Nations League ៖ អេស្ប៉ាញផ្តួលព័រទុយហ្គាល់ឡើងទៅបង្គ្រប់វគ្គ៤ក្រុមចុងក្រោយ
ព័រទុយហ្គាល់ ៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានក្លាយជាក្រុមចុងក្រោយគេបង្អស់ ដែលបានឡើងទៅ
ព័រទុយហ្គាល់ ៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានក្លាយជាក្រុមចុងក្រោយគេបង្អស់ ដែលបានឡើងទៅ
ព័រទុយហ្គាល់ ៖ ក្រុមជម្រើសជាតិអេស្ប៉ាញបានក្លាយជាក្រុមចុងក្រោយគេបង្អស់ ដែលបានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ UEFA Nations League រដូវកាល ២០២២-២៣។ ក្រោយផ្តួលក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់នៅឯកីឡដ្ឋាន Municipal de Braga ដោយលទ្ធផល ១-០ កាលពីយប់មិញ។
ខ្សែប្រយុទ្ធ Álvaro Morata ដែលបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លិប Atlético Madrid គឺជាតួអង្គឯកក្នុងការរកគ្រាប់បាល់ជ័យជម្នះនៅនាទី៨៨ សម្រាប់ក្រុមរហស្សនាមគោជល់អេស្ប៉ាញ ដើម្បីឡើងទៅបង្គ្រប់វគ្គនៅ៤ក្រុមចុងក្រោយ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ដែលរួមមាន ក្រូអាត អ៊ីតាលី និង ហូឡង់។
ការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងបន្ទាប់ពីបញ្ចប់ការប្រកួតលីគអាជីព ខណៈដែលការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤-១៥ ខែមិថុនា ឆ្នាំ២០២៣។
លីគ A ពូល ១
-ក្រូអាត ឈរនៅកំពូលតារាងមាន១៣ពិន្ទុ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ
-ដាណឺម៉ាក ឈរនៅលេខ២មាន១២ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-បារាំង ក្រុមការពារតំណែងជើងឯក ឈរនៅលេខ៣ មាន៥ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-អូទ្រីស នៅបាតតារាងមាន៤ពិន្ទុ ធ្លាក់ទៅលេងនៅលីគ B រដូវកាល ២០២៤-២៥
លីគ A ពូល ២
-អេស្ប៉ាញ ឈរនៅកំពូលតារាងមាន១១ពិន្ទុ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ
-ព័រទុយហ្គាល់ ឈរនៅលេខ២មាន១០ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-ស្វីស ឈរនៅលេខ៣ មាន៩ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-សាធារណរដ្ឋឆែក នៅបាតតារាងមាន៤ពិន្ទុ ធ្លាក់ទៅលេងនៅលីគ B រដូវកាល ២០២៤-២៥
លីគ A ពូល ៣
-អ៊ីតាលី ឈរនៅកំពូលតារាងមាន១១ពិន្ទុ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ
-ហុងគ្រី ឈរនៅលេខ២មាន១០ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-អាល្លឺម៉ង់ ឈរនៅលេខ៣ មាន៧ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-អង់គ្លេស នៅបាតតារាងមាន៣ពិន្ទុ ធ្លាក់ទៅលេងនៅលីគ B រដូវកាល ២០២៤-២៥
លីគ A ពូល ៤
-ហូឡង់ ឈរនៅកំពូលតារាងមាន១៦ពិន្ទុ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ
-បែលហ្ស៊ិក ឈរនៅលេខ២មាន១០ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-ប៉ូឡូញ ឈរនៅលេខ៣ មាន៧ពិន្ទុ បន្តលេងនៅលីគ A រដូវកាល ២០២៤-២៥
-វែលស៍ នៅបាតតារាងមាន១ពិន្ទុ ធ្លាក់ទៅលេងនៅលីគ B រដូវកាល ២០២៤-២៥៕ (ដកស្រង់ចេញពី UEFA)
ចែករំលែកព័តមាននេះ