង​បំផុត​ជាមួយ​កូរ៉េ​ខាងជើង​។ វា​គឺជា​ដំណើរ​ទស្សនៈកិច្ច​ដើម្បី​ពង្រឹង​សន្តិសុខ​ជាមួយនឹង​សម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង​។

ទីក្រុង​ព្យុ​ង​យ៉ាង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចំនួន ២​គ្រាប់​មួយ​ថ្ងៃ មុន​ពេល​លោកស្រី​បាន​មក​ដល់​ទឹកដី​របស់​កូរ៉េ​ខាងត្បូង​។

ថ្លែង​មុន​ពេល​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង Yoon Suk-yeol លោកស្រី​និយាយ​ថា សម្ព័ន្ធភាព​របស់​ប្រទេស​ទាំង​ពីរ​គឺជា​ស្នូល​នៃ​សន្តិសុខ និង​វិបុលភាព​នៅ​ឧបទ្វីប​កូរ៉េ​។

លោកស្រី​បន្ថែម​ថា «​ខ្ញុំ​មក​ទី​នេះ​ដើម្បី​ពង្រឹង​សម្ព័ន្ធភាព​ឱ្យ​រឹង​មាំ និង​ពង្រឹង​ការងារ​របស់​យើង​ជាមួយ​គ្នា​»​។

សូម​បញ្ជាក់​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ដាក់​ពង្រាយ​ទាហាន​ចំនួន ២៨.៥០០​នាក់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​ជួយ​ការពារ​ពី​ការ​វា​.​យ​ប្រហារ​របស់​កូរ៉េ​ខាងជើង​។ សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​ទាំង​ពីរ​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ​ដើម្បី​បង្ហាញ​សាច់ដុំ​ដាក់​របប​ព្យុ​ង​យ៉ាង​។

ដំណើរ​ទស្សនៈកិច្ច​របស់​លោកស្រី Kamala Harris ទៅ​កាន់​តំបន់​គ្មាន​យោធា (DMZ) ទំនងជា​នឹង​ធ្វើ​ឱ្យ​កូរ៉េ​ខាងជើង​ខឹងសម្បារ​យ៉ាង​ខ្លាំង ដែល​របប​ព្យុ​ង​ហៅ​ដំណើរ​ទស្សនៈកិច្ច​របស់​ប្រធាន​សភា​អា​មេ​រិ​ក​គឺ​លោកស្រី Nancy Pelosi គឺជា​អ្នក​បំផ្លាញ​សន្តិភាព​អន្តរជាតិ​ដ៏​អាក្រក់​បំផុត​នៅ​ពេល​លោកស្រី​ទស្សនៈកិច្ច​ព្រំដែន​កាលពី​ខែសីហា​កន្លង​ទៅ​នេះ​។

លោកស្រី Kamala Harris បាន​មក​កាន់​កូរ៉េ​ខាងត្បូង បន្ទាប់​ពី​ដំណើរ​ទស្សនៈកិច្ច​ទៅ​ជប៉ុន ដើម្បី​ចូលរួម​ពិធីបុណ្យ​ស​.​ព​ផ្លូវ​រដ្ឋ​របស់​អតីត​នាយក​រដ្ឋមន្ត្រី Shinzo Abe៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ