ខេត្តស្វាយរៀង ៖ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដែលលោកគ្រូបង្រៀនម្នាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង ក្រោយជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមកពីអ្នកបើកបររថយន្តវ៉ាជែងក្នុងស្ថានភាពផ្លូវគ្រោះថ្នាក់ កាលពីវេលាម៉ោង២ និង១៥នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលេខ ៣១៦A ត្រង់ចំណុចភូមិចំកាលាវ ឃុំព្រៃគគីរស្រុកចន្ទ្រា ក្នុងទិសដៅបញ្ច្រាសគ្នា ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញឈ្មោះ ផន ភារុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ជាអ្នកបើកបររថយន្តម៉ាកបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2C-5856 បើកបរពីលិចទៅកើតយ៉ាងលឿន ។ លុះមកដល់កន្លែងកើតហេតុខាងលើ បានវ៉ាជែងរថយន្ត១គ្រឿងផ្សេងទៀត ក៏បានជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះ ឈ្មោះទន់ ភក្តី ភេទប្រុស អាយុ៤២ឆ្នាំ ជាគ្រូបង្រៀនបើកបរម៉ូតូម៉ាកហុងដាឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ សៀមរាប1O-8844 ចំពីមុខពេញទំហឹង លាន់ដូចរន្ទះបណ្តាលឲ្យលោកគ្រូបង្រៀនរងរបួសបែកក្បាល និងដងខ្លួនធ្ងន់ធ្ងរស្លាប់ភ្លាមៗនៅហ្នឹងកន្លែងគួរឲ្យសង្វេគ ។
ប្រភពឱ្យដឹងទៀតថា ជនរងគ្រោះមានពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ (បើកបរពីកើតទៅលិច) ម៉ូតូខូចខាតធ្ងន់ ចំណែករថយន្តបង្កខូចខាតស្រាល ។ ក្រោយមក សមត្ថកិច្ចនគបាលការិយាល័យចរាចរណ៍ស្រុកចន្ទ្រា បានចុះទៅដល់គោលដៅកើតហេតុខាងលើ បានធ្វើការវាស់វែង រួចប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចែករំលែកព័តមាននេះ