ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ដាំ​អំពៅ​ជាង​៣០​ហិ​កតា ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ និង​លំបាក​រក​កម្មករ​ប្រមូល​ផល

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​កសិករ​ម្នាក់ ដាំ​អំពៅ​លើ​ចំការ​ដែល​មាន​ផ្ទៃដី​ចំនួន​ជាង​៣០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​អំពៅ មានការ​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​កសិករ​ម្នាក់ ដាំ​អំពៅ​លើ​ចំការ​ដែល​មាន​ផ្ទៃដី​ចំនួន​ជាង​៣០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​ពេជ្រ​គី​រី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​អំពៅ មានការ​ធ្លាក់​ថ្លៃ ហើយ​លំបាក​រក​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​។

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ម្នាក់ មានឈ្មោះ ប៊ូ សា​រឿ​ន អាយុ​៦៧​ឆ្នាំ បានឱ្យ​ដឹង​ថា ៖ គាត់​ចាប់ផ្តើម​ដាំ​អំពៅ​នេះ​ចាប់តាំងពី​ឆ្នាំ​២០១៧ ដោយ​ដាំ​ដំបូង​ជួបនឹង​បញ្ហា​ធ្លាក់​ថ្លៃ រហូត​ដល់​ឆ្នាំ​២០១៨-២០១៩ មានការ​ឡើងថ្លៃ​វិញ ហើយ​គាត់​ចាប់ផ្តើម​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ​។

គាត់​បន្ត​ទៀត​ថា តែ​នៅ​ដើមឆ្នាំ​២០២០​នេះ ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ហើយ​មាន​អ្នក​ដាំ​ច្រើន ធ្វើ​ឱ្យ​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ស្ទើរតែ​ងើបមុខ​លែង​រួច​។ ហើយ​ការ​ដែល​គាត់​ដាំ​អំពៅ​នេះ គឺ​គោលបំណង​បញ្ចេញ​រាល់ថ្ងៃ មិន​ឱ្យ​ស្ទះ​ឡើយ ទោះបីជា​ថោក ឬ​ថ្លៃ​ក៏​ដោយ​។ តែ​ដល់​ពេល​មាន​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច ដោយសារ​ជំងឺ​រាតត្បាត​ធ្វើ​ឱ្យ​អ្វី​ៗ​ដែល​គាត់​កំពុង​តែ​ទទួល​បាន​ផល បែរជា​ខកចិត្ត​ទៅ​វិញ​។

ស្ត្រី​ខាងលើ​បន្ត​ថា ចំពោះ​បញ្ហា​សត្វល្អិត​វិញ មិន​មានការ​ប៉ះពាល់​ដល់​ដំណាំ​អំពៅ​របស់​គាត់​ឡើយ តែ​ក៏​មាន​បញ្ហា​មេរោគ​ចូល​ស៊ី​រូង​ក្នុង​ថ្នាំងអំពៅ​ម្តង​ដែរ ហើយ​គាត់​ក៏​រក​វិធី​ទប់ស្កាត់​ទាន់​ពេលវេលា​។ គាត់​ចាប់ផ្តើម​ដាំ​ក្នុង​គោលបំណង​ដឹក​យក​ទៅ​ចូល​រោងចក្រ ដែល​ជនជាតិ​ថៃ​ចូល​មក​បង្កើត​នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​ក្រោយមក​រោងចក្រ​នេះ ក៏​ក្ស័យធន​បាត់​អស់​ទៅ​ដែរ ខណៈ​មេរោគ​កូ​វី​ដ​១៩ ចូល​មក​វា​.​យ​លុក​ខ្លាំង​ទៀត​។ ក្រោយមក​គាត់ ក៏​កាត់​លក់​ឯកជន ដោយ​សព្វថ្ងៃ​ឈ្មួញ​ទិញ​១​បាច់ (១០​ដើម​) តម្លៃ​២០០០​រៀល​ទៅ​២៥០០​រៀល ដោយ​ជួល​ថ្លៃ​កម្មករ ជួល​រថយន្ត​ដឹក មិន​មានការ​ចំណេញ​ប៉ុន្មាន​នោះ​ទេ​។

គាត់​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ កម្មករ​អត់​សូវ​មាន ហើយ​ទារ​ថ្លៃ​ខ្ពស់ ធ្វើ​ឱ្យ​គាត់​មានការ​លំបាក​ខ្លាំង ក៏​បន្ថយ​ការ​ដាំ​មក​នៅ​សល់​ត្រឹមតែ​៥​ទៅ​៦​ហិ​កតា ដើម្បី​កាត់​លក់​ឱ្យ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​គាប​ទឹក​លក់​តាម​ភូមិ​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​សព្វ​ថ្ងៃនេះ គាត់​ក៏​បាន​រៀន​គាប​ទឹកអំពៅ​យក​ទៅ​ធ្វើ​ជា​ស្ករអំពៅ ដើម្បី​លក់​នៅ​តាម​ភូមិ សម្រាប់​ផ្គត់ផ្គង់​ជីវភាព ព្រោះ​ស្ករ​នេះ​ក៏​មាន​រស​ជាត​ឈ្ងុយ​ឆ្ងាញ់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ