ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសម្នាក់​​លើកដៃសំពះគេឯង រួច​បា.ញ់​មេឃ​ច្រើន​ដង ផ្អើលពី​ភ្នំពេញ​ដល់​​ខេត្តកណ្ដាល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ខ្មា.ន់កាំភ្លើ.ង​ម្នាក់​ពុំ​ដឹង​ថា​ មាន​បញ្ហា​អ្វី​​ឡើយ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដើរ​បា.ញ់​បោះ​

រាជធានី​ភ្នំពេញ ​៖ ​ខ្មា.ន់កាំភ្លើ.ង​ម្នាក់​ពុំ​ដឹង​ថា​ មាន​បញ្ហា​អ្វី​​ឡើយ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ដើរ​បា.ញ់​បោះ​យ៉ាង​សេរី​ជា​បន្តបន្ទាប់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ស្រុក​អង្គស្នួល​ខេត្តកណ្ដាល បង្ក​ការ​ភ័.យ​ខ្លា.ច​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​បាន​ ។

​ជនសង្ស័យ​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ជិះ​ម៉ូតូ​ម៉ាក​ HONDA ADV ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1JE-3621 ប្រដាប់​ដោយ​អាវុ.ធ​ខ្លី​មួយដើម ម៉ា​កឡុក​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លើក​ទី​១-​បា.ញ់​មេឃ​នៅ​តាម​ផ្លូវជាតិ​លេខ​៦​អា ត្រង់​ចំណុច​ខាងកើត​វត្ត​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។ ​ដោយ​ជនសង្ស័យ​ខាង​លើ​នេះ​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ត្រង់​ចំណុច​ខាងលើ​ រួច​លើកដៃ​សំពះ​គេឯង ហើយ​ដក​កាំភ្លើ.ង​ពី​កាបូប​បា.ញ់​ឡើង​លើ​មួយ​គ្រាប់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ ។ ​ខណៈនោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច ចំណែក​អ្នកដំណើរ​តាម​ដងផ្លូវ​ធ្វើ​ឱ្យ​ម្នាក់​ៗភ័.យ​ព្រលឹ.ង​ចុង​សក់យ៉ាង​ខ្លាំង​ ។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ដោយឡែក​សមត្ថកិច្ច​បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ប៉ុន្តែ​ពុំ​ទាន់​រក​ឃើញ​ផង ស្រាប់តែ​នៅ​វេលា​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២២​ ។ ជនសង្ស័យ​ដដែល​នេះ​បាន​ជិះ​ម៉ូតូ​ទៅ​បា.ញ់បោះ​ជា​លើក​ទី​២​ទៀត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ត្រង់​ចំណុច​ស្ពាន​អាកាស​ជម្ពូ​វ័ន​(​ស្ពាន​អាកាស​ផ្លូវ​ក្រវាត់ក្រុង​) កែង​មហាវិថី​ឈ្នះ ឈ្នះ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

​តាម​ប្រភព​ខាងលើ​បាន​បញ្ជាប់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ដែល​កម្លាំង​នគរបាល ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កំពុង​ឈរជើង​សម្រួល​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​អាកាស​ខាងលើ​ ​ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​ផ្លូវជាតិ​លេខ​៤​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចទៅ​ឈប់​ជិត បន្ទាប់​មក​បាន​លើកដៃ​សំពះ​នគរបាល ក្រោយមក​បាន​ចង្អុលមុខ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​នៅ​ជិត​នោះ រួច​ដក​កាំភ្លើ.ងខ្លី​ម៉ា​កឡុក​បា.ញ់​ឡើង​លើ​១​គ្រាប់ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​តែ​ម្ដង​។

តាម​ប្រភព​មួយ​នេះ​បាន​និយាយ​ថា ពេល​នោះ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​និង​ភ័.យ​ខ្លា.ច​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ចំណែក​កម្លាំង​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។ ហាក់​ស្រឡាំងកាំង​និង​ភិតភ័.យ​ដែរ​ ហើយ​ពុំ​បាន​ដេញ​តាម​ចាប់​ឡើយ​ទើប​ជនសង្ស័យ​មានឱកាស​គេចខ្លួន​បាត់​ស្រមោល​ ។ ​ក្រោយ​ពេល​កើ​ហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរាគមន៍​ស្រាវជ្រាវ​រក​ជនសង្ស័យ​ភ្លាម​ៗ​ដែរ​ និង​រក​ឃើញ​សំបក​កា​ទូ​ស្ស​គ្រាប់កាំភ្លើ.ង​ឡុ​ក​១​គ្រប់​ផង​ដែរ​។

តាម​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែម​ទៀត​ថា ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​តាម​ផ្លូវជាតិ​លេខ​៤ ទៅ​ដល់​ផ្សារ​បែក​ចាន ស្ថិត​នៅ​ក្នុងភូមិ​បែក​ចាន ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ក៏​បាន​ធ្វើ​សកម្មភាព​បា.ញ់បោះ​សេរី​ជា​លើក​ទី​៣ បន្ត​ទៀត ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​អស់លក្ខណ៍ មិន​អាច​គេចខ្លួន​ទៅ​មុខ​បន្ត​ទៀត​ឡើយ ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ចាប់ខ្លួន​បាន​ហើយ​លោក​វរសេនីយ៍ឯក​មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល បាន​ប្រាប់​ថា​ ខណៈ​នេះ​ជនសង្ស័យ​រួម​ជាមួយ​អាវុ.ធ​ខ្លី​ត្រូវ​បាន​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ