ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា ព្រោះតែមានជំងឺប្រចាំកាយ បានបញ្ច.ប់ជីវិតដោយយកកាំបិតប៉័ងតោ អារកធ្វើអត្ត.ឃា.តសម្លា.ប់ខ្លួនឯង ក្នុងបន្ទប់ជួលមួយ ព្រោះតែតូចចិត្តនឹងជំងឺប្រចាំកាយ ហើយត្រូវបានមិត្តភ័ក្រ ប្រទះឃើញ បង្កការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត។
ជនរងគ្រោះ ក្នុងហេតុការណ៍នោះ ឈ្មោះ ជា សារ៉ូ ហៅ ដា អាយុ ៣៤ឆ្នាំ ជាអ្នករត់ការសរសេរឯកសារ ឱ្យភ្ញៀវទេសចររបស់ក្រុមហ៊ុនមួយ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ ជនរងគ្រោះ បានដេកស្លា.ប់ ក្នុងថ្លុកឈាម ដោយមានស្នាមរបួស ដាច់បំពង់កធ្ងន់ធ្ងរ។
យ៉ាងណាក៏ដោយ ករណីស្លា.ប់របស់ជនរងគ្រោះ មិនមានអ្នកណាដឹងថា កើតឡើងពីពេលណាទេ។ លុះមិត្តភ័ក្រម្នាក់ ឈ្មោះ ឃុន វណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ ទៅរកជនរងគ្រោះដល់បន្ទប់ ហើយរុញទ្វារចូលទៅ ឃើញជនរងគ្រោះ ដេកស្លា.ប់ ក្នុងថ្លុកឈាម ទើបរាយការណ៍ជូនសមត្ថកិច្ចឲ្យដឹង នៅម៉ោងជិត ១១ព្រឹក ថ្ងៃទី២ ខែកញ្ញានេះ។
ក្រោយទទួលសេចក្តីរាយការណ៍ពីអ្នកឃើញហេតុការណ៍ កម្លាំងជំនាញមកពីស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងជំនាញ នៅក្រុងប៉ោយប៉ែត រួមទាំងគ្រូពេទ្យជំនាញ បានចុះបើកការស៊ើបអង្កេតករណីខាងលើភ្លាមៗ។
ជាលទ្ធផល យោងលើកាំមេរ៉ាសុវត្ថិភាព គឺគ្មានអ្នកចេញចូលបន្ទប់ជនរងគ្រោះ គួរឱ្យសង្ស័យទេ។ ម្យ៉ាងជនរងគ្រោះ មានជំងឺប្រចាំកាយច្រើនមុខ និងយោងតាមសម្តីបងស្រីបង្កើតជនរងគ្រោះ ឈ្មោះ ជា ស្រីទូច អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត បញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះ បានទូរស័ព្ទទៅប្រាប់ថា គេពិបាកចិត្តខ្លាំងណាស់ និងចង់តែសម្លា.ប់ខ្លួន។ ទើបគ្រូពេទ្យជំនាញ និងសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះអាចធ្វើអត្ត.ឃា.តសម្លា.ប់ខ្លួនឯង ព្រោះតែវិបត្តិជំងឺប្រចាំកាយ។
ក្រោយសមត្ថកិច្ច និងគ្រូពេទ្យជំនាញធ្វើការត្រួតពិនិត្យ និងកោសលវិច្ច័យរួច ក៏បានប្រគល់សាកស.ពទៅឱ្យបងស្រីបង្កើតជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណីយ នៅវត្តប្រជាធម្មត្រ័យ ក្នុងក្រុងប៉ោយប៉ែត៕ មុត សារុន
ចែករំលែកព័តមាននេះ