ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចៅអធិការ​វត្ត​១អង្គ​បើក​រថយន្ត​បង្កគ្រោះ​ ​ត្រូវ​ចាប់​ផ្សឹក​ហើយ

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ចៅអធិការ​វត្ត​ដែល​បើករថយន្ត​ដោយ​ខ្លួនឯង​ និង​មាន​ជាតិ​អាល់កុ​ល ហើយ​​​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​នឹង​​រថយន្ត​១​គ្រឿង​ទៀត កាលពី​

ខេត្តបន្ទាយមានជ័យ ៖ ចៅអធិការ​វត្ត​ដែល​បើករថយន្ត​ដោយ​ខ្លួនឯង​ និង​មាន​ជាតិ​អាល់កុ​ល ហើយ​​​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​នឹង​​រថយន្ត​១​គ្រឿង​ទៀត កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០២២​កន្លង​ទៅនោះ​ ត្រូវ​បានឲ្យ​ផ្សឹក​លាចាក​សិក្ខាបទ​ហើយ ។

លោក​វរសេនីយ៍ឯក គី មក​រា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ម៉ាក​កាម​រី​ឆ្លាម ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២L-០៨៧៤ បើកបរ​ដោយ​ភិក្ខុសង្ឃ​ជា​ចៅអធិការ​វត្ត​ប៉ោយ​អង្គ ស្ថិតក្នុង​ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ព្រះ​នាម ហ៊ីងចក់ ព្រះ​ជន្ម​៤៣​ឆ្នាំ និង​មាន​ភិក្ខុ​១​អង្គ​ទៀត និង​យាយជី​ម្នាក់ ​ដែល​អះអាង​ថា ​ជា​ញោមស្រី រួម​ដំណើរ​ជា​មួយ​គ្នា​​ផងដែរ ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ថា រថយន្ត​កាម​រី​ឆ្លាម​ខាងលើ​នេះ បាន​​ធ្វើ​ដំណើរ​ពី​ខាងកើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន និង​មិន​ប្រកាន់​ស្តាំ ក៏​បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស្ករ ពាក់​ផ្លា​ក
លេខ​ ភ្នំពេញ ២J-៨៥២២ បើកបរ​ដោយ​ស្ត្រី​ឈ្មោះ យ៉ា​យ ពៅ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។

លោក គី មក​រា បញ្ជាក់​ថា ក្នុង​ហេតុការ​ណ្រ៍​គ្រោះថ្នាក់​នេះ មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ទេ គឺ​ខូច​តែ​រថយន្ត​ទាំង​២​គ្រឿង​ខ្លាំង និង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។

ដោយឡែក ចៅអធិការ​វត្ត​ដែល​ជា​អ្នកបើកបរ​រថយន្ត​កាម​រី​ឆ្លាម តាម​ការ​ត្រួតពិនិត្យ​ គឺ​មាន​អត្រា​ជាតិ​​អាល់កុល ០,៩២​មី​លី្ល​ក្រាម​ក្នុង១​លី​ត្រ​ខ្យល់ និង​គ្មាន​ប័ណ្ណបើកបរ ហើយ​ត្រូវ​បាន​ប្រគល់​ជូន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​មាន​វិធានការ​បន្ត និង​ត្រូវ​បាន​ផ្សឹក​ហើយ ដោយ​សាលា​គណៈ​ខេត្ត ។

គួររំលឹកថា ​ចៅអធិការ​វត្ត​១អង្គ​បើក​ឡានបង្កគ្រោះ​ នៅមុខ​សណ្ឋាគារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ