ផ្ទុះការវែកញែករឿងតម្លៃខ្លួនកីឡាករខ្មែរទៅវ៉ៃនៅ Thai Fight កាន់តែថោកពី១ឆ្នាំទៅ១ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកស្នេហាគុនខ្មែរកំពុងតែផ្ទុះការវែកញែករឿងកីឡាករកម្ពុជាទៅវាយនៅ Thai
រាជធានីភ្នំពេញ ៖ អ្នកស្នេហាគុនខ្មែរកំពុងតែផ្ទុះការវែកញែករឿងកីឡាករកម្ពុជាទៅវាយនៅ Thai
រាជធានីភ្នំពេញ ៖ អ្នកស្នេហាគុនខ្មែរកំពុងតែផ្ទុះការវែកញែករឿងកីឡាករកម្ពុជាទៅវាយនៅ Thai Fight នាពេលបច្ចុប្បន្ន បានតម្លៃខ្លួនថោកពីមួយឆ្នាំទៅមួយឆ្នាំ ចាញ់កាលជំនាន់កីឡាករចាស់ៗដូចជា កែវ រំចង់, សេន ប៊ុនថេន, វង្ស ណយ, អ៊ុង វីរៈ, ពេជ្រ សីហា និងផល សោភ័ណ្ឌ ជាដើម។
ដើមហេតុបណ្ដាលឱ្យផ្ទុះការវែកញែកបែបនេះ បន្ទាប់ពីថ្មីៗនេះ កីឡាករកម្ពុជាចំនួន២រូបគឺ ធន់
រិទ្ធី និងធន់ ចាន់តាក់ នឹងត្រូវទៅប្រកួតក្នុងកម្មវិធីលំដាប់ធំមួយរបស់ថៃគឺ Thai Fight ដែលអ្នកទាំងពីរត្រូវបានលោក សំណព្វ អ្នកនាំកីឡាករខ្មែរទៅវាយនោះបានទម្លាយតម្លៃខ្លួនថា«មិនក្រោម៦៥០ដុល្លារ»។
ជាមួយគ្នានោះ លោក ស៊ន អេលីត គ្រូបង្វឹករបស់ក្លិបនាយកដ្ឋានអង្គរក្សក៏បានទម្លាយដែរថា កាលពីពេលថ្មីៗមានមនុស្សម្នាក់ទាក់ទងមកខ្លួនដើម្បីសួរនាំកីឡាករកម្ពុជា មឿន សុខហ៊ុច ទៅវាយនៅក្នុងកម្មវិធី Thai Fight ដែរ ប៉ុន្តែហ៊ានផ្ដល់តម្លៃខ្លួនដល់កីឡាករកម្ពុជាត្រឹម២ម៉ឺនបាត គិតជាលុយដុល្លារប្រមាណជា៥៤០ ដុល្លារអាមេរិកតែប៉ុណ្ណោះ ។ ក្រោយបានឮខាងថៃផ្ដល់តម្លៃខ្លួនថោក ហើយឲ្យទៅប៉ះកីឡាករលំដាប់អន់ថៃ គ្រូបង្វឹកដដែលមិនពេញចិត្តឡើយ និងបានពោលពាក្យមួយឃ្លាថា «លោកមិនឲ្យទៅវាយជាដាច់ខាត សុខចិត្តបិទក្លិបចោល ។ …ហេតុអីថៃផ្ដល់តម្លៃខ្លួនកីឡាករខ្មែរថោកយ៉ាងនេះ? »។
ក្រោយរឿងនេះផ្ទុះឡើង អតីតអ្នកលេងកណ្ដាប់ដៃថ្ម ពេជ្រ សីហា ទម្លាយថា ខ្លួនធ្លាប់ទៅវាយទទួលបានតម្លៃខ្លួនចំនួន១៥០០ដុល្លារកាលឆ្នាំ២០១២ ។ ជុំវិញរឿងនេះ លោក ពេជ្រ សុផាន់ គ្រូរបស់ ពេជ្រ សីហា បញ្ចេញទស្សនៈមកថា «ខ្ញុំធ្លាប់យក ពេជ្រ សីហា ទៅវាយនៅ Thai Fight ទទួលបាន១៥០០ដុល្លារកាលឆ្នាំ២០១២ ។ ហេតុអី១០ឆ្នាំក្រោយឆ្នាំ២០២២ តម្លៃខ្លួនកីឡាករខ្មែរយើងធ្លាក់ចុះខ្លាំងយ៉ាងនេះ»។
មិនខុសគ្នាប៉ុន្មានទេ កាលជំនាន់ កែវ រំចង់ ទៅវាយនៅ Thai Fight ឆ្នាំ២០១៦ ក៏ធ្លាប់ទទួលបានចំនួន២០០០ដុល្លារ។ ដោយឡែកកីឡាករផ្សេងៗទៀតដូចជា សេន ប៊ុនថេន, កូននាគ វង្ស ណយ, អ៊ុង វីរៈ និង ផល សោភ័ណ្ឌ ក៏មិនខុសគ្នាប៉ុន្មានដែរកាលជំនាន់នោះ។
ជុំវិញករណីខាងលើ ក៏ត្រូវបានមហាជនអ្នកស្នេហាគុនខ្មែរជាច្រើនខំមិនឆ្លើយឆ្លងគ្នាទៅវិញទៅមក បង្កើតបានជាវេទិកាវែកញែក ដែលអ្នកខ្លះថា បើគេឲ្យថោកមិនបាច់ទៅវាយទេ ហើយអ្នកខ្លះទៀតគិតថា ថៃមើលងាយកីឡាករខ្មែរជាដើម ៕
ចែករំលែកព័តមាននេះ