សោកនាដកម្ម! ឆេះហាងខារ៉ាអូខេមួយកន្លែង ស្លា.ប់ និងរបួសជាង២០នាក់
វៀតណាម ៖ អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសវៀត
វៀតណាម ៖ អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសវៀត
វៀតណាម ៖ អគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែងស្ថិតនៅភាគខាងត្បូងប្រទេសវៀតណាម បណ្តាលឱ្យមនុស្សចំនួន ១២នាក់ស្លា.ប់ និង១១នាក់ទៀតរងរបួស។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីវៀតណាមនៅមូលដ្ឋាននៅថ្ងៃពុធ ទី ៧ កញ្ញានេះ។
ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា អគ្គិភ័យបានឆាបឆេះនៅជាន់ទី ២ និងទី ៣នៃអគារ បណ្តាលឱ្យភ្ញៀវមកកម្សាន្ត និងបុគ្គលិកជាប់គាំងក្នុងនោះ ខណៈដែលមានផ្សែងហុយពេញជណ្តើរ។
មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅយ៉រខាងមុខដើម្បីគេចពីអណ្តាតភ្លើង ដែលបានឆាបឆេះយ៉ាងលឿននៅពេលរាលដាលដល់ឈើ ខណៈមនុស្សជាច្រើននាក់ត្រូវបង្ខំចិត្តហក់ចុះពីលើអគារ។
អគារខារ៉ាអូខេនោះស្ថិតនៅក្នុង Thuan An ភាគខាងជើងនៃទីក្រុងហូជីមិញ។ អ្នកពន្លត់អគ្គិភ័យជាច្រើនបានជិះលើរថយន្តស្ទូចដើម្បីព្យាយាមពន្លត់ភ្លើង។
លោក Nguyen Thanh Tam មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មនិស្តវៀតណាមថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះថា មូលហេតុនៃអគ្គិភ័យនោះមិនទាន់ដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។
សាក្សីម្នាក់ឈ្មោះ Nguyen Sang ដែលជាប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបាននិយាយប្រាប់សារព័ត៌មាន VnExpress ថានៅពេលរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ អ្នកទទួលភ្ញៀវម្នាក់និយាយថា មានមនុស្ស ៤០នាក់ជាប់នៅខាងក្នុងអគារ។
លោកនិយាយថា មនុស្សជាច្រើនរត់កាត់ភ្លើងតាមច្រកធំ ប៉ុន្តែមនុស្សជាច្រើនទៀតមិនអាចទ្រាំនឹងកម្តៅបាន ហើយពួកគេលោកចុះពីអគារ ដោយអ្នកខ្លះបាក់ដៃ និងបាក់ជើង។
សូមបញ្ជាក់ថា វាជាករណីគ្រោះអគ្គិភ័យដ៏ធំបំផុតនៅវៀតណាម ចាប់តាំងពីអគ្គិភ័យក្នុងឆ្នាំ ២០១៨មកដែលបានឆក់យកជីវិតមនុស្ស ១៣នាក់នៅក្នុងទីក្រុងហូជីមិញ។
នៅឆ្នាំ ២០១៦ អគ្គិភ័យនៅហាងខារ៉ាអូខេមួយនៅទីក្រុងហាណូយ បណ្តាលឱ្យមនុស្ស ១៣នាក់ស្លា.ប់។
កាលពីខែមុន អ្នកពន្លត់អគ្គិភ័យ ៣នាក់បានស្លា.ប់នៅពេលពួកគេព្យាយាមជួយពន្លត់អគ្គិភ័យនៅហាងខារ៉ាអូខេមួយកន្លែងស្ថិតក្នុងទីក្រុងហាណូយ៕ (យោងតាមប្រភព៖ AFP)
ចែករំលែកព័តមាននេះ