ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រើប្រាស់ឧបករណ៍ថ្មី ត្រួតពិនិត្យរកមើលកន្លែងស្ទះលូ នៅសៀមរាប
- សៀមរាប
ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ…
ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ…
ខេត្តសៀមរាប៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យការបាក់ច្រាំងស្ទឹងសៀមរាប និងពិនិត្យមើលលូទឹកភ្លៀង និងលូទឹកស្អុយ ដើម្បីត្រៀមប្រើម៉ាស៊ីនទំនើបត្រួតពិនិត្យមើលរកកន្លែងស្ទះនៅក្នុងលូ ខណៈដែលលូទាំងពីរប្រភេទនេះ ត្រូវបានម្ចាស់ភោជនីយដ្ឋានខ្លះ ចាក់កាកសំណល់ជាតិខ្លាញ់ចូលក្នុងលូ និងមានប្រជាពលរដ្ឋខ្លះ លួចចោះខួងលូដាក់ទុយោ បង្ហូរចូលមកក្នុងស្ទឹង។
ក្នុងឱកាសចុះពិនិត្យច្រាំងបាក់នៅស្ទឹងសៀមរាបនោះដែរ លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន មានប្រសាសន៍ថា ម៉ាស៊ីនត្រួតពិនិត្យកាកសំណល់កខ្វក់ក្នុងលូរដ៏ទំនើបនេះ អាចបញ្ជាបានប្រវែងពីររយម៉ែត្រ ចូលក្នុងលូ ដោយលូទឹកភ្លៀង ដាក់កង់ធំ ហើយលូទឹកកខ្វក់ ប្រើកង់តូច។ ក្រោយពេលដាក់ម៉ាស៊ីនចូលក្នុងលូហើយ ម៉ាស៊ីននោះ វាបានបង្ហាញសញ្ញាកាកសំណល់នៅក្នុងលូ ព្រមទាំងមើលឃើញកន្លែងអ្នកលួចចោះលូផងដែរ។ វាបង្ហាញឱ្យឃើញ តាមរយៈនៅលើអេក្រង់អាយផេត។
លោករដ្ឋមន្ត្រី បានបន្ដថា ឧបករណ៍ម៉ាស៊ីនទំនើបនេះ មានប្រើលើកដំបូងនៅក្នុងប្រទេសកម្ពុជា មានអត្ថប្រយោជន៍ជាច្រើន សម្រាប់ការពិនិត្យមើលក្នុងលូ ដែលបានជំនួសកម្លាំងមនុស្សចូលក្នុងលូបានល្អប្រសើរ
។ជាមួយគ្នានោះដែរ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏មានរថយន្ដលាងកាក សំណល់ក្នុងលូបានយ៉ាងល្អ ដោយប្រើទុយោបូមទឹកចេញពីក្នុងលូផងដែរ។
លោកបន្ថែមថា លូទឹក ដែលស្ទះ បណ្ដាលមកពីម្ចាស់ភោជនីយដ្ឋាន ចាក់ខ្លាញ់ចូលលូ និងការខួងលូ បណ្ដាលឱ្យបែក ដែលប៉ះពាល់ដល់ចរន្ដទឹកហូរ។
ជាមួយគ្នានោះដែរ លោកទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏បានចុះពិនិត្យមើលប្រាំងបាក់នៅស្ទឹងសៀមរាប ស្ថិតនៅចំនុចស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីជួសជុល និងកែលំអរឡើងវិញផងដែរ។
លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សាសោភ័ណ្ឌភាពគម្រោងផ្លូវ ៣៨ខ្សែដែលជាអំណោយដ៏ថ្លៃថ្លាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរ លោកទេសរដ្ឋមន្ត្រី ក៏បានដឹកនាំក្រុមប្រតិភូក្រសួង ចុះត្រួតពិនិត្យ ស្ថានភាពការបាក់ស្រុតចិញ្ចើមផ្លូវនៅតាមមាត់ស្ទឹង ដែលបានបាក់ស្រុត ចូលទៅក្នុងស្ទឹងសៀមរាប ម្តុំស្ពាននាគ ដោយសារតែមានភ្លៀងធ្លាក់ជោគជាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុនមកនេះ៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ